ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    7 ចំនុច​របស់ iPhone X ដែល​មិន​មាន​នៅ​លើ iPhone 8 និង iPhone 8 Plus

7 ចំនុច​របស់ iPhone X ដែល​មិន​មាន​នៅ​លើ iPhone 8 និង iPhone 8 Plus

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

គ្រប់គ្នាប្រហែលជា​បាន​ដឹង​ហើយ​ថា កាល​ពី​យប់​មិញ Apple បាន​ធ្វើការ​ការ​ដាក់​បង្ហាញនូ​វ​ទូរស័ព្ទ​ជំនាន់​ថ្មី ចំនួន 3 ម៉ូឌែល គឺ iPhone 8, iPhone 8 Plus និង iPhone X រួមជាមួយការផ្លាស់ប្តូរ​រចនាបថ​មួយ​ចំនូន ឯខ្នងខាងក្រោយនៃទូរស័ព្ទទាំងនេះ គឺក្រាលដោយកញ្ចក់ភ្លឺរលោងដូចគ្នា។ បើទោះបីជាវា ចេញ​មក​តំណាល​គ្នាពិតមែន តែវាក៏មានចំនុចដែលពិសេសៗ រៀងៗខ្លួនផងដែរ។ ឥលូវនេះ ខ្ញុំសូមណែនាំ មិត្តអ្នកអានទាំងអស់គ្នា អោយបានឃើញនូវលក្ខណះពិសេសរបស់ iPhone X ទាំង 7 ចំនុច ដែលមិន​មាន​នៅលើ iPhone 8 និង iPhone 8 Plus ដូចខាងក្រោមនេះ៖

Cover

Final 1000x150 copy

  1. ប្រភេទអេក្រង់នៅលើទូរស័ព្ទ

យើងសង្គេតឃើញថា អេក្រង់ដែលបានបំពាក់នៅលើ iPhone X គឺជាអេក្រង់ប្រភេទ OLED ថ្មី ដែល​គេ​អោយ​ឈ្មោះ​វា ហៅថា Super Retina HD display ខណៈ iPhone 8/ 8Plus គឺនៅតែបំពាក់អេក្រង់ប្រភេទ LCD IPS ដដែល គ្រាន់តែវាមាន កម្រឹតបង្ហាញរូបភាព បានល្អជាងមុន។

Pic 1

  1. កម្លាំងថ្ម

សមត្ថភាពកម្លាំងថ្មរបស់ iPhone X និង iPhone 8 គឺមានភាពខុសគ្នាមួយចំនួន ដូចជាថ្មរបស់ iPhone X អាចនិយាយបានដល់ 21ម៉ោង ខណះ iPhone 8 អាចនិយាយបានត្រឹមតែ 14ម៉ោងប៉ុណ្ណោះ។ បើ​ចំពោះ ការចាក់ចម្រៀងវិញ iPhone X អាចដំណើរការចាក់ស្តាប់ បានដល់ 60 ម៉ោង ឯ iPhone 8 គឺ​បាន​តែ 40ម៉ោង ដែលនេះគឺជាចំនួនខុសគ្នាគូរសមដែរ។

Pic 2

  1. មុខងារទប់រំញ័រលើកាមេរ៉ាភ្លោះ

បើទោះជា កាមេរ៉ាភ្លោះរបស់ iPhone X និង iPhone 8 Plus មានទំហំ 12 មេហ្គាភិចសែល​ដូចគ្នា​ក៏​ដោយ តែកាមេរ៉ាភ្លោះរបស់ iPhone X គឺមានមុខងារទប់រំញ័រ OIS លើភ្នែកកាមេរ៉ា ទាំង 2 គ្រាប់តែម្តង ចំណែកកាមេរ៉ាភ្លោះរបស់ iPhone 8 Plus មានមុខងារទប់រំញ័រ OIS តែនៅលើភ្នែកកាមេរ៉ា តែមួយ​គ្រាប់​ប៉ុណ្ណោះ។

Pic 3

  1. មុខងារដោះសោរអេក្រង់ Face ID

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ iPhone 8 និង iPhone 8 Plus គឺនៅតែបន្តរក្សា ប៉ូតុង Home សម្រាប់​ស្គេន​ម្រាមដៃ ដូចទៅហ្នឹងជំនាន់មុនៗដែរ តែបើចំពោះ iPhone X អេក្រង់ពេញនេះវិញ គឺមិនមានប៉ូតុង Home សម្រាប់ស្គេនម្រាមដៃ (Touch ID) ទៀតទេ ដោយបានជំនួសមកវិញ នូវ Face ID ដែលអាច​ដោះសោរ តាមរយៈការស្គេនមុខមនុស្សបាន។

Pic 4

  1. កាមេរ៉ាមុខរបស់ iPhone X មានមុខងារ Portrait Mode

ការពិត មុខងារ Portrait Mode គឺធ្លាប់មាននៅលើកាមេរ៉ាខាងក្រោយរបស់ទូរស័ព្ទ iPhone 7 Plus រួចទៅហើយ តែវានៅបន្តមាននៅលើ iPhone X និង iPhone 8 Plus ផងដែរ។ តែលើកនេះ កាមេរ៉ា​ខាង​មុខរបស់ ក៏មានមុខងារ ដែលអាចអោយអ្នកថតសែលហ្វី បែបព្រាល បានដែរហើយ ខណៈ​កាមេរ៉ា​មុខរបស់ iPhone 8 Plus គឺមិនមានមុខងារនេះទេ។

Pic 5

  1. មុខងារថ្មីៗ ដែលមានលើកាមេរ៉ាមុខ

ដូចអ្វីដែលយើងបានឃើញអញ្ចឹងថា កាមេរ៉ាមុខរបស់ iPhone X គឺបានបន្ថែមនូវមុខងារថ្មីច្រើនមែនទែន ដែលអាចកំណត់ រឺសារ៉េ រូបភាពសែលហ្វីរួច បានជាច្រើន Style ផងដែរ អាចអោយផ្ទៃព្រាលបែបភ្លឺ និង បែបងងឹត រួមជាមួយចំនុចពិសេសមួយចំនួនទៀត។ 

Pic 6

  1. សមត្ថភាពថ្មីនៃរូប Emoji

តាមការបង្ហាញ កាលពីយប់មិញ លោក Tim បានធ្វើការបង្ហាញនូវសមត្ថភាពថ្មី ដែលអាចអោយរូប Emoji មានដំណើរការ និយាយ រួមទាំងកាយវិការ ដូចអ្វីដែលមនុស្សយើងបានធ្វើអញ្ចឹង តែវាមាន​នៅ​លើ​តែទូរស័ព្ទ iPhone X ដែលប្រើប្រាស់នូវ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11 ប៉ុណ្ណោះ។

Pic 7

សរុបមក រាល់ 7 ចំនុចដែលបានបង្ហាញ ខាងលើនេះ គឺវាពិតជាពិសេស មែនទែន សម្រាប់ទូរស័ព្ទ iPhone X ជំនាន់ថ្មីនេះ។ ម្យ៉ាងវិញទៀត ចំនុចទាំងអស់នេះ គឺ iPhone 8&8+ មិនទាន់អាចធ្វើបាន នៅឡើយទេ។ ចុះសម្រាប់ អ្នកទាំងអស់គ្នា វិញយល់ យ៉ាងណា ចំពោះ ចំនុចទាំងនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 1:33 PM, 13 September
  • ប្រភព: Cnet
  • Tag: ទូរស័ព្ទ