ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ចំនុច​ទាំង 10 នេះ ជា​លក្ខណៈ​សម្បត្តិ​របស់ iPhone X

ចំនុច​ទាំង 10 នេះ ជា​លក្ខណៈ​សម្បត្តិ​របស់ iPhone X

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើទោះជាក្រុមហ៊ុន Apple បាននាំយកមកនូវ ស្មាតហ្វូនស៊េរីថ្មីចំនួន 3 មកបង្ហាញ អោយគ្រប់គ្នា បានឃើញក៏ពិតមែន ប៉ុន្តែទូរស័ព្ទ ដែលទទួល បានការចាប់ អារម្មណ៍ច្រើន ជាងគេនោះ គឺ iPhone X។ ម្យ៉ាងវិញទៀត យើងសង្គេត ឃើញថា iPhone X គឺមានចំនុចប្លែក ខុសពី iPhone 8 & 8+ បើទោះបីជា ទូរស័ព្ទទាំង 3 ស៊េរីនេះ ចេញតំណាលគ្នា ក៏ដោយ ហើយរឹតតែមាន ភាពខុសច្រើនពី iPhone ស៊េរីមុន។ ចង់ដឹងទេថា តើ iPhone X មានចំនុច ខុសពី iPhone ផ្សេងៗទៀត យ៉ាងណានោះ… តោះ តាមដានជាមួយខ្ញុំ ទាំងអស់គ្នា៖

Cover 2

Final 1000x150 copy

  1. បំពាក់នូវអេក្រង់ OLED ថ្មី

ទូរស័ព្ទ iPhone X គឺបានបំពាក់មកជាមួយនូវអេក្រង់ថ្មី ប្រភេទ OLED ដែលគេអោយ ឈ្មោះថា Super Retina HD Display ខណៈទូរស័ព្ទ iPhone ស៊េរីផ្សេងៗ គឺបំពាក់ត្រឹម អេក្រង់ប្រភេទ LCD ប៉ុណ្ណោះ។

  1. គ្មានប៊ូតុង Home

នេះគឺជាការបើកទំព័រថ្មីមួយសម្រាប់ Apple លើទូរស័ព្ទ iPhone X អោយខុសពី iPhone ស៊េរីមុនៗ ដោយបានលុប បំបាត់ប៊ូតុង Home ចេញ ហើយ បំពាក់នូវអេក្រង់ លាតថ្មីពេញផ្ទៃ ខាងមុខ ព្រោះ iPhone X គឺជាទូរស័ព្ទ តំណាង អោយរយៈពេល 10 ឆ្នាំ នៃការបង្កើត iPhone។

  1. សំបកខាងក្រោយបានក្រាលដោយកញ្ចក់

វាគឺជារចនាបថថ្មីមួយរបស់ Apple ដែលសំបកខាងក្រោយនៃ ទូរស័ព្ទ iPhone ស៊េរីថ្មីទាំងនេះ គឺបានក្រាល ដោយកញ្ចក់ ភ្លឺរលោងដោយ រួមទាំង គែមដែលព័ទ្ធជុំវិញ ទូរស័ព្ទផងដែរ។

  1. មុខងារដោះសោរ Face ID

ប៊ូតុង Home លើទូរស័ព្ទ ជំនាន់ក្រោយ គឺសុទ្ធតែអាច ស្គេនម្រាមដៃ បានទាំងអស់ ដែលមុខងារនេះ មានឈ្មោះថា Touch ID ប៉ុន្តែ iPhone X គឺមិនមាន ប៊ូតុង Home សម្រាប់ស្គេន ដោះសោរ ទៀតទេ តែ Apple បានបំពាក់ជំនួស មកវិញ នូវការស្គេន មុខមនុស្ស ដែលមុខងារនេះ មាន ឈ្មោះថា Face ID។

  1. រូប Animoji មានចលនា

វាពិតជាពិសេសមែនទែន ដែលក្រុមហ៊ុន Apple អាចបង្កើតរូប Animoji អោយវាមាន ចលនារស់រវើកបាន រាល់ការបញ្ជាសំលេង ពីមនុស្សយើង តែវាក៏អាចធ្វើបាន លើតែទូរស័ព្ទ iPhone X មួយប៉ុណ្ណោះ។

  1. សមត្ថភាពនៃកាមេរ៉ា

លើកនេះ Apple បានអភិវឌ្ឍន៍សមត្ថភាពកាមេរ៉ាភ្លោះ អោយមានលក្ខណៈ ប្រសើរជាងមុន និង ខ្លាំងជាងមុន លើ iPhone X ជំនាន់ថ្មីនេះ ព្រោះថា កាមេរ៉ាភ្លោះ ទាំងពីរគ្រាប់ គឺមានទំហំ 12 មេហ្គាភិចសែល ដូចគ្នា ហើយមានបំពាក់នូវ មុខងារទប់រំញ័រ OIS ថែមទៀតផង។

  1. មានមុខងារថតព្រាលលើកាមេរ៉ាខាងមុខ

យើងគ្រប់គ្នាប្រហែលជាបានដឹងហើយថា មុខងារអាចថតរូបភាពបែបព្រាលបាន គឺបានមានតែនៅលើ កាមេរ៉ាភ្លោះ ផ្នែកខាងក្រោយ តែប៉ុណ្ណោះ តែចាប់ពីពេល នេះទៅ iPhone X ក៏អាចអោយអ្នក ថតសែលហ្វី បែបព្រាល លើកាមេរ៉ាខាងមុខ បានដូចគ្នា។

  1. បន្ទះឈីបថ្មី

ទូរស័ព្ទ iPhone X (iPhone 8 & 8+) ស៊េរីថ្មីនេះ គឺមានបំពាក់នូវឈឺប Processor ឈ្មោះ A11 Bionic ជាមួយសន្ទុះ ដ៏ខ្លាំងក្លា អាចនិយាយបានថា វាគឺខ្លាំងជាងឈីប A10 ដែលមានបំពាក់ នៅលើ iPhone 7 និង iPhone 7 Plus ដល់ទៅ 25% ឯណោះ។ 

  1. កម្លាំងថ្ម

សមត្ថភាពនៃកម្លាំងថ្មរបស់ iPhone X គឺបានកែប្រែទៅរកភាពប្រសើរ ច្រើនមែនទែន ដោយវាអាច ប្រើក្នុងការ និយាយទូរស័ព្ទ បានដល់ទៅ 21 ម៉ោង និង អាចចាក់តន្ត្រី បានដល់ 16 ម៉ោង ថែមទៀតផង។

  1. អាចសាកថ្មដោយឥតខ្សែ

បើនិយាយពីត្រឹម iPhone 7Plus ចុះក្រោម គឺមិនទាន់មាន iPhone ណាមួយ អាចសាកថ្ម ដោយឥតខ្សែបាន នៅឡើយទេ ប៉ុន្តែសម្រាប់ iPhone X (iPhone 8 & 8+) ដែលក្រាល ដោយកញ្ចក់ ស៊េរីថ្មីនេះ គឺធ្វើបានហើយ។

Pic 2

សរុបមក ទូរស័ព្ទ iPhone X នេះក៏មានលក្ខណៈ សម្បត្តិល្អច្រើន ដែលអាចអោយ ពេញចិត្ត លើវាបាន ផងដែរ ព្រោះថាចំនុចពិសេស ទាំងនេះ គឺ វាបានលុបលើ iPhone ស៊េរី មុនបាត់ទៅហើយ។ ហើយបើលក្ខណៈ ពិសេសទាំងអស់នេះ ត្រូវចិត្ត របស់អ្នកហើយ អញ្ចឹងអ្នកគួរតែ សន្សំ រឺ ត្រៀមលុយ សម្រាប់ទិញវា អោយហើយទៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 11:36 AM, 14 September
  • ប្រភព: BGR
  • Tag: ទូរស័ព្ទ