ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    បើ​មិន​ទាន់​ចង់​ផ្លាស់​ទៅ​ប្រើ iPhone 8/8+/iPhone X នោះ​ទេ 5 ចំនុច​នេះ​អាច​ជួយ​ទប់​ចិត្ត​អ្នកបាន

បើ​មិន​ទាន់​ចង់​ផ្លាស់​ទៅ​ប្រើ iPhone 8/8+/iPhone X នោះ​ទេ 5 ចំនុច​នេះ​អាច​ជួយ​ទប់​ចិត្ត​អ្នកបាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាធម្មតាទេ អ្នកណាៗ ក៏តែងតែប្រថ្នា ចង់ដូរស៊េរី និងបានប្រើទូរស័ព្ទ ជំនាន់ថ្មីដែរ ព្រោះថាយើងអាច ស្គាល់នូវ បច្ចេកវិទ្យាថ្មីៗ បានមុនគេ រឺ តំណាលគេ ប៉ុន្តែវាក៏មាន កត្តាមួយចំនួនដែរ ក្នុងការរាំងស្ទះចិត្ត របស់អ្នក សម្រាប់ចង់ផ្លាស់ទៅ ប្រើទូរស័ព្ទស៊េរីថ្មីៗ ដូចជា កង្វះថវិការ មិនពេញចិត្ត រូបរាង រឺ បច្ចេកវិទ្យា និង ចំនុចផ្សេងៗជាដើម។ ហើយបើអ្នក កំពុងតែប្រើ iPhone ម៉ូឌែលចាស់ និងមិនទាន់ ចង់ផ្លាស់ ទៅប្រើ iPhone 8/8+/X នោះទេ 5 ចំនុចនេះអាចជួយ សង្កត់ចិត្ត របស់អ្នកបាន។

cover

Final 1000x150 copy

  1. គិតថាទូរស័ព្ទថ្មី, បញ្ហាថ្មី

ការពិតទូរស័ព្ទដែលដាក់លក់លើកដំបូង គឺតែងតែមានភ្ជាប់មក ជាមួយនូវប្រព័ន្ធ ប្រតិបត្តិការណ៍ ជំនាន់ថ្មី រួចជាស្រេចហើយ ប៉ុន្តែក៏មិន ប្រាកដថា វាមិនមានបញ្ហា នៅពេល ប្រើប្រាស់នោះដែរ ចឹងអ្នក អាចគិតថា ចាំវាដំណើរការស្រួល ចាំទិញក៏មិនទាន់ ហួសពេលដែរ។

  1. មិនសូវជាផ្តោតលើបច្ចេកវិទ្យា រឺ សមត្ថភាពផ្សេងៗ

មនុស្សមួយចំនួន មិនថាប្រុសរឺស្រីទេ គឺគាត់ពិតជាចង់ សាកល្បងប្រើ នូវទូរស័ព្ទស៊េរីថ្មីៗដែរ តែទូរស័ព្ទដែលគាត់ ប្រើរាល់ថ្ងៃ អាចថតបាន អាចលេង បណ្តាញសង្គម ផ្សេងៗបាន អញ្ចឹងមិនដឹងថា ដេញស៊េរី ដើម្បីអីផង បើ iPhone ម៉ូឌែលចាស់ របស់គាត់ មិនទាន់ចេះប្រើ សព្វផងនោះ។

  1. ធ្វើអោយទូរស័ព្ទអ្នក នៅតែថ្មី

បើទោះជា iPhone ជំនាន់ថ្មីៗ មានរូបរាង និង​ពណ៌ទាក់ទាញយ៉ាងណាក៏ដោយ អ្នកក៏អាចទាញចិត្ត របស់អ្នក ដោយគិតថា ទូរស័ព្ទដែល កំពុងប្រើរាល់ថ្ងៃ វាគ្រប់គ្រាន់ណាស់ ទៅហើយ ម្យ៉ាងវិញទៀត បើស៊ាំនឹង ពណ៌វា អ្នកអាចយកវា ទៅអ៊ុត រឺ ដាក់ Case ជាមួយពណ៌ ដែលអ្នកពេញចិត្ត ជាការស្រេច។

  1. តម្លៃធ្លាក់ចុះ គង់តែបានប្រើ

អ្នកណាៗ ក៏ដឹងដែរថា ទូរស័ព្ទជំនាន់ថ្មីរបស់ Apple ពេលចេញលក់ នៅស្រុកខ្មែរ គឺមានតម្លៃ មិនក្រោម 1 ពាន់ដុល្លារ នោះទេ ដូច្នេះអ្នកអាចប្រាប់ ចិត្តខ្លួនឯងថា ចាំទូរស័ព្ទជំនាន់ ថ្មីហ្នឹង រាងធ្លាក់ថ្លៃ បន្តិចសិន ចាំទិញប្រើ។

  1. ថ្លៃពេក ស្តាយលុយ

លុយគឺពិតជាសំខាន់ណាស់ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយមិនមែន មនុស្សមួយចំនួន គាត់មិនមាន លុយក្នុងការ ផ្លាស់ប្តូរស៊េរី ទូរស័ព្ទទេ ប៉ុន្តែពួកគាត់មិន ពេញចិត្តលើរូបរាង អញ្ចឹងគាត់អាច និយាយប្រាប់អារម្មណ៍ ខ្លួនឯងថា ខ្ជិលទិញ ថ្លៃពេក ស្តាយលុយ ចាំមើលស៊េរី ក្រោយៗទៀតវិញ ក្រែងលោត្រូវចិត្ត ។

Screen Shot 2017-09-13 at 3.27.31 PM

ទាំងនេះ គឺគ្រាន់តែជាចំនុចខ្លះៗ សម្រាប់ជួយសង្កត់ចិត្តរបស់យើង មិនអោយជ្រើមជ្រួល តាមតែចិត្តចង់។ តែបើចំពោះ អ្នកដែលគាត់ មានលុយ ចង់ដូរតាមស៊េរី និង មិនខ្វល់ពី បញ្ហានេះទេ គាត់ក៏អាចទិញ iPhone ជំនាន់ថ្មីណាមួយ យកប្រើ ក៏បានដែរ ពិសេសនោះ គាត់អាចមានឳកាស ក្នុងការភ្លក្ស រសជាតិមុនគេ បានទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 4:05 PM, 13 September
  • ប្រភព: Cambo Report
  • Tag: ទូរស័ព្ទ