ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    បន្ទះឈីប A11 មាន​កម្លាំង​ខ្លាំង​អាច​បំបាក់​ស្មាត​ហ្វូន Android បាន​ទាំង​អស់

បន្ទះឈីប A11 មាន​កម្លាំង​ខ្លាំង​អាច​បំបាក់​ស្មាត​ហ្វូន Android បាន​ទាំង​អស់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីឆ្នាំមុន Apple បាន​ទទួល​ការ​កោតសរ​សើ​រពី​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង ដោយ​បញ្ចេញ iPhone 7 / 7+ បំពាក់​មក​ជា​មួយ​បន្ទះ​ឈីប A10 Fusion មាន​កម្លាំងខ្លាំងក្លា ហើយទទួលបានពិន្ទុ Benchmark បាន​លើស​ស្មាតហ្វូនទាំងអស់ ដែលបានចេញក្នុងឆ្នាំ 2016។ ហើយសម្រាប់ឆ្នាំនេះវិញ ក៏មិនខុសពីមុនដែរ ដោយ​បន្ទះឈីប A11 Bionic បានបំពាក់នៅលើ iPhone 8 / 8+ និង iPhone X នេះបានទទួល​ពិន្ទុ​តេស្ត​ល្បឿនលើសស្មាតហ្វូនទាំងអស់ នាពេលបច្ចុប្បន្ន។

1

Final 1000x150 copy

បន្ទះឈីបជំនាន់ថ្មី A11 Bionic នេះមានស៊ីភីយូចំនួន 6 គ្រាប់ (ច្រើនជាង A10 ដែលមានត្រឹម 4 គ្រាប់) ដោយ 2 គ្រាប់មានកម្លាំងខ្លាំង រត់បានល្បឿនលឿន និង 4 គ្រាប់ទៀតសម្រាប់រត់បានល្បឿនធម្មតា ហើយ Apple បានអះអាងថា ម្ចាស់ iPhone 8 / 8+ និង iPhone X ទាំងអស់នឹងទទួលបាន​ល្បឿន​កើន​ដល់ 25% លើបន្ទះឈីប A10 សម្រាប់ការប្រើប្រាស់ Core មួយគ្រាប់ និងលោតដល់ 70% នៅពេល​ប្រើ Multi-thread ឬ Core សរុប។

ហើយបើមើលតាមការបង្ហាញពិន្ទុចេញនៅក្នុង GeekBench ទៀតនោះ បានបង្ហាញថាបន្ទះឈីប A11 មួយនេះទទួលបានពិន្ទុ Single Core ដល់ទៅជាង 4000 ពិន្ទុ ហើយចំណែកឯការប្រើប្រាស់ Multi-Core ទៀតនោះ ល្បឿនវាឡើងទៅដល់ជិត 10000 ពិន្ទុឯណោះ។

2

សម្រាប់ល្បឿនរបស់វាប៉ុណ្ណោះ គឺជាល្បឿនដែលស្ថិតនៅលំដាប់កំពូលលើសគេ ក្នុងចំណោមស្មាតហ្វូន​នា​ពេល​ប​ច្ចុប្បន្ន។ ដូចនេះអ្នកដែលកំពុងត្រៀមទិញ iPhone 8 / 8+ និង iPhone X ប្រាកដ​ពេញ​ចិត្ត​ទៅ​លើដំណើរការដ៏លឿនរបស់វា ហើយបូករួមទាំង iOS 11 ទៀតនោះ លោកអ្នកកាន់តែជាបាក់ចិត្តស្តូក តែ​ម្តង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:03 PM, 14 September
  • ប្រភព: 9to5Google
  • Tag: ទូរស័ព្ទ