ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iPhone 8 / 8 Plus បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ! ខ្នង​ក្រោយ​ក្រាល​ដោយ​កញ្ចក់ អាច​សាក​ថ្ម​ដោយ​ឥត​ខ្សែ និង​មាន​កាមេរ៉ា​ប្រសើរ​ជាងមុន!

iPhone 8 / 8 Plus បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ! ខ្នង​ក្រោយ​ក្រាល​ដោយ​កញ្ចក់ អាច​សាក​ថ្ម​ដោយ​ឥត​ខ្សែ និង​មាន​កាមេរ៉ា​ប្រសើរ​ជាងមុន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការរង់ចាំរបស់អ្នកទាំងអស់គ្នា​ ពេលនេះវាបានមកដល់ហើយ តែគ្រប់យ៉ាងវាខុសពីអ្វីដែលគ្រប់គ្នា បានរំពឹងទុកថា Apple នឹងដាក់បង្ហាញ iPhone 7s និង iPhone 7s Plus នៅក្នុងព្រឹត្តិការណ៍លើកនេះ តែវាមិនមែនទេ គឺ Apple បានរំលងចោលនូវត្រកូល (S) បាត់ទៅហើយ ដោយជំនួសមកវិញនូវ iPhone 8 និង iPhone 8 Plus ជាមួយនឹងកំលាំងម៉ាស៊ីន កាន់តែប្រសើរជាងមុន ជាពិសេសនោះ វាបានអមមកនូវមុខងារ ពិសេសៗ ភ្ជាប់មកជាមួយ ទៀតផង។

Cover

Final 1000x150 copy

រូបរាងរចនាបថ

គ្រាន់តែឃើញរូបរាងភ្លាម យើងអាចនិយាយបានថា មានទាំងអ្នកស្រលាញ់ និងមិនស្រលាញ់ តែខ្ញុំជឿថានឹង វាអាចនឹងមានអ្នកស្រលាញ់ ច្រើនជាងព្រោះ រចនាបទរូបរាង ទាំងមូលរបស់ iPhone 8 និង iPhone 8 Plus គឺមិនសូវជាខុសគ្នាពី iPhone 7 និង iPhone 7 Plus ប៉ុន្មានទេ ជាពិសេសនោះគឺ រចនាបទនៃកាមេរ៉ា គឺរក្សានៅដដែល។ នៅផ្នែកខាងឆ្វេង យើងនៅតែទទួល បាននូវប៊ូតុងកាច់រំញ័រ និងប៊ូតុងសម្លេង រីឯខាងស្ដាំគឺប៊ូតុង Power ដដែល និងមានរន្ធដាក់ស៊ីម នៅកន្លែងដដែល ក៏ប៉ុន្តែអ្វីដែលកាន់ តែភ្ញាក់ផ្អើលនោះគឺថា គែមសងខាង ជាមួយនឹងសំបកខាងក្រោយនៃទូរស័ព្ទជំនាន់ថ្មីនេះ ត្រូវបានក្រាលដោយកញ្ចក់រលោងថ្លា អាចសាកថ្មតាម wireless បាន ខុសពីម៉ូឌែលមុនទៀតផង។

Pic 1

ប៊ូតុង Home គឺនៅតែមិនត្រួវបានលុបបំបាត់ចោលនោះទេ តែបានកែប្រែ យ៉ាងប្រសើរផងដែរ ជាមួយនឹង Touch ID ជំនាន់ថ្មី ធ្វើឲ្យម្ចាស់ iPhone 8 និង iPhone 8 Plus កាន់តែងាយស្រួល ក្នុងការប្រើប្រាស់ និងមានសុវត្ថិភាព ដោយវាដំណើរការ បានយ៉ាងរហ័ស រលូនជាងមុនផងដែរ។

អេក្រង់

សម្រាប់អេក្រង់របស់ទូរស័ព្ទ iPhone 8 និង iPhone 8 Plus គឺនៅតែរក្សាទំហំ4.7 អ៊ីញ និង 5.5 អ៊ីញ ដូចទៅនឹង iPhone 7 និង iPhone 7 Plus ដដែល ជាមួយនឹងប្រភេទអេក្រង់ Retina HD ឌីសភ្លេ ផ្ដល់រូបភាពបានច្បាស់ និងដុតពណ៌ល្អ ជាមួយនឹង Wide Color Gamut ដែលផ្ដល់ពណ៌ធម្មជាតិបានយ៉ាងល្អ។ អេក្រង់នេះទៀតសោក នៅតែរក្សាមុខងារ 3D Touch ដែល គ្រាន់តែវាច្បាស់ជាង និងល្អជាងប៉ុណ្ណោះ។

Pic 2 Pic 3

កម្លាំងម៉ាស៊ីន

កាន់តែខ្លាំងជាងមុន iPhone 8 និង iPhone 8 Plus បានបំពាក់មក ជាមួយនឹងឈីប Processor ឈ្មោះ A11 Bionic ជាមួយសន្ទុះដ៏ខ្លាំងក្លា អាចនិយាយបានថា វាគឺខ្លាំងជាងឈីប A10 ដែលមានបំពាក់នៅលើ iPhone 7 និង iPhone 7 Plus ដល់ទៅ 25% ឯណោះ។ ម្យ៉ាងវិញទៀត សមត្ថភាព GPU ជំនាន់ថ្មីក៏កាន់តែអស្ចារ្យ និងខ្លាំងជាងមុនផងដែរ។

Pic 4

សមត្ថភាពកាមេរ៉ា

iPhone 8 គឺមានកាមេរ៉ាក្រោយទំហំ 12 មេហ្គាភិចសែល មាន Aperture ទំហំ f1/8 អាចផ្តិតយក រូបភាពបានច្បាស់ ចំណែកកាមេរ៉ាភ្លោះរបស់  iPhone 8 Plus គឺមាន1គ្រាប់ ទំហំ 12 មេហ្គាភិចសែល មាន Aperture ទំហំ f1/8 ដូចគ្នា ហើយ1គ្រាប់ទៀត គឺមានទំហំ 12 មេហ្គាភិចសែល តែមាន Aperture ទំហំ f2/8 ដែលអាចអោយអ្នកថតរូបបែបព្រាល បានយ៉ាងល្អផងដែរ រួមមកជាមួយមុខងារថ្មីមួយចំនួនទៀត។ មិនតែប៉ុណ្ណោះ ទំហំកាមេរ៉ានេះ ក៏អាចថតវីដេអូ បានដល់កម្រឹត 4K ទៀតផង។

Pic 5 Pic 6 Pic 7

ថ្ងៃប្រកាសចេញលក់ និងតម្លៃ

Apple បានប្រកាសជា ផ្លូវការហើយថា iPhone 8 និង iPhone 8 Plus នឹងបើកឲ្យធ្វើការ កម្មង់ទុកមុនចាប់ ពីថ្ងៃទី15 នេះតទៅ ហើយវានឹងចេញ លក់ក្នុងទីផ្សារ អន្តរជាតិនៅថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2017 នេះតែម្ដង ជាមួយនឹងតម្លៃក្នុង ទីផ្សារអន្តរជាតិ ដូចខាងក្រោមនេះ៖

  • iPhone 8 ទំហំ 64GB តម្លៃ 699$
  • iPhone 8 ទំហំ 256GB តម្លៃ 849$
  • iPhone 8 Plus ទំហំ 64GB តម្លៃ 799$
  • iPhone 8 Plus ទំហំ 256GB តម្លៃ 949$

គួរបញ្ជាក់ផងដែរថា តម្លៃខាងលើ គឺជាតម្លៃក្នុងទីផ្សារ ប្រទេសក្រៅ បើមកដល់ស្រុកខ្មែរ យើងអាចនឹងថ្លៃ ជាងនេះច្រើនដែរ តែវានឹងធ្លាក់ចុះវិញ បន្ទាប់ពីវាមាន វត្តមានបាន 3-4 សប្ដាហ៍។

Pic 8 Pic 9

យើងមិនទាន់ដឹងថា មានអ្នកពេញចិត្តលើ iPhone 8 និង iPhone 8 Plus ជំនាន់នេះ ដល់កម្រិតណា នៅឡើយទេ ទាល់តែថ្ងៃ ដាក់លក់ ទើបដឹងពី ចំនួនអ្នកទិញ ប៉ុន្មាននាក់ ហើយបើនិយាយ ពីសមត្ថភាព របស់វាខ្លាំង ដល់កម្រិត ណានោះ យើងក៏មិនអាច និយាយបាន នៅពេល នេះដែរ ដោយសារ មិនទាន់បានកាន់ ដល់ដៃ ហើយខេមបូ នឹងបង្ហាញ លក្ខណៈសម្បត្តិ ជាវីដេអូបង្ហាញដល់អ្នក ទាំងអស់គ្នា នៅពេលវាមាន វត្តមាន លើទីផ្សារស្រុក យើងភ្លាម ដូចនេះសូមតាមដាន ពត៌មានថ្មីៗ ទាន់ហេតុការណ៍ ជាមួយខេមបូ បន្តទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 3:22 AM, 13 September
  • ប្រភព: Apple
  • Tag: ទូរស័ព្ទ