ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    មុខងារ Animoji របស់ iPhone X ប្រើសម្រាប់​បង្កើត Emoji មាន​ចលនា​ដោយ​ខ្លួនឯង

មុខងារ Animoji របស់ iPhone X ប្រើសម្រាប់​បង្កើត Emoji មាន​ចលនា​ដោយ​ខ្លួនឯង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីយប់មិញនេះ Apple បានបញ្ចេញអាវុធធំ ប្រចាំឆ្នាំរបស់ខ្លួន មួយម៉ូឌែលដែល តំណាងឱ្យខួប 10 ឆ្នាំរបស់ខ្លួន គឺ iPhone 10 ឬសរសេរជា លេខរ៉ូម៉ាំង X ហើយមុខងារដ៏ពិសេស បំផុតរបស់វានោះគឺ Face ID នេះឯង ព្រោះថាស្មាតហ្វូននេះ មិនមាន ប៉ូតុងចុចឡើយ ហើយក៏គ្មានមុខងារ សម្គាល់ម្រាមដៃ ភ្ជាប់មកជាមួយដែរ។ ដូចនេះ Apple សម្រេចចិត្តបំពាក់ ស៊េនស័រដើម្បីសម្គាល់ មុខមនុស្ស នៅលើ iPhone X នេះជំនួសវិញ ម្យ៉ាងទៀត ក៏បានកែច្នៃស៊េនស័រ ថ្មីនេះបាន យ៉ាងល្អ ដោយបន្ថែម មុខងារ Animoji សម្រាប់ឱ្យផលិត emoji មានចលនាតាម ការសំគាល់មុខ របស់យើងផងដែរ។

cover

Final 1000x150 copy

មុខងារថ្មីនេះគឺល្អសម្រាប់យើងបង្កើត Emoji ឱ្យបញ្ចេញទឹកមុខ និងធ្វើត្រាប់តាមយើង តាមរយៈការប្រើប្រាស់ ស៊ែនស័រ Face ID នេះដើម្បីស្កេនយក មុខរបស់យើង ជាលក្ខណៈ 3D ហើយវាក៏មានរូប Emoji ចំនួន 50 ផ្សេងៗគ្នា ឱ្យយើង ប្រើប្រាស់ផងដែរ ដូចជាមុខឆ្មា, មុខស្វា, មុខ Alien ជាដើម។ វាអាចឱ្យយើងប្រើប្រាស់ ដើម្បីផ្ញើរតាម Message បញ្ចេញរូបភាព មានចលនា ព្រមទាំងបញ្ចេញ សម្លេងដែលយើងបាន និយាយទៀតផង។  

1

សរុបមកយើងអាចនិយាយបានថា វាមិនមែនជាមុខងារសំខាន់ ឬចាំបាច់នោះទេ តែក៏ជាការច្នៃប្រឌិត ដ៏ល្អរបស់ Apple ដែរ ព្រោះអាចកែច្នៃ ស៊េនស័ Face ID របស់ខ្លួន ឱ្យកាន់តែមានប្រយោជន៍ បន្ថែមទៀត ណាមួយ វាក៏សប្បាយ លេងផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:23 AM, 13 September
  • ប្រភព: The Verge
  • Tag: ទូរស័ព្ទ