ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Tesla បង្ហាញ​ឧបករណ៍​សាក​អគ្គិសនី​ចូល​រថយន្ត​ថ្មី​រូបរាង​តូច​ជាង​មុន!

Tesla បង្ហាញ​ឧបករណ៍​សាក​អគ្គិសនី​ចូល​រថយន្ត​ថ្មី​រូបរាង​តូច​ជាង​មុន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនផលិតរថយន្ត Tesla ត្រូវបាន​ពិភពលោក​ទទួល​ស្គាល់​ខ្លាំង ដោយ​សារតែ​ការ​ផលិត​នូវ​រថយន្ត​អគ្គិសនី​របស់​ពួក​គេ​ទទួលបានជោគជ័យខ្លាំង នៅតាមបណ្តាល​ប្រទេស​ធំមួយ​ចំនួន​បាន​ប្រើប្រាស់​រថយន្ត​ប្រភេទ​នេះ ជាពិសេសប្រទេស សហរដ្ឋអាមេរិច និងន័រវេស នៅក្នុងទីក្រុងមួយចំនួន កំពុងតែប្រើប្រាស់​សុទ្ធតែ​រថយន្ត Tesla ។ ដោយសារតែតម្រូវការកន្លែងសាកបញ្ចូលថាមពល ទើប Tesla ព្យាយាម បំពាក់​នូវ​ឧ​បករណ៍សាកអគ្គីសនី ដែលងាយស្រួលសម្រាប់អ្នកបើកបរ។

cover

Final 1000x150 copy

ពេលថ្មីៗនេះ Tesla បានបង្ហាញ នូវឧបករណ៍សាកអគ្គីសនី SuperCharger ម៉ូឌែលថ្មី ដែលមានរូបរាង​តូច​ជាង​មុន ដែលបង្កើតជាពិសេស ដើម្បីបំពាក់នៅក្នុងទីក្រុងសម្រាប់ជីវិតអ្នករស់នៅក្នុងក្រុង។ ដោយ​ពួក​គេ​បំពាក់​ឧបករណ៏មុនគេនៅ Chicago និង Boston ដូចនេះអ្នកបើកបររថយន្តទាំងនោះ អាចឃើញ​ឧបករណ៍​សាកអគ្គីសនី​នេះ នៅក្បែរផ្សារទំនើប, មជ្ឈមណ្ឌលលក់ទំនិញ និងផ្លូវលំមួយចំនួន។ ឧបករណ៍​នេះនឹងផ្តល់ថាមពលដល់ 72គីឡូវ៉ាត់ ដល់រថយន្តនីមួយៗ ដូចនេះមានន័យថា ឧបករណ៍នេះ អាច​បញ្ចូល​​អគ្គិសនីបានយឺត ជាង SuperCharger មុនៗបន្តិច ដោយត្រូវចំណាយពេល 45 ទៅ 50 នាទី ដើម្បី​សាក​មួយពេញ។

Tesla-tdt-090817

ឧបករណ៍នេះ មិនដូចជា SuperCharger ធំៗឡើយ ដែលអ្នកបើកបររថយន្តទាំងនោះ អាចឃើញ​ឧបករណ៍​សាកអគ្គីសនីនេះ នៅក្បែរផ្លូវធំ ឬសណ្ឋាគារ និងសាកបញ្ចូលអគ្គីសនីបានរហ័សជាង តែមិ​ន​ជា​ថ្វីទេ ដោយសារតែ វាមាននៅគ្រប់ទីកន្លែងក៏ល្អដែរ ហើយការសាកបញ្ចូលអគ្គីសនី​ក៏​លឿនជាង​ស្មាតហ្វូន​ទូទៅ​ផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:43 AM, 13 September
  • ប្រភព: The Verge
  • Tag: យានយន្ត