ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Samsung កំពុង​ផលិត​បន្ទះឈីប​កម្លាំង​ខ្លាំង ទំហំ 7nm និង 11nm សម្រាប់​ស្មាត​ហ្វូន 2018

Samsung កំពុង​ផលិត​បន្ទះឈីប​កម្លាំង​ខ្លាំង ទំហំ 7nm និង 11nm សម្រាប់​ស្មាត​ហ្វូន 2018

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចអ្វីដែលយើងបានដឹងហើយ​ថា ក្រុមហ៊ុន​អេឡិចត្រូនិច​យក្ស​របស់​កូរ៉េ​មួយ​នេះ​មាន​ផលិតផល​បច្ចេវិទ្យា​ជាច្រើន​ដែល​កំពុង​អភិវឌ្ឍន៍ ដើម្បីវាយលុកទីផ្សារផង និងដើម្បីបម្រើដល់សេចក្តីត្រូវការផង។ Samsung ក៏បានបង្ហើបប្រាប់ថា ខ្លួនកំពុងផលិតបន្ទះឈីបដែលមានទំហំតូចចាប់ពី 11nm ចុះក្រោមដល់ទំហំ 7nm ដើម្បីដើរឱ្យមុន បន្ទះឈីបរបស់ Qualcomm Snapdragon 660 និង 630 ដែលមានទំហំ 14nm។ ថ្វី​ត្បិត​តែ Snapdragon 660 វាសូវ​ខ្លាំង​ក្លា​ដូច Snapdragon 835 ក៏ពិតមែនតែវាក៏ប្រើប្រាស់ Architecture ជំនាន់ចុងក្រោយដែលធ្វើឱ្យវាមានសមត្ថភាពល្អគួរសម ដើម្បីបំពាក់លើស្មាតហ្វូនធុន​ល្អ​បង្គួររបស់ក្រុមហ៊ុននានា។ 

ងាកមក Samsung វិញក៏កំពុងតែផលិតបន្ទះឈីបទាំងនោះដែរ ដើម្បីផ្តល់នូវបច្ចេវិទ្យាថ្មីៗដល់ស្មាតហ្វូន​ធុន​មធ្យមរបស់ខ្លួនឱ្យទទួលបានបទពិសោធន៍ប្រើប្រាស់កាន់តែល្អជាមុនទៅទៀត។

cover

Final 1000x150 copy

សម្រាប់ត្រីមាសទី 1 ឆ្នាំ 2018 ខាងមុខនេះ Samsung នឹងបញ្ចេញបន្ទះឈីប 11nm ជាមុនសិន ដែល​វា​មាន​ទំហំ​តូចជាង 14nm បន្ទះឈីបមុនៗ 10% ប្រើប្រាស់ថាមពលដដែល ប៉ុន្តែមានកម្លាំង Performance ខ្លាំងជាមុនដល់ទៅ 15%។ បន្ទះឈីបនេះ សម្រាប់បំពាក់លើស្មាតហ្វូនធុនមធ្យមរបស់ Samsung ដើម្បីឱ្យស្មាតហ្វូនទាំងនោះទទួលបាននូវបច្ចេកវិទ្យាថ្មី ហើយក៏ទទួលផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុន​ស្មាតហ្វូនដ៏ទៃទៀតដែរ។

ចំណែកបន្ទះឈីបទំហំ 7nm វិញផលិតយ៉ាងពិសេសសម្រាប់ iPhone ដែលត្រៀមចេញនៅត្រីមាសទី 2 ក្នុងឆ្នាំ 2018 ខាងមុខ ដែលវាត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់ជូនដល់ Apple។ វាត្រូវគេហៅថា បន្ទះឈីប A12 ហើយត្រូវបាន Built ភ្ជាប់មកជាមួយនិងបច្ចេកវិទ្យា Extrem Ultra Violet (EUV) ទៀតផង។

1

អញ្ចឹងនៅក្នុង 2018 ខាងមុខនេះយើងនឹងទទួលបានបទពិសោធន៍កាន់តែល្អជាងមុនទៅទៀតពី Samsung ហើយក៏កោតសរសើរទៅដល់ Samsung ដែលតែង​តែ​ពាំនាំ​បច្ចេកវិទ្យាថ្មីៗដល់ការ​ប្រើ​ប្រាស់​​របស់​យើងគ្រប់គ្នា។ យ៉ាងណាមិញ Samsung ក៏បានកើបលុយមិនតិចដែរ ព្រោះចំណូលក្នុងការ​ផលិត​បន្ទះ​ឈីបរបស់គេបានស្ថិតនៅលំដាប់លេខ ១ ទៅហើយ លើសបន្ទះឈីបរបស់ Intel ទៅទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 9:06 AM, 12 September
  • ប្រភព: GSMArena
  • Tag: Accessories