ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    រឿង IT ជោគ​ជ័យ​ខ្លាំង​ក្នុង​តារាង Box Office នា​សប្តាហ៍នេះ!

រឿង IT ជោគ​ជ័យ​ខ្លាំង​ក្នុង​តារាង Box Office នា​សប្តាហ៍នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំងមួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរតំណែង កំពូលនៅក្នុង តារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត IT ជាប្រភេទ រឿងរន្ធត់ រៀបរាប់ពីតួអង្គ រោគចិត្តម្នាក់ តុបតែងជាតួថ្លុក ដែលគេហៅថា Pennywise ចាប់ក្មេងៗ យកទៅឃុំឃាំង និងបន្លាចក្នុងផ្ទះ របស់គេ ដែលនៅ ដាច់ស្រយាល។  

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Home Again ជាប្រភេទរឿង មនោសញ្ចេតនា រៀបរាប់ពីស្រ្តីម្នាក់ ដែលទើបតែ បែកបាក់ ឬលែងលះជាមួយប្តី របស់នាង និងបានសម្រេចចិត្ត ចាប់ផ្តើម ជីវិតជាថ្មី ដោយការផ្លាស់ទីលំនៅ ទៅ Los Angeles វិញ ជាមួយកូន ស្រីទាំង 2 របស់នាង។​ ក្នុងថ្ងៃខួប កំណើត 40 ឆ្នាំ នាងបានជួប បុរសវ័យក្មេង ជាអ្នកផលិតកុន 3 នាក់ ដែលនាងបានជាប់ ស្នេហជាមួយ មនុស្សម្នាក់ក្នុងចំណោម នោះ ដោយមិនបាន ប៉ុន្មានប្តីមុន របស់នាង បានត្រលប់មក សុំត្រូវគ្នា ជាមួយនាងវិញ។

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត The Hitman’s Bodyguard ជាប្រភេទរឿង បាញ់ប្រហារ​ រៀបរាប់ពី បុរស 1 នាក់ ដែលជាខ្មាញ់ កាំភ្លើង មានជំនាញ ក្នុងការបាញ់ កាំភ្លើងតែត្រូវ សត្រូវប៉ុនប៉ង សម្លាប់ច្រើន ទើបជួល ខ្មាន់អង្គរក្ស ម្នាក់ទៀត ដើម្បីការពារ តែពួកគេបែរ ជាឈ្លោះគ្នាទៅវិញ ទៅមក រហូត អាចធ្វើឲ្យពួកគេ ក្លាយជាដៃគូ ដ៏ល្អ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើស ខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនគេ នាសប្តាហ៍នេះ ៖

  1. IT

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 117 លានដុល្លារ និងសរុប 117 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. Home Again

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 9 លានដុល្លារ និងសរុប 9 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. The Hitman’s Bodyguard

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 4,8 លានដុល្លារ និងសរុប 64 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. Annabelle: Creation

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 4 លានដុល្លារ និងសរុប 96 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. Wind River

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 3,2 លានដុល្លារ និងសរុប 25 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. Leap!

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 2,5 លានដុល្លារ និងសរុប 15 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. Spider-Man: Homecoming

ចាក់បញ្ចាំងនាសប្តាហ៍ទី 10 បានប្រាក់ចំនូល 2 លានដុល្លារ និងសរុប 327 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. Dunkirk

ចាក់បញ្ចាំងនាសប្តាហ៍ទី 8 បានប្រាក់ចំនូល 1,9 លានដុល្លារ និងសរុប 183 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. Logan Lucky

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 1,8 លានដុល្លារ និងសរុប 25 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9

  1. The Emoji Movie

ចាក់បញ្ចាំងនាសប្តាហ៍ទី 7 បានប្រាក់ចំនូល 1 លានដុល្លារ និងសរុប 82 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ IT ហើយខ្សែភាពយន្តនេះ មានចាក់បញ្ចាំង នៅក្នុង ប្រទេសយើងហើយ ដូចនេះប្រសិន បើអ្នកចាប់អារម្មណ៍ អាចរកទស្សនាបាន នៅតាមរោងភាពយន្ត ដែលនៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:41 AM, 12 September
  • ប្រភព: IMDb
  • Tag: ភាពយន្ត