ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    នេះ​ជា Motherboard វែង​ជាង​គេ ដែល​មាន​រន្ធ PCIe x16 ដល់​ទៅ 8 ឯណោះ

នេះ​ជា Motherboard វែង​ជាង​គេ ដែល​មាន​រន្ធ PCIe x16 ដល់​ទៅ 8 ឯណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាទូទៅឃើញថាភាគច្រើន រាល់ផលិតផល Motherboard កំពូលៗដែលចេញពីរោងចក្រ របស់ក្រុមហ៊ុននានា រួមមានដូចជា MSI, ASUS, AsRock, Gigabyte និងម៉ាកផ្សេងៗទៀត គឺវាមាន ទំហំតូច ទំហំល្មម ឬធំបង្គួរប៉ុណ្ណោះ សម្រាប់ឲ្យយើងដាក់វា ចូលទៅកាន់ Case បាន ជាមួយនឹងសមត្ថភាព និងលក្ខណៈសម្បត្តិ ទៅតាមតម្លៃ។ យ៉ាងណាមិញ បើយើងក្រលែក មកមើល Motherboard របស់ក្រុមហ៊ុន Colorful វិញឃើញថា វាធំមែនទែន គឺមានតួខ្លួនវែង ដែលពិបាក នឹងរក Case កុំព្យូទ័រណា មកដាក់ប្រើ ជាមួយវា ខ្លាំងណាស់។

1

Final 1000x150 copy

ដូចឃើញស្រាប់នៅរូបភាពខាងលើនេះ វាគឺជា Motherboard បង្កើតឡើងសម្រាប់យក ទៅប្រើប្រាស់ជាមួយនឹង ក្រាហ្វិចកាតដល់ ទៅចំនួន 8 ដើម មិនមែនត្រឹម 3-4 ដើម នោះទេ (ខណៈក្រុមហ៊ុន nVIDIA បានប្រកាស ជាផ្លូវការ រួចរាល់ហើយថា ខ្លួននឹង ផ្គត់ផ្គង់ការ Support ទៅដល់អតិថិជន ដែលប្រើ ក្រាហ្វិចច្រើនដើម ក្នុងពេលតែមួយ លោតអស់ ត្រឹមតែ 4 ដើមប៉ុណ្ណោះ)។ Colorful C.B250A-BTC PLUS V20 នេះមាន ទទឹងសរុប 195mm និងបណ្ដោយ ដល់ទៅ 485mm ដូច្នេះរាល់ការ ស្វែងរក Case នៅក្នុងទីផ្សារ បច្ចុប្បន្នគឺមិនអាច ធ្វើទៅបាន នៅឡើយទេ មានន័យថាយើង មិនអាចដាក់វានៅ ក្នុងពពួក Case ATX បាននោះទេ ទោះបី Case នោះធំកម្រិតណា ក៏ដោយ ដូច្នេះ Motherboard នេះតម្រូវឲ្យយើង បង្កើត Case ខ្លួនឯង ដែលមានខ្យល់ ចេញចូល គ្រប់គ្រាន់ ព្រោះវាត្រូវការ ប្រព័ន្ធខ្យល់ល្អ ដើម្បីបញ្ចេញ និងបន្ថយកម្ដៅ។

2

Colorful C.B250A-BTC PLUS V20 នេះប្រើប្រាស់ CPU ដែល Support នឹង Socket ពពួក LGA 1151 អមមកជាមួយនឹង រន្ធដាក់ RAM ពពួក DDR4 SO-DIMM ចំនួន 1 ប៉ុណ្ណោះ មានរន្ធ USB 2.0, 3.0 មួយចំនួន ថែមទាំងមានរន្ធ LAN ក៏ដូចជា HDMI 1.4 មករួចជាស្រេច ថែមទៀត។ អ្វីដែលពិសេស នោះគឺថា វាមានរន្ធ mSATA និង SATA ល្បឿន 6Gbps ចំនួន 16 ឯណោះ ដែលអាចភ្ជាប់ ទៅកាន់ AHCI SSD និង Hard Disk បានច្រើន ហួសនិស្ស័យ។ Cambo Report សូមបញ្ជាក់ផងដែរថា Motherboard នេះមិនមែន បង្កើតឡើងសម្រាប់យក ទៅប្រើប្រាស់ ជាមួយនឹងការ លេងហ្គេម ឬឌីហ្សាញ កាត់តវីដេអូនោះទេ គឺបង្កើតឡើង យ៉ាងពិសេសសម្រាប់ អ្នកជីករ៉ែ នៅក្រោមដីប៉ុណ្ណោះ រីឯតម្លៃក៏នៅ មិនទាន់បានប្រកាស ឲ្យដឹង ផងដែរ។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:01 AM, 14 September
  • ប្រភព: Colorful
  • Tag: កុំព្យូទ័រ