ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ត Mercedes ជំនាន់​ក្រោយ​កំលាំង​ម៉ាស៊ីន​ដល់ 1000 សេះតម្លៃ​វិញ​រាប់​លាន​ដុល្លារ!

រថយន្ត Mercedes ជំនាន់​ក្រោយ​កំលាំង​ម៉ាស៊ីន​ដល់ 1000 សេះតម្លៃ​វិញ​រាប់​លាន​ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីផុត​ក្រុមហ៊ុនផលិត​រថយន្ត​ល្បី Mercedes-Benz បាន​បង្អួតពី​គំរោង ONE ដែល​ផលិត​ឡើង​នៅ​រថយន្ត​​ស្ព័រ​ដែលមានល្បឿនលឿនបំផុត Mercedes-AMG នៅក្នុងការតាំង​ពិព័រណ៍បង្ហាញ​រថយន្ត​អន្តរជាតិ​នៅ Frankfurt ។ នេះពិតជាការវិវត្តន៍មួយ ដែលឈានមុខគេ របស់ក្រុមហ៊ុននេះ បង្ហាញនូវ​រថយន្ត​ស្ព័ររបស់ពួកគេ ដែលមានកំលាំងម៉ាស៊ីនដល់ទៅ 1000 សេះ។ 

cover

Final 1000x150 copy

ពិតជាមានតម្លៃក្នុងការរង់ចាំ ពេលដែលយើងបានឃើញគំរោងរបស់ក្រុមហ៊ុននេះ បង្ហាញក្នុងការ​តាំងពិព័រណ៍នោះ ហើយនេះជាផ្នែកមួយនៃគំរោង ONE ដូចដែលយើងបានលើកឡើងខាងលើ។ យើង​ដឹង​ថា​វាកំពុងតែស្ថិតក្នុងគំរោងនៅឡើយ តែតាមការបង្ហាញ និងរៀបរាប់យ៉ាង​ក្បោះ​ក្បាយ​ពីក្រុម​អ្នក​ផលិត​ហើយ ទទួលបានអារម្មណ៍ថា រថយន្តនេះ ពិតជាអស្ចារ្យ រីឯតម្លៃរបស់វាក៏បានដឹងមុនដែលថា វា​មាន​តម្លៃខ្ទង់ 2.72 លានដុល្លារសហរដ្ឋអាមេរិច។

រថយន្តនេះមានរូបរាងបង្កើតឡើងស្រដៀងទៅនឹងរថយន្តប្រណាំង F1 ដែលមានរបាំង​ខាង​ក្រោយ​លើ​កន្ទុយ​ឡាន ដែលគេហៅថា ព្រុយត្រីឆ្លាម និងមានបំពាក់ម៉ាស៊ីនសាំង 1.6 លីត្រ ប្រភេទម៉ាស៊ីន V6 Hybrid ដូចទៅនឹងរថយន្ត F1 ដែលកីឡាករ Lewis Hamilton យកទៅប្រណាំង​ឈ្នះ​ពាន​រង្វាន់​ក្នុង​ឆ្នាំ​នេះ។ បើនិយាយពីកំលាំងម៉ាស៊ីនរបស់វា អាចលើសពី 1000 សេះទៀតផង ដោយគណនាទៅល្បឿនវា 217 ម៉ាលក្នុងមួយម៉ោង។

គំរោងនេះ បានបង្ហាញបែបនេះរួច និងមានសមិទ្ធផលយ៉ាងឆាប់រហ័ស ដូចនេះពេល​ដែល​ផលិត​បាន​រួចរាល់​យើងនឹងចាំមើលថាតើ មហាសេដ្ឋីរូបណា ដែលនឹងទិញរថយន្តនេះមុនគេ។ គួរឲ្យសោកស្តាយ​ដែលមិនមានប្រភពណាច្បាស់លាស់បង្ហាញពីថ្ងៃប្រកាសបង្ហាញរូបរាងពិតទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:35 AM, 13 September
  • ប្រភព: The Verge
  • Tag: យានយន្ត