ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Mi Note 3 បង្ហាញ​ខ្លួន​ហើយ ជាមួយ​សមត្ថភាព​កាមេរ៉ា​ភ្លោះល្អជាង​មុន

Mi Note 3 បង្ហាញ​ខ្លួន​ហើយ ជាមួយ​សមត្ថភាព​កាមេរ៉ា​ភ្លោះល្អជាង​មុន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្វីដែលអ្នកកំពុងរង់ចាំគឺបាន​មក​ដល់​ហើយ ពោល​​នៅ​​ថ្ងៃ​នេះ Xiaomi ពិតជា​បាន​​ដាក់​​បង្ហាញ ទូរស័ព្ទ​ជំនាន់​ថ្មី របស់​ខ្លួន​ពិត​​ប្រាកដ​​មែន ដែល​​នេះ ​គឺ​ជា​ការប្រកួត​​ប្រជែង​​ដ៏​ធំមួយ ជាមួយ​នឹង​ក្រុមហ៊ុន​ធំៗ​ដទៃ​ទៀត។ ទន្ទឹមនេះដែរ ក្រុមហ៊ុន Xiaomi បានធ្វើការ​ដាក់​បង្ហាញ Mi Note 3 ជាផ្លូវការហើយ ដោយកំពូល​ស្មាត​ហ្វូន​មួយនេះ មិនបានធ្វើអោយ អ្នកគាំទ្រផលិតផល Xiaomi ខកចិត្តឡើយ ព្រោះក្រុមហ៊ុនមិន​ត្រឹម​តែ បំពាក់នូវកាមេរ៉ាភ្លោះនៅលើវានោះទេ តែក៏​បាន​បំពាក់បច្ចេកវិទ្យាថ្មីៗ ជាច្រើនទៀតផងដែរ។

Cover

Final 1000x150 copy

Xiaomi នៅតែបន្តរក្សារចនាបថដែលមាន កញ្ចក់ស្រោបរលើបរលោង ដដែល តែលើកនេះ គឺមិនមាន​កញ្ចក់​កោង​នៅជ្រុង​ទាំងបួន នៅខាងមុខទៀតទេ តែប្តូរទៅដាក់នៅខាងក្រោយវិញម្តង។ ដោយឡែក​សម្រាប់​ស៊ុម របស់វាគឺជាលោហៈ តែមានភាពរលើបរលោង រំលេចដោយពណ៌ទឹកមាសព័ទ្ធជុំវិញ។ Xiaomi បានបំពាក់នូវកម្លាំងម៉ាស៊ីន​ ដ៏ខ្លាំងក្លាជាងមុន នៅលើកំពូលស្មាតហ្វូនរបស់ខ្លួន សម្រាប់ចុងឆ្នាំ 2017 នេះ ដោយវាប្រើប្រាស់ បន្ទះឈីប Snapdragon 660 និងប្រើរ៉េមទំហំ 6GB។ ក្រឡេកទៅមើល បច្ចេកវិទ្យាកាមេរ៉ាភ្លោះរបស់វាវិញនោះ គឺវាស្រដៀងទៅនឹងកាមរ៉ា របស់ Mi 6 ដែរ ដោយ​មួយគ្រាប់​ជា​កាមេរ៉ាធម្មតា មានទំហំ 16MP និងមួយទៀតប្រើ Lens telephoto ប្រើសម្រាប់ថត រូបភាព​ពង្រីក (Optical Zoom) មានទំហំ16MP ដូចគ្នា។ ជាលទ្ធផលនោះ វាអនុញ្ញាត្តិអោយយើង ថតរូបភាពដែល​មាន Background ព្រាលបានយ៉ាងស្អាត ហើយយើងក៏អាចថតរូបភាព ពង្រីកដោយមិនបែកគ្រាប់​ភិចសែល បាន 2x ផង​ដែរ។  កាមេរ៉ារបស់វានេះ ក៏បានបំពាក់មកជាមួយ នូវ​បច្ចេក​វិទ្យាទប់រំញ័រ OIS ដែលបានអ័ក្រចំនួនបួនផងដែរ ចៀស​វាង​មានបញ្ហា​ បែក​​ព្រាល​រូបភាព ពេលយើងថតរូប។

Pic 1 Pic 2 Pic 3 Pic 4 Pic 5

សូបបញ្ជាក់ផងដែរថា Xiaomi Mi Note 3 គឺមានអេក្រង់ទំហំ 5.5 អ៊ីង ជាមួយនឹងកម្លាំងថ្មទំហំ 3500mAh​។ ហើយក្រុមហ៊ុននៅតែបន្តយកចិត្តទុកដាក់ តែដុសខាត់តួខ្លួន វាអោយកាន់តែភ្លឺរលើបរលោង មាន​​ភាព​រឹងមាំ និង​ស្រស់ស្អាតជាងមុនផងដែរ។ ចំពោះតម្លៃវិញ គឺចាប់ពី 368$ សម្រាប់ម៉ូឌែល មានរ៉េម6GB ទំហំ 64GB ពណ៌ខ្មៅ និងតម្លៃ 445$ សម្រាប់ម៉ូឌែល រ៉េម6GB ទំហំ 128GB ជាមួយ​នឹង​ពណ៌​ខ្មៅដែរ ចំណែក ឯពណ៌ខៀវវិញ គឺមានតម្លៃ 460$។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 5:16 PM, 11 September
  • ប្រភព: Mi
  • Tag: ទូរស័ព្ទ