ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    អេក្រង់​លាត iPhone X មិន​សូវ​ធ្វើ​អោយ​យើង​ភ្ញាក់​ផ្អើល​ឡើយ ព្រោះ​គូ​ប្រជែង​ខ្លួន​អាច​ធ្វើ​បានមុន!

អេក្រង់​លាត iPhone X មិន​សូវ​ធ្វើ​អោយ​យើង​ភ្ញាក់​ផ្អើល​ឡើយ ព្រោះ​គូ​ប្រជែង​ខ្លួន​អាច​ធ្វើ​បានមុន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តាមពិតទៅ រូបរាងអេក្រង់ខាងមុខរបស់ iPhone X ពិតជាស្អាត និងទាក់ទាញ មែនទែន ប៉ុន្តែរូបរាង របស់វា យើងបានឃើញ ពត៌មានលេចធ្លាយ តាំងពីប៉ុន្មានខែ មុនមកម៉្លេះ ដែលវាត្រូវបាន បំពាក់អេក្រង់លាត ពេញផ្ទៃខាងមុខ ដោយប្រើប្រាស់ អេក្រង់ OLED ផលិតដោយក្រុមហ៊ុន Samsung។ ហើយ Apple សំងំផលិត iPhone X របស់ខ្លួន យូរពេក មិនបានប្រកាសចេញ ទើបធ្វើឱ្យគូប្រជែង របស់ខ្លួន ដូចជា Samsung, LG, និង Xiaomi មានឱកាសបញ្ចេញ ស្មាតហ្វូនអេក្រង់លាត របស់គេ ឱ្យបានមុន Apple។

cover

Final 1000x150 copy

នៅក្នុងត្រីមាសទី 2 នេះ កំពូលស្មាតហ្វូនដែលមាន អេក្រង់លាត បានបញ្ចេញ បន្ដបន្ទាប់គ្នា ហើយស្មាតហ្វូន ដែលបានប្រកាស ចេញមុនគេនោះ Galaxy Note 8 នេះតែម្តង នៅថ្ងៃទី 23 សីហា ដោយវាត្រូវបាន កែច្នៃរូបរាងពី Galaxy S8/S8+ ជាមួយនឹងអេក្រង់ គុណភាពខ្ពស់ Super AMOLED ហើយក៏មានកម្រិត បង្ហាញរូបភាពដល់ Quad HD (1440 x 2960 ភិចស៊ែល) ជាមួយនឹង ដង់ស៊ីតេអេក្រង់ខ្ពស់ ដល់ 521ppi ផងដែរ។ អេក្រង់នេះ ក៏បានការពារ ដោយកញ្ចក់ Gorilla Glass 5, មានមុខងារ Always-On-Display និងទ្រាំទ្រ HDR 10 ផងដែរ។

1

មកដល់ថ្ងៃទី 31 សីហា LG ក៏បានបញ្ចេញ V30 ដែលមានអេក្រង់លាត ហៅថា FullVision បំពាក់មកជាមួយអេក្រង់ P-OLED ជំនាន់ថ្មី របស់ខ្លួនទំហំ 6 អ៊ីង។ វាមានកម្រិត បង្ហាញរូបភាព Quad HD (1440 x 2880 ភិចស៊ែល) ជាមួយនឹង ដង់ស៊ីតេអេក្រង់ ខ្ពស់ដល់ 537ppi ហើយក៏បាន ការពារដោយ កញ្ចក់ Gorilla Glass 5, មានមុខងារ Always-On-Display និងទ្រាំទ្រ HDR 10 ផងដែរ។

2

ហើយនៅថ្ងៃទី 11 កញ្ញា មុនថ្ងៃដែល Apple ប្រកាសចេញ iPhone ជំនាន់ថ្មីរបស់ខ្លួន 1 ថ្ងៃ Xiaomi បានប្រកាស ចេញស្មាតហ្វូនអេក្រង់ លាតជំនាន់ទី 2 របស់ខ្លួនគឺ Mi Mix 2 ដែលអេក្រង់របស់វា មានគែមអេក្រង់ ខ្លីបំផុត ហើយលាតដល់ផ្ទៃ ខាងលើ ផងដែរ។ វាប្រើប្រាស់ អេក្រង់ IPS LCD ទំហំ 6 អ៊ីង ហើយមានកម្រិត បង្ហាញរូបភាព ត្រឹម Full HD+ (1080 x 2160 ភិចស៊ែល) ប៉ុណ្ណោះ ប៉ុន្តែវាជាជំហ៊ាន មុនគេរបស់ Xiaomi ដែលបញ្ចេញគំរូ ស្មាតហ្វូននៅ ថ្ងៃអនាគត តាំងពីឆ្នាំ 2016 មកម៉្លេះ។

3

ហើយកាលពីថ្ងៃ 12 កញ្ញាថ្មីៗនេះ ជាថ្ងៃដែល Apple បញ្ចេញអាវុធ ប្រចាំឆ្នាំដល់ទៅ 3 គ្រឿង ក្នុងពេលតែមួយ ប៉ុន្តែ iPhone X ហាក់ដូចជា ទទួលបានការ ចាប់អារម្មណ៍ ច្រើនជាងគេ ព្រោះវាមាន អេក្រង់ថ្មី និងមុខងារថ្មីៗ ច្រើនជាង iPhone 8/8+។ អេក្រង់របស់វា ជាប្រភេទ Super AMOLED ទំហំ 5.8 អ៊ីង និងមានកម្រិត បង្ហាញរូបភាព 1125 x 2436 ភិចស៊ែល ជាមួយនឹង ដង់ស៊ីតេអេក្រង់ 458ppi ហើយអេក្រង់នេះ ក៏បានការពារ ដោយកញ្ចក់ Scratch-resistant, មានមុខងារ 3D Touch, អាចគាំទ្រ មុខងារ HDR 10 ផងដែរ។

4

សរុបមកវិញ Apple ហាក់ដូចជាដើរក្រោយគេបន្តិច ទៅលើរឿង អេក្រង់នេះ ប៉ុន្តែសូមបញ្ជាក់ថា នេះគ្រាន់តែ ការនិយាយ អំពីរូបរាងអេក្រង់ របស់វាប៉ុណ្ណោះ ហើយបើនិយាយ អំពីលក្ខណៈសម្បត្តិ របស់វាវិញ គឺ iPhone X មិនធម្មតា នោះទេ ព្រោះវាមាន កម្លាំងម៉ាស៊ីនខ្លាំង, កាមេរ៉ាខ្លាំង, អេក្រង់ល្អ, និងមាន ប្រព័ន្ធដំណើរ ដែលល្អ គួរឱ្យ កោតសរសើរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:00 AM, 14 September
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ