ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    LG ចេញ​ម៉ូនីទ័រ​ដ៏ Slim ថ្មី​មួយ​ទៀត​ហើយ កម្រិត​បង្ហាញ​រូបភាព 4K និង​មាន AMD FreeSync ទៀតផង

LG ចេញ​ម៉ូនីទ័រ​ដ៏ Slim ថ្មី​មួយ​ទៀត​ហើយ កម្រិត​បង្ហាញ​រូបភាព 4K និង​មាន AMD FreeSync ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន LG នាពេលបច្ចុប្បន្ននេះក៏មានភាពភាពរលូនក្នុងការលូកដៃ ខាងវិស័យ Gamer ផងដែរ។​ ដោយ ខ្លួនក៏ឧស្សារហ៍ បានចេញនូវ ផលិតផល ដូចជាម៉ូនីទ័រ ដែលទាក់ទង ទៅនឹង Gamer ទៀតផងដែរ ដែលម៉ូនីទ័រ ទាំងនោះសុទ្ធតែ អមមកជាមួយនឹង បច្ចេកវិទ្យា FreeSync ទាំងអស់ ដែលអាចធ្វើការ Refresh Rate នៅពេល លេងហ្គេម បានរលូនល្អ ទៀតនោះ។

cover

Final 1000x150 copy

ការចេញបែបនេះគឺក៏ដោយសារការប្រកួតប្រជែងក្នុងទីផ្សារមួយផងដែរ​ ដែលក្រុមហ៊ុន Acer និង Asus គឺកំពុងតែចេញ ព្រោងព្រាត ទៅហើយ នៃម៉ូនីទ័រ Gaming នោះ មានតែ LG នោះទេជា អ្នកផលិតអេក្រង់ និងម៉ូនីទ័រ នឹងគេដែរ តែស្ងាត់ខ្លាំងណាស់ ក្នុងទីផ្សារម៉ូនីទ័រ។ ដូច្នេះហើយ ក្រុមហ៊ុន LG ក៏មិននៅស្ងៀមដែរ ដោយថ្មីៗ នេះក្រុមហ៊ុន LG ក៏បានចេញម៉ូនីទ័រ ទាក់ទង់នឹង Gaming ដែរ ដែលវាមាន ឈ្មោះជាផ្លូវការ ថា LG 32UD89។ វាមានទំហំ អេក្រង់ 31.5 អ៊ីញ ជាប្រភេទ IPS ហើយជា អេក្រង់លាត និងស្ដើង ខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះ វាអាចបង្ហាញរូបភាព កម្រិត 4K ផងដែរ។ ម្យ៉ាងវិញទៀតនោះ អេក្រង់នោះ បានផលិតយ៉ាងម៉ត់ចត់ ហើយធ្វើការ បង្ហាញកាន់តែច្បាស់ល្អ ដោយវាអមមក ជាមួយនឹង បច្ចេកវិទ្យា sRGB 99% ផងដែរ និងបន្ថែម ទៀតនោះ អេក្រង់ IPS នេះ ក៏អមមកជាមួយនឹង មុខងារ Viewing Angle ដែរអាច បង្ហាញរូបភាព កម្រិត 178 ឌឺក្រេ ទោះជាយើងធ្វើការ មើលបញ្ឆិតបញ្ឆៀង ក៏ដោយ។

pic 1

វាមានភាពទាក់ទងនឹង Gaming នោះ គឺដោយសារ តែក្រុមហ៊ុន LG បានបំពាក់មកនូវ បច្ចេកវិទ្យា FreeSync ផងដែរ ដែលសម្រាប់កុំព្យូទ័រ Gaming ណា ដែលប្រើប្រាស់នូវ ក្រាហ្វិចកាត នោះគឺយើងអាចលេង ហ្គេមបាន ជាមួយនឹង Refresh Rate ខ្ពស់ និងក្រាហ្វិច រលូនទៀតផង។ មិនត្រឹមតែ ប៉ុណ្ណោះកុំព្យូទ័រ នេះមាន អមមកវាមួយ Speaker ផងដែរ ទោះជាយើង ប្រើប្រាស់ Desktop គ្មាន Speaker ក៏លែងបារម្មណ៍ ថានឹងអស់ លុយទិញ Speaker ដែរ ដោយវាមានជា Speaker នៅក្នុងម៉ូនីទ័រ នេះស្រាប់ មានពីរគ្រាប់ ទាំងសងខាង ក្នុងមួយគ្រាប់ ស៊ីភ្លើង 5W។ ម្យ៉ាងវិញទៀត កុំព្យូទ័រនេះ ក៏បានអមមក ជាមួយរន្ធ 3.0 ហើយអាចសាកថ្ម លឿនអោយស្មាតហ្វូន ជាលក្ខណៈ Fast​ Charge ផងដែរ ហើយក៏មានរន្ធ HDMI 2.0 បន្ថែមមក ជាមួយពីររន្ធ និងរន្ធ USB Type C ទៀងផង។

សរុបសេចក្ដីមកនេះទោះម៉ូនីទ័រនេះមានកម្រិតបង្ហាញរូបភាពច្បាស់និងល្អ ក៏ពិតមែន ប៉ុន្តែបើប្រៀបធៀប ជាមួយនឹងម៉ូនីទ័រ Gaming របស់ Asus និង Acer នោះ សម្រាប់ម៉ូនីទ័រ មួយនេះគឺ នៅមានកម្រិត នៅឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 4:49 PM, 11 September
  • ប្រភព: Tech 4 Gamers
  • Tag: កុំព្យូទ័រ