ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    គុណ​សម្បត្តិ​អេក្រង់ OLED ដែល​បំពាក់​នៅ​លើ iPhone X

គុណ​សម្បត្តិ​អេក្រង់ OLED ដែល​បំពាក់​នៅ​លើ iPhone X

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អេក្រង់ OLED មិនមែនជារឿងថ្មីទេ សម្រាប់អេក្រង់ស្មាតហ្វូនរបស់ ក្រុមហ៊ុនដទៃ ប៉ុន្តែវាជា ជំហ៊ានដ៏ល្អមួយ របស់ Apple ដែលបានដំឡើង អេក្រង់របស់ iPhone X ទៅដល់ 5.8 អ៊ីង លាតស្ទើរ ពេញផ្ទៃខាងមុខ និងប្រើប្រាស់បន្ទះ បង្ហាញប្រភេទ Super AMOLED ទៀតផង។ ហើយមិត្តអ្នកអាន មួយចំនួនប្រាកដ ជាឆ្ងល់ថា តើអេក្រង់ OLED នេះវាមានភាព អស្ចារ្យជា LCD ដែលបំពាក់លើ iPhone ជំនាន់មុនៗ យ៉ាងណាខ្លះ? ដូចនេះយើង នឹងធ្វើការ រៀបរាប់ ត្រួសអំពីវា។

cover 1

Final 1000x150 copy

មុននឹងវែកញែកអំពីគុណសម្បត្តិរបស់វា យើងគួរតែមកស្វែងយល់អំពី អេក្រង់ប្រភេទ OLED ជាមុនសិន ថា តើយ៉ាងមិចទៅ ហៅថាអេក្រង់ OLED?

OLED ជាអេក្រង់បង្ហាញកម្រិតថ្លៃ គុណភាពខ្ពស់ ដែលយើងឃើញមានតែ បំពាក់នៅលើ ឧបករណ៍ដូចជា Smart Watch និងទូរទស្សន៍កម្រិតថ្លៃ កំពូលតែប៉ុណ្ណោះ ហើយបើបំពាក់លើ ស្មាតហ្វូនវិញ ក៏មិនមែន ស្មាតហ្វូនមាន តម្លៃទាបដែរ។ OLED មក ពីពាក្យពេញថា Organic Light-Emitting Diode ដែលសំដៅទៅលើ គ្រាប់បង្ហាញពន្លឺ ក្នុងអេក្រង់ របស់វានេះឯង ដោយគ្រាប់បញ្ចេញ ពន្លឺរបស់វាបានច្បាស់ លាស់ល្អ ហើយត្រង់ចំណុច ពណ៌ខ្មៅ វាខ្មៅក្រិប ដូចទៅនឹងការ បិទអេក្រង់ ងងឹតអញ្ចឹង ហើយក៏គ្មាន ពន្លឺជះពីគែម អេក្រង់ដូច LCD ឡើយ។

1

សម្រាប់ iPhone X របស់ Apple យើងវិញក៏ចាប់ផ្តើម បំពាក់អេក្រង់ប្រភេទ OLED នេះនឹងគេដែរ ដោយអេក្រង់នេះ វាមានគុណសម្បត្តិ ល្អៗ ដូចជា ៖

  1. បង្ហាញច្បាស់ល្អ និងកាត់បន្ថយចំណាំងផ្លាត

សម្រាប់អេក្រង់របស់ iPhone X នេះគឺយកគុណភាពខ្ពស់ជាចំបង ដោយមានអេក្រង់ 5.8 អ៊ីញមានកម្រិត បង្ហាញរូបភាព 2436 x 1125 ភិចស៊ែល ជាមួយនឹង ដង់ស៊ីតេអេក្រង់ 458 ppi ។ ហើយថែមទាំងបាន ប្រើប្រាស់អេក្រង់ OLED ទៀតនោះ វាធ្វើឱ្យការបង្ហាញ មានសភាពដិត ពណ៌ច្បាស់ល្អ អាចកាត់បន្ថយ ចំណាំងផ្លាត បានច្រើន បើទោះជាយើង ចុចប្រើប្រាស់ នៅក្រោមពន្លឺថ្ងៃខ្លាំង ក៏អាចមើលបានច្បាស់ដែរ។ ហើយការប្រើប្រាស់ នៅពេលយប់វិញ ក៏អំណោយផល ល្អដែរ ព្រោះត្រង់ចំណុច ពណ៌ខ្មៅវាបង្ហាញ បានខ្មៅដិត មិនមានពន្លឺជះ ធ្វើឱ្យយើង ឈឺភ្នែកទេ។  

2

  1. សន្សំសំចៃថ្ម

នេះក៏ជាចំណុចល្អពីអេក្រង់ OLED ដែរ ព្រោះថាអេក្រង់នេះវាប្រើប្រាស់ថាមពលថ្មតិច ជាងអេក្រង់ LCD ច្រើន ឧទាហរណ៍ដូចជា ស្មាតហ្វូន កំពូលរបស់ Samsung មានអេក្រង់ ដល់ទៅ 6.3 អ៊ីង ប៉ុន្ដែក្រុមហ៊ុននេះហ៊ាន បានបំពាក់ថ្មត្រឹម 3,300mAh ប៉ុណ្ណោះ ដោយសារការ ទុកចិត្តទៅលើ ថាមពល ដែលអេក្រង់ OLED របស់គេ ប្រើប្រាស់តិច។ ហើយយើងអាច និយាយបានថា iPhone X វានឹងកាន់ថ្ម បានល្អជាង iPhone ជំនាន់មុន ទៅទៀត។

3

  1. ទូរស័ព្ទស្ដើងជាងមុន

នេះក៏ជាចំណុចដ៏ល្អដែរ ព្រោះស្មាតហ្វូនអេក្រង់ធំដល់ 5.8 អ៊ីងបានបង្រួមរូបរាង កាន់តែតូច ងាយស្រួលកាន់ ហើយថែមទាំងមាន កម្រាស់ស្តើង ជាងមុនទៅទៀត ដូចនេះធ្វើឱ្យស្មាតហ្វូននេះ កាន់តែ ទាក់ទាញថែមមួយ កម្រិតទៀត។ 

4

  1. តម្លៃ

ត្រង់ចំណុចនេះ ខ្ញុំចង់និយាយថា iPhone ចេញគ្រប់ជំនាន់ មិនដែលមាន តម្លៃទាបឡើយ ដូចនេះស្មាតហ្វូនថ្លៃ គួរតែមានបំពាក់ អេក្រង់ថ្លៃ ទៅតាមដែរ ព្រោះវាធ្វើឱ្យអ្នក ប្រើប្រាស់បានទទួលអ្វី ដែលសម ទៅនឹង ទឹកប្រាក់ដែល បានចំណាយ។

អញ្ចឹងទាំងនេះជាគុណសម្បត្តិល្អៗ របស់អេក្រង់ OLED នៅលើ iPhone X ហើយក៏សូមអរគុណ ដល់ Apple មែនទែន ដែលបាននាំមកនូវ គុណភាពអេក្រង់ល្អ ជាងមុនច្រើន ហើយក៏បង្ហាញ សញ្ញាល្អ ដល់អេក្រង់ iPhone ដែលត្រៀមចេញ នៅឆ្នាំ ក្រោយៗដែរ ព្រោះយើងនឹង ទទួលបានអេក្រង់ កាន់តែមាន គុណភាពខ្ពស់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:33 PM, 13 September
  • ប្រភព: The Verge
  • Tag: ទូរស័ព្ទ