ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    3 ចំនុច​នេះ iPhone 8/ 8 Plus អាច​ធ្វើ​បាន តែ iPhone X មិន​អាច​ធ្វើបាន!

3 ចំនុច​នេះ iPhone 8/ 8 Plus អាច​ធ្វើ​បាន តែ iPhone X មិន​អាច​ធ្វើបាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យប់មិញនេះ Apple បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលម្ដងទៀតហើយ ជាមួយនឹងសមិទ្ធផលថ្មី របស់ខ្លួនជាច្រើន​ ពិសេស iPhone X ដែលកំពុងទទួលបាន ការចាប់អារម្មណ៍ច្រើន ខ្លាំងពីសំណាក់ មហាជនទូទៅ ដោយក្នុងនោះ រួមមាននៅស្រុកខ្មែរ យើងដែរ។ យ៉ាងណាក៏ដោយ iPhone 8 និង 8 Plus ក៏នៅមានចំនុចលេចធ្លោ ផងដែរ បើទោះបីជាវា នៅមិនទាន់ទំនើប ខ្លាំងដូច X ក៏ដោយ ហើយខាងក្រោមនេះ គឺជាចំនុចទាំង 3​ ដែល iPhone 8 និង 8 Plus អាចធ្វើទៅបាន ខណៈពេល iPhone X ពុំអាច!

1

Final 1000x150 copy

ពណ៌ទឹកមាសស្រាល

អ្វីដែលអ្នកអាចនឹងកត់សំគាល់ច្រើនជាងគេរវាង iPhone ទាំង 2 គឺពណ៌នេះឯង ដោយ Apple ពុំបានបង្កើតឲ្យ iPhone X មានច្រើន ពណ៌សម្រាប់ ជ្រើសរើសនោះទេ គឺមានត្រឹមតែពីរពណ៌ ប៉ុណ្ណោះគឺ ប្រផេះ និងទឹកប្រាក់ ខណៈពេល iPhone 8 មានពណ៌ទឹកមាស និងពណ៌ប្រផេះ ក៏ដូចជាទឹកប្រាក់ ដូចម៉ូឌែល X ដែរ។

ដោះសោរដោយប្រើប៊ូតុងស្កេនក្រយ៉ៅដៃ

ត្រូវហើយ iPhone X ត្រូវឲ្យយើងដោះសោរដោយប្រើប្រាស់ទម្រង់នៃផ្ទៃមុខ ទាំងមូល ឬអាចប្រើ Passcodes តាមការចង់បាន តែពុំអាចធ្វើការ ដោះសោរតាមរយៈ ប៊ូតុងស្កេនក្រយ៉ៅដៃ បានដូច iPhone 8 ទៀតនោះទេ គឺថា Apple បានលុបបំបាត់ ប៊ូតុង Touch ID បាត់ទៅហើយ ដោយជំនួសមកវិញ ជាមួយ Face ID វិញម្ដង។

អាចប្រើជាមួយ Case iPhone 7/Plus

បើអ្នកមាន iPhone 7 ឬ iPhone 7 Plus នោះ ហើយនៅសល់ Case ការពារច្រើន វាល្អសម្រាប់អ្នកដែលមាន គោលបំណងធ្វើការ ឡើងស៊េរី ទៅកាន់ iPhone 8/Plus ព្រោះរូបរាងរចនាបថ មួយភាគធំនៅតែរក្សា នៅដដែល ដោយខុសត្រង់តែ ការផ្លាស់ប្ដូរ ពីលោហៈ ទៅជាកញ្ចក់ស្វិត និងរឹងមាំវិញ ប៉ុណ្ណោះ ដើម្បីឲ្យ iPhone អាចសាកថ្មដោយ ពុំចាំបាច់ ប្រើប្រាស់ខ្សែ ឬតាមរន្ធ USB Lightning ទៀត។

2

ទាំងនេះគឺជា 3 ចំនុចដែល iPhone 8 និង 8 Plus អាចធ្វើទៅបាន ហើយ iPhone X មិនអាចធ្វើទៅបាន តែក៏នៅមាន ចំនុចពិសេស ផ្សេងទៀតដែល iPhone X អាចធ្វើបាន តែ iPhone 8 និង 8 Plus ពុំអាចធ្វើបាន ដូចគ្នា។ តាមការពិតទៅ វាមិនជាបញ្ហា ធំដុំនោះទេ ជុំវិញភាពខុសប្លែកគ្នា រវាងកំពូល ស្មាតហ្វូនទាំង 3 នេះ ព្រោះវាដំណើរការ ដូចគ្នា ខុសត្រង់តែការ ប្រើប្រាស់មួយ ចំនួនប៉ុណ្ណោះ ដូច្នេះបើចង់ដឹង បន្ថែម Cambo Report នឹងចេញផ្សាយ ព័ត៌មានជុំវិញ រឿងនេះ ក្នុងអត្ថបទ ព័ត៌មាន បន្តបន្ទាប់ទៀត!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:25 AM, 13 September
  • ប្រភព: Cnet
  • Tag: ទូរស័ព្ទ