ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iPhone X អត់​មាន Home ប៊ូតុង​ទេ! អញ្ចឹង​​យើង​ចុច​ប្រើ​យ៉ាង​ម៉េច​ទៅវិញ?

iPhone X អត់​មាន Home ប៊ូតុង​ទេ! អញ្ចឹង​​យើង​ចុច​ប្រើ​យ៉ាង​ម៉េច​ទៅវិញ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តាំងពី 10 ឆ្នាំមុនមក iPhone តែងតែបំពាក់ប៊ូតុងចុច Home នៅផ្នែកខាងមុខ មួយគ្រាប់ជានិច្ច ដើម្បីចុចត្រលប់ មកផ្ទាំងដើម និងចុចដើម្បីមើល កម្មវិធីបើកចោល។ ហើយមកដល់ឆ្នាំ 2013 វាក៏បានបំពាក់ទ្រនាប់ ស្កេនម្រាមដៃ ជាលើកដំបូង ហៅថា ID Touch នៅលើប៊ូតុង Home ផងដែរ ជាមួយនឹង iPhone 5s ។ ក្រោយមកប៊ូតុង Home ត្រូវបានផ្លាស់ប្តូរ នៅលើ iPhone 7/7 Plus ដោយយើងមិនអាច ចុចសង្គត់ដូច ប៊ូតុងចុចទៀតទេ គ្រាន់តែប៉ះ Touch បញ្ជាបាន។ ចំណែក iPhone X នៅក្នុងឆ្នាំនេះ គឺបានរំលាយ ប៊ូតុងចុច ចោលអស់រលីង ពីផ្ទៃខាងមុខ តែម្តង ដើម្បីពង្រីកផ្ទៃអេក្រង់ ខាងមុខពេញ ដល់គែមខាងក្រោម និងខាងលើ ដែល Apple បាននិយាយថា “ស្មាតហ្វូនអនាគត បានមកដល់ហើយ” ដូចនេះវានឹងផ្លាស់ប្តូរ ទម្លាប់នៃការ ចុចប៊ូតុងបញ្ជា របស់យើងចោល ហើយក៏មិនមាន មុខងារសម្គាល់ ម្រាមដៃទៀតដែរ។   

cover 1

Final 1000x150 copy

ក្នុងការប្រើប្រាស់ iPhone X យើងនឹងទទួលបានបទពិសោធន៍ថ្មី ប្លែកជាងមុន និងកាន់តែ ស្រស់ស្អាតជាងមុន ច្រើនផងដែរ ដោយការ ប្រើប្រាស់បញ្ជា គឺនៅលើ Touch Screen ទាំងអស់ ហើយក៏មិនមានសញ្ញា បញ្ជាឆ្លាស់ទិស ដូចទៅស្មាតហ្វូន Android ដែរ។

  • ដើម្បីចង់ត្រលប់មកផ្ទាំងដើម ឬហៅថា Home Screen នោះយើងគ្រាន់តែ អូសពីក្រោមទៅលើបន្តិច ប៉ុណ្ណោះ (Swipe up)។
  • ហើយដើម្បីមើលកម្មវិធីបើកចោល យើងត្រូវអូសពីក្រោមទៅលើ ខាងឆ្វេង ឬខាងស្តាំ ហៅថា Swipe up left/right ។
  • ចំណែកមុខងារសម្គាល់ម្រាមដៃ Touch ID ក៏មិនមានទៀតដែរ ដោយ iPhone X តម្រូវឱ្យយើងប្រើប្រាស់ Face ID ជំនួសវិញ គឺការដោះសោរតាមរយៈ ការស្កេនមុខ មនុស្សបែប 3D។ ដូចនេះវាកាន់តែ មានសុវត្ថិភាពល្អ ហើយការប្រើប្រាស់ រូបថត ដើម្បីស្កេន គឺទៅមិនរួចឡើយ។

អញ្ចឹងទាំងនេះជាអ្វីដែល Apple បានកែប្រែពិភពលោក តាមរយៈ iPhone X ហើយយើង អាចនិយាយបានថា វាប្លែកបន្តិច សម្រាប់យើងប្រើប្រាស់ ជាលើកដំបូង ព្រោះគ្មានប៊ូតុងចុច តែវាការបើកទ្វា ទៅអនាគត កាន់តែប្រសើរ មួយទៀតរបស់ Apple ហើយយើងក៏នឹង អាចឃើញ iPhone ជំនាន់ក្រោយៗកាន់តែមាន ភាពច្នៃប្រឌិត ជាងនេះទៅទៀត ជាពិសេសគឺ អេក្រង់តែម្តង។  

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:48 AM, 13 September
  • ប្រភព: The Verge
  • Tag: ទូរស័ព្ទ