ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iPhone X គ្មាន​ប៊ូតុង Home អញ្ចឹង តើ​យើង Screenshot តាម​របៀប​ណាទៅ

iPhone X គ្មាន​ប៊ូតុង Home អញ្ចឹង តើ​យើង Screenshot តាម​របៀប​ណាទៅ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីបំផុត Apple បានបញ្ចេញនូវស្មាតហ្វូនអេក្រង់លាតដំបូង ដែលគ្មានប៊ូតុង Home នៅខាងមុខ ទៀតទេ ហើយវាក៏មិន ចោទជា បញ្ហាអ្វីដែល ពេលដែល បាត់បង់ប៊ូតុង Home ទៅ ដោយសារតែ Apple បានបន្ថែមនូវ របៀបប្រើប្រាស់ បែបថ្មី និងងាយស្រួលដល់ អ្នកប្រើប្រាស់។ រីឯមិត្តអ្នកអាន ដែលនៅ តែពេញចិត្ត និងត្រូវការ ប៊ូតុង អាចទិញយក iPhone 8 ឬ iPhone 8 Plus ទៅប្រើប្រាស់ បានដោយ រីករាយ ដោយសារ Apple បញ្ចេញដល់ទៅ 3 ម៉ូឌែលឯណោះ សម្រាប់ឲ្យ ជ្រើសរើស។

cover

Final 1000x150 copy

កុំទៅខ្វល់ ថាមិនមានប្រាក់ទិញ ឬមិនពេញចិត្ត មិនចង់ទិញ iPhone X តែអ្វីដែលមិត្តអ្នកអាន មួយចំនួន ចង់ដឹងនោះ គឺថាតើស្មាតហ្វូននេះ អាច Screenshot បានតាមរបៀបណា បើវាគ្មានប៊ូតុង Home ផងហ្នឹង ដូច្នេះ យើងចង់ណែនាំ ពីរបៀប screenshot លើស្មាតហ្វូននេះ ដោយវាមិន ខុសពី iPhone ផ្សេងៗទេ ដោយគ្រាន់ជំនួស ប៊ូតុង Home មកចុចលើប៊ុតុង ដំឡើងសម្លេងវិញ។

អ្នកត្រូវចុចប៊ូតុងដំឡើងសម្លេង និងប៊ូតុង Power ព្រមគ្នាម្តង ដើម្បីធ្វើការ Screenshot តែរូបភាពដែល Screenshot បាន នឹងចេញមក បាត់ផ្នែក ខាងលើមួយប្រឡោះ ដូចរូប screenshot ខាងក្រោមនេះអញ្ចឹង។

DJmC4B1X0AEoTiz

ការ screenshot នៅលើ iOS11 នឹងកាន់តែសម្បូរបែប អាចឲ្យអ្នកប្រើប្រាស់ កែកុន បាន និងចែករំលែក ទៅកាន់មិត្តភក្តិ ឬបណ្តាញសង្គម បានរហ័សជាងមុន ទៀតផង មិនថា ឡើយលើ iPhone X នៅលើ iPhone ជំនាន់ផ្សេងៗ ដែលអាច ប្រើប្រាស់ iOS11 បាន គឺនឹងទទួល បានដូចគ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:28 AM, 14 September
  • ប្រភព: Benjamin Mayo
  • Tag: ទូរស័ព្ទ