ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iOS 11 ដាក់​ឱ្យ​អាប់ដេត​ផ្លូវ​ការ​នៅ​​ថ្ងៃ​ទី 19 កញ្ញា​នេះ​ហើយ តើ​មាន​មុខងារ​ពិសេស​អ្វីខ្លះ?

iOS 11 ដាក់​ឱ្យ​អាប់ដេត​ផ្លូវ​ការ​នៅ​​ថ្ងៃ​ទី 19 កញ្ញា​នេះ​ហើយ តើ​មាន​មុខងារ​ពិសេស​អ្វីខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

iOS 11 ជាប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបង្អស់ដែល Apple ប្រឹងប្រែងសន្សំទុកជាយូរណាស់ មកហើយ ដើម្បីផ្ដល់ជូន ទៅអ្នកគាំទ្រ ផលិតផល Apple ទាំងអស់គ្នា ស្របពេលដែល iPhone ស៊េរីថ្មីដាក់បង្ហាញនេះ។ វាកាន់តែមានភាព ប្រសើរជាង iOS ជំនាន់មុនៗ ច្រើនគួរឱ្យ កត់សម្គាល់ ទាំងកែប្រែ មុខមាត់ថ្មី, បទពិសោធន៍ ប្រើប្រាស់ល្អ, និងប្រព័ន្ធដំណើរការល្អជាងមុនច្រើនផងដែរ ហើយពាក្យស្លោករបស់ iOS 11 នេះគឺ “A giant step for iPhone. A monumental leap for iPad”។ ហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រាកដជាចង់ដឹងខ្លាំងណាស់ថា តើ iOS 11 មានអ្វីពិសេសខ្លះទៅ? អញ្ចឺងខ្ញុំសូមធ្វើការរៀបរាប់លំអិតពីមុខងាររបស់វាដូចតទៅ ៖

  1. ប្រព័ន្ធដំណើរការល្អ

នេះជាអ្វីដែលយើងត្រូវការបំផុត iOS 11 ផ្ដល់ឱ្យយើងនូវប្រព័ន្ធប្រតិបត្តិការកាន់តែស្រលះល្អ រស់រវើកជាងមុនទៅទៀត ដែលយើងអាចនិយាយថា វៃឆ្លាត និង Powerful សម្រាប់អ្នកប្រើប្រាស់បានកាន់តែរហ័ស ជាពិសេសទៅលើការបើកប្រើប្រាស់កម្មវិធី និងល្បឿន Performance ទៅលើហ្គេមតែម្តង។

cover

Final 1000x150 copy

  1. ផ្ទៃប្រើប្រាស់

សម្រាប់ផ្ទៃប្រើប្រាស់របស់ iOS 11 នៅលើ iPhone យើងអាចនិយាយថាវាមិនសូវមានអ្វីប្លែកច្រើនទេគ្រាន់តែមាន icon រាងស្អាតជាងមុនប៉ុណ្ណោះ ប៉ុន្តែនៅលើ iPad វិញយើងទទួលបាន Dock ថ្មីដែលមានសណ្ឋាន និងរបៀបប្រើប្រាស់ដូចទៅនឹង macOS ដែរ។

1

  1. Control Center

Control Center ជាមុខងារផ្លូវកាត់ដ៏ចាំបាច់បំផុតសម្រាប់យើងគ្រប់គ្នា ហើយពេលនេះយើងទទួលបាន Control Center ថ្មីដែលមានមុខងារកំណត់ជាច្រើនសម្រាប់ឱ្យយើងបញ្ចា ជាមួយនឹងផ្ទៃបញ្ជាពេញអេក្រង់តែម្តង ថែមទាំងអាចដាក់ Shortcut ផ្លូវកាត់ណាដែលយើងចូលចិត្តផងដែរ។

2

  1. App Store ថ្មី

នៅក្នុង iOS 11 យើងទទួលបាន App Store ថ្មីស្រឡាងដែលមានកម្មវិធីថ្មីជាច្រើនសម្រាប់ទាញយកប្រើប្រាស់ ហើយក៏បានកាត់បន្ថយកម្មវិធី 32-bit ចោលអស់ដែរ។ អញ្ចឹងកម្មវិធីក្នុង App Store ទាំងអស់ យើងសុទ្ធតែទទួលបានកម្មវិធីល្អ និងមានសុវត្ថភាពកាន់តែខ្ពស់ជាមុនផងដែរ។

3

  1. មុខងារចែកអេក្រង់ និង Drag & Drop

មុខងារចែងអេក្រង់នេះជាមុខងារដែលយើងឃើញមាននៅលើស្មាតហ្វូន និងថេប្លេតជាច្រើនមកហើយ ប៉ុន្តែជាមុខងារដ៏ស្វាគមន៍មួយនៅក្នុង iOS នេះ ហើយ Apple ក៏បានបន្ថែមមុខងារថ្មីមួយសម្រាប់ធ្វើការជាមួយមុខងារចែកអេក្រង់នេះផងដែរ គឺ Drag & Drop ដែលយើងអាចទាញ រូបភាព, អក្សរ, និង File នានាពីកន្លែងមួយទៅមួយបានកាន់តែងាយ។ តែគួរឱ្យស្ដាយ មុខងារនេះមាននៅតែលើ iPad ប៉ុណ្ណោះ ព្រោះវាមានអេក្រង់ធំងាយប្រើប្រាស់ជាង។

4

  1. ទទួលដំណឹង Notification

នៅលើ iOS 11 យើងអាចមើលដំណឹងទូទៅបានទាំងអស់តែម្តង បើទោះជាដំណឹងមកច្រើនក៏ដោយ គ្រាន់តែអូសនៅលើ Lock Screen ប៉ុណ្ណោះ។

5

  1. Apple Pencil នៅលើ iPad

សម្រាប់ប៊ិចគូរប្រើនៅលើ iPad នេះយើងអាចធ្វើការបានបួនយ៉ាងដូចជា ៖

  • Instant Markup : អាចឱ្យយើងគូរដោយបង្កើត File PDF និង Screenshot យកមកគូរបន្ថែម
  • Instant Notes : សម្រាប់ឱ្យយើងកត់ត្រានៅលើអេក្រង់បានភ្លាមៗនៅពេលអេក្រង់ងងឹត
  • Inline Drawings : សម្រាប់ឱ្យយើងគូរ ឬសសេរអ្វីតាមអ្វីដែលយើងចង់បាននៅក្នុង Note
  • Scan and Sign : យើងអាច Scan ឯកសារតាមរយៈកាមេរ៉ា ហើយកែកុនតាមរយៈប៊ិចនេះ

6

  1. កាមេរ៉ា

iOS 11 ក៏បានជំនួយច្រើនទៅដល់ចំណុចកាមេរ៉ានេះផងដែរ ហើយមុខងារធំៗគឺមាន 2 ដូចជា៖

  • Live Photos មានចំណុចតូចៗ 3 បន្ថែមដូចជា ៖
    • Loop : ដូចអ្វីដែលយើងបានប្រើប្រាស់រាល់ថ្ងៃអញ្ចឹង
    • Bounce : Live Photos របស់យើងនឹងត្រលប់មកក្រោយវិញដូច សាកាសែត
    • Long Exposure : រូបភាព Live Photos របស់យើងចាប់យកជារូបភាព Long Exposure វិញ។
  • Portrait Mode បានបន្ថែមមីនុយកាមេរ៉ាថ្មីមានដូចជា៖
    • អាចបើក Flash ពន្លឺ ឬ HDR នៅក្នុង Portrait mode
    • មាន Effect បន្ថែមជាច្រើនដូចជាព្រាលផ្ទៃខាងក្រោយ ឬ ដាក់ផ្ទៃខាងក្រោយខ្មៅតែម្តង
    • អាចកែកុនភាពព្រាល Portrait បាននៅក្រោយពេលថត

ហើយវាក៏បានជំនួយដល់ការទប់រំញ័រ OIS ឱ្យបានកាន់តែប្រសើរជាមុនផងដែរ។

7

  1. Apple Music ថ្មី

នៅក្នុង iOS 11 យើងក៏ទទួលបាន Apple Music ថ្មីដែលមានភាពស្រលះល្អជាងមុន ងាយស្រួលស្វែងរកបទចម្រៀងកាន់តែរហ័ស មិនថាការស្វែករកតាម Album ឬ Playlist ឡើយ។

8

  1. AirPlay 2

ចំណែក AirPlay 2 សម្រាប់ឱ្យយើងភ្ជាប់ស្មាតហ្វូនជាមួយឧបករណ៍វៃឆ្លាតទាំងអស់នៅក្នុងផ្ទះ ដូចជាអំពូលភ្លើង ឧបករណ៍បំពងសម្លេង និងធ្វើការកំណត់បញ្ជាវាតាមទូរស័ព្ទ។

9

  1. Message

យើងក៏ទទួលបានមុខងារថ្មីៗជាច្រើនសម្រាប់ផ្ញើរសារ ដូចជា Sticker, Emoji, games ជាដើម ហើយថែមទាំងអាចបង្រួម Keyboard ឱ្យតូចទៅម្ខាងដើម្បីងាយស្រួលចុចដៃម្ខាងផងដែរ។

10

  1. ARKit

នេះជាបច្ចេកវិទ្យាថ្មី ដែលយើងអាចបង្កើតរូបភាពសុប្បនិមិត្តនៅក្នុងស្មាតហ្វូន ឬថេប្លេតរបស់យើងជាមួយនិងទិដ្ឋភាពពិតនៅខាងក្រៅ។ ហើយបើនិយាយឱ្យងាយយល់គឺវាដូចហ្គេម Pokemon go អញ្ចឹង។

11

អញ្ចឹង ទាំងនេះជាអ្វីដែលយើងទទួលបានពី iOS 11 ហើយចំពោះឧបករណ៍ដែលអាចដំឡើងទៅ iOS 11 បានមានដូចជា ៖

  • សម្រាប់ iPhone : ចាប់ពី iPhone 5s ឡើងទៅ
  • សម្រាប់ iPad : ចាប់ពី iPad ជំនាន់ទី 5
  • សម្រាប់ iPad Air : បានទាំងពីរស៊េរី
  • សម្រាប់ iPad mini : ចាប់ពី iPad mini 2 ឡើងទៅ
  • សម្រាប់ iPod Touch : ចាប់ពីជំនាន់ទី 6

ហើយកាលបរិច្ឆេទវិញ និងចាប់ឱ្យអាប់ដេតពីថ្ងៃទី 19 កញ្ញានេះតទៅហើយ នៅតាមបណ្ដាប្រទេសមួយចំនួនដែលយើងអាចចាំ ទទួលកំណែអាប់ដេតចាប់ពីថ្ងៃនោះបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 2:51 AM, 13 September
  • ប្រភព: Apple
  • Tag: ទូរស័ព្ទ