ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កម្មវិធី​ប្តូរ Wallpaper ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់​កុំព្យូទ័រ Mac

កម្មវិធី​ប្តូរ Wallpaper ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់​កុំព្យូទ័រ Mac

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាទូទៅ យើងតែងពាំនាំមកនូវ Wallpaper សម្រាប់កុំព្យូទ័រ និងស្មាតហ្វូន ជារៀងរាល់សប្តាហ៍ ដើម្បីចង់ឲ្យ មិត្តអ្នកអាន ផ្លាស់ប្តូរ Wallpaper ក្នុងគោលបំណង ទទួលបានអារម្មណ៍ ប្រើប្រាស់ថ្មី ពេលដែលឃើញ Wallpaper មិនដដែល រាល់ថ្ងៃពេក។ ហើយយើងក៏ធ្លាប់ ណែនាំកម្មវិធី Wallpaper សម្រាប់ស្មាតហ្វូន ដែលទាំង Android និង iOS តែលើកនេះ យើងចង់ណែនាំ ពីកម្មវិធី Wallpaper សម្រាប់កុំព្យូទ័រ Mac ម្តង ដើម្បីឲ្យ មិត្តអ្នកអាន ដែលកំពុងប្រើប្រាស់ កុំព្យូទ័រម៉ូឌែល Mac បានដឹង។

cover

Final 1000x150 copy

មានកម្មវិធីមួយឈ្មោះ Irvue បង្កើតឡើងដោយ Igor Savelev ជាប្រភេទកម្មវិធីសម្រាប់ ពពួកកុំព្យូទ័រ ដែលដំនើរការ OS X 10.11 និងម៉ូឌែល ជំនាន់ក្រោយៗទៀត ទាញយក ទៅប្រើប្រាស់បាន។ កម្មវិធីនេះជា កម្មវិធីផ្ទុកដោយ Wallpaper ជាច្រើន មានលក្ខណៈ ពិសេសត្រង់ អ្នកអាចកំណត់ ឲ្យវាប្តូរ Wallpaper ដោយស្វ័យប្រវត្តិបាន ក្នុងរយៈពេល 30 នាទី, 1 ម៉ោង, 3 ម៉ោង, 12 ម៉ោង, 24 ម៉ោង, 1 សប្តាហ៍ ឬ 2 សប្តាហ៍ឡើងទៅ 1 ខែក៏បាន ដូចនេះអ្នក មិនចាំបាច់ខ្វាយខ្វល់ រឿងប្តូរ Wallpaper ដោយខ្លួនឯងទេ នៅពេលក្រោយៗ គ្រាន់តែកំណត់ តែពេលដំបូង វានឹងចាប់ផ្តើម ដំនើរការ តាមការកំណត់ ហើយអ្នក ក៏អាចរើស Wallpaper ដែលអ្នកពេញចិត្ត ទុកបាន ទៀតផង។

*****ចុចត្រង់នេះ ដើម្បីទៅកាន់កន្លែងទាញយក

800x500bb (1) 800x500bb Irvue-Collections-745x463 Irvue-settings-745x465

សម្រាប់មិត្តអ្នកអាន ដែលកំពុងប្រើប្រាស់ កុំព្យូទ័រម៉ូឌែល Mac ដំនើរការប្រព័ន្ធប្រតិបត្តិការ ដែលអាចទាញ យកកម្មវិធី នេះបាន គួរតែសាកល្បង ប្រើប្រាស់ ដើម្បីផ្លាស់ប្តូរ អារម្មណ៍ថ្មីៗ ជាមួយ Wallpaper ទាំងនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:08 AM, 12 September
  • ប្រភព: Placeit.net
  • Tag: កម្មវិធី & ហ្គេម