ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ចង់​ដឹង​ទេ​ថា AirPower អាច​ប្រើ​ប្រាស់​ជាមួយ​នឹង​ឧបករណ៍​ខ្លះ?

ចង់​ដឹង​ទេ​ថា AirPower អាច​ប្រើ​ប្រាស់​ជាមួយ​នឹង​ឧបករណ៍​ខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងព្រឹត្តិការណ៍ដ៏ធំរបស់ Apple កាលពីយប់មិញនេះ Apple មិនបានត្រឹមតែប្រកាស ផលិតផលថ្មីៗ នៃកំពូលស្មាតហ្វូន របស់ខ្លួនឡើយ ខ្លួនក៏បានអម មកជាមួយនឹងការ ចេញ Accessories ថ្មីៗបន្ថែមទៀត ផងដែរ សម្រាប់ជំនួយដល់ iPhone 8/8+, iPhone X  និង Apple Watch ទៀតផង។ ដោយការចេញនេះ ផងដែរក្រុមហ៊ុន Apple បានចេញនូវ Accessories មួយប្លែក មានមុខងារល្អ សុទ្ធតែផ្ដល់ ប្រយោជន៍ដល់ ផលិតផលថ្មីៗ របស់ខ្លួនតែម្ដង។

cover

Final 1000x150 copy

ការលេចធ្លាយតាមប្រភពជាច្រើននិយាយពីឆ្នាំងសាកឥតខ្សែ ហើយក៏មាន ប្រិយមិត្តជាច្រើន ផងដែរក៏ ចង់អោយ Apple មានវានោះ ទីបំផុតក្នុងព្រឹត្តិការណ៍ ដ៏ធំកាលពី យប់មិញនេះ Apple ក៏បានធ្វើអោយ ប្រិយមិត្តភ្ញាក់ផ្អើល ហើយអស់ចម្ងល់ ដល់អ្នកចង់ ដឹងហើយ។ ដោយ Apple បានចេញនូវឆ្នាំង សាកឥតខ្សែ ដែលវាមាន ឈ្មោះថា AirPower។ ក្នុងនោះ ផងដែរ Apple​ ក៏បានបញ្ជាក់ពី ឧបករណ៍ ណាអាចប្រើប្រាស់ ជាមួយនឹងវាបាន ដោយឧបករណ៍ ទាំងនោះ មានដូចជា iPhone 8/8+, iPhone X, AirPods និង Apple Watch បានផងដែរ ដោយមិនបាច់ប្រើខ្សែ ដោតបន្ថែមឡើយ។ ហើយការ សាកឥតខ្សែនេះ ផងដែរ គឺយើងអាចធ្វើការ សាកបានក្នុងពេល តែមួយ ទៀតផង ។ ការអាចសាកថ្ម បានច្រើនក្នុង ពេលតែមួយនេះនេះ ក៏ដោយសារ Apple បានធ្វើការ បូករួមជាមួយ នឹងការ ប្រើប្រាស់បច្ចេកវិទ្យា Qi ដែលវាអាច ជំនួយអោយយើង ធ្វើការសាថ្មច្រើន ឧបករណ៍ក្នុងពេល តែមួយ និងលឿន ទៀតផង។ ប៉ុន្តែ Apple ក៏មិនទាន់បាន ប្រកាសនៅឡើយនោះទេ ថា​វាអាចសាក បានលឿន ក្នុងរយៈពេលប៉ុន្មាន និងបញ្ជាក់ពីតម្លៃ នៅឡើយ ប៉ុន្តែខ្លួនបានបង្ហើប អោយដឹងថា AirPower នឹងចេញនៅក្នុង ឆ្នាំ 2018 ឯណោះ។

pic 2

pic 1

សរុបសេចក្ដីមកនេះជាដំណឹងល្អមួយសម្រាប់អ្នកនិយមចូលចិត្ត Apple និងទន្ទឹងរង់ចាំ ឆ្នាំងសាកឥតខ្សែ ច្បាស់ជា​ពេញចិត្តហើយ។ ដោយឆ្នាំសាកនេះ មិនត្រឹមតែ សាកឥតខ្សែ បាននោះទេ អាចសាកបាន ជាមួយនឹងឧបករណ៍ ច្រើនក្នុងពេល តែមួយ ទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:55 PM, 13 September
  • ប្រភព: Engadget
  • Tag: Accessories