ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    នេះ​ជា Mi Mix 2! អេក្រង់​តូច​ជាង​មុន ស្ដើង​ជាង​មុន តែ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាងមុន!

នេះ​ជា Mi Mix 2! អេក្រង់​តូច​ជាង​មុន ស្ដើង​ជាង​មុន តែ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាងមុន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Mi Mix 2 ជាស្មាតហ្វូនដែល​មានការរចនា​ទាក់​ទាញ និងគុណភាព​ផលិត​ដ៏ល្អ​បំផុត​របស់ Xiaomi ។ កាល​ពីឆ្នាំមុន វាមានអេក្រង់លាតធំដល់គែមខាងលើទំហំ 6.4 អ៊ីញ និងតួខ្លួនស្រោបដោយ​សេរ៉ាមិច​ដ៏​ចាំង​រលោងទាក់ទាញមែនទែន។ ហើយមកដល់ឆ្នាំនេះយើងទទួលបានការរចនាថ្មី កែប្រែចំណុច​មិន​ល្អ​ជា​ច្រើន​ពី Mi Mix ហើយ Xiaomi និយាយថាគេផលិតវាយ៉ាងពិសេសសម្រាប់មនុស្សគ្រប់គ្នា ទាំងប្រុស​និងស្រី មិនដូច Mi Mix ឆ្នាំមុនឡើយ។ ដូចនេះយើងនឹង​រៀបរាប់លំអិតអំពីនៅខាងក្រោមនេះ៖

cover

Final 1000x150 copy

  1. រចនាបថ

Mi Mix 2 មានរចនាបថទាក់ទាញមែនទែន ដោយមានខ្នងខាងក្រោយ ក្រាលដោយសេរ៉ាមិចភ្លឺរលោង មាន​ស៊ែនស័រសំគាល់ម្រាមដៃនៅកន្លែងដដែល ហើយមានកាមេរ៉ាលៀនចេញបន្តិច ព័ន្ធជុំវិញដោយ​កង​មាស​សុទ្ធ 18K ផងដែរ។ រីឯស៊ុមព័ទ្ធជុំវិញដោយអាលុយមីញ៉ូម Alloy ព្រមទាំងមានកំរាស់កាន់តែស្ដើង និងមូលងាយស្រួលកាន់ជាងមុនទៅទៀត។ ផ្ទៃខាងមុខរបស់វាមានអេក្រង់លាតសន្ធឹង ដល់ផ្ទៃខាងលើ និង​សល់​ខាងក្រោមបន្តិចសម្រាប់ដាក់កាមេរ៉ាខាងមុខ ហើយក៏បានបន្ថែមរន្ធស្តាប់សម្លេង​សម្រាប់​ហៅ​ចេញ​ចូល មកវិញផងដែរ។ វាមានអេក្រង់ធំដល់ទំហំ 5.99 អ៊ីង ប៉ុន្តែមានរូបរាងតូចជាង iPhone 7 Plus ដល់​ទៅ 7% ឯណោះ។

Mi Mix 2 ក៏មាន Special Edition ផងដែរ ដោយវាត្រូវបានស្រោបដោយសេរ៉ាមិច ពេញទាំងតួខ្លួនតែ​ម្តង​ជាប្រភេទ Unibody ដែលមិនមានស៊ុមជុំវិញជាអាលុយមីញ៉ូមទេ ហើយក៏មានកងមាស 18K នៅ​ជុំវិញទ្រនាប់ស្កេនម្រាមដៃ និងកាមេរ៉ាផងដែរ។

1 2

  1. អេក្រង់

អេក្រង់របស់ Mi Mix 2 នៅឆ្នាំនេះមានអេក្រង់ទំហំ 5.99 អ៊ីង ជាមួយនិងគែមអេក្រង់ខាងក្រោម ខ្លីជាង​មុនបន្តិច។ ចំណែកកម្រិតបង្ហាញរូបភាព​របស់វា​ឡើង​ទៅ Full HD+ (2160×1080 ភិចស៊ែល) មានវិមាឌអេក្រង់ថ្មី 18:9 ជាបន្ទះបង្ហាញប្រភេទ IPS LCD ដដែល ប៉ុន្តែមានរាងកោងនៅជ្រុងទាំង 4 ដូចទៅនិង LG V30 និង G6 ផងដែរ។  

3

  1. កម្លាំងម៉ាស៊ីន

Mi Mix 2 មានកម្លាំងម៉ាស៊ីនស្ថិតនៅលំដាប់បកំពូល ដែលវាបានប្រើប្រាស់គ្រឿងក្នុងមានដូចជា ៖

  • បន្ទះឈីប Qualcomm Snapdragon 835
  • ស៊ីភីយូ 8 គ្រាប់ (4 គ្រាប់មានល្បឿន 2.45 GHz និង 4 គ្រាប់ទៀតល្បឿន 1.9 GHz)
  • រ៉េមទំហំ 6GB ឬ Special Edition មានរ៉េមទំហំ 8GB
  • អង្គក្រាហ្វិច Adreno 540
  • ទំហំផ្ទុកទំហំ 64GB 128GB និង 256GB ឬ Special Edition ទំហំផ្ទុក 128GB
  • ប្រព័ន្ធប្រតិបត្តិការ Android Nougat 7.1 និងស្រោបដោយ MIUI 9
  • ទំហំថ្ម 3,400mAh និងសាកថ្មលឿនតាមបច្ចេកវិទ្យា Quick Charge 3.0

កម្លាំងម៉ាស៊ីនរបស់វាប៉ុណ្ណេះ ស្ថិតនៅលំដាប់កំពូលមួយ ដែលដំណើរការបានរលូនល្អ និងអាចឱ្យ​យើង​ដំឡើង​ហ្គេមដែលមានក្រាហ្វិចកប់គ្រប់ប្រភេទ ព្រមទាំងបើកកម្មវិធីចោលច្រើនផងដែរ។ ប៉ុន្តែ​យើង​ប្រាកដ​ជា​អន់ចង់ ទៅលើប្រព័ន្ធប្រតិបត្តិការត្រឹម Android Nougat និងការទំលាក់ទំហំថ្មមកត្រឹម 3,400mAh នេះ ព្រោះស្មាតហ្វូនមួយចំនួនដែលទើបប្រកាសចេញ គេឡើងទៅ Android Oreo ទៅ​ហើយ ចំណែកថ្មវិញក៏មិនគួរទំលាក់ដល់ទៅ 1,000mAh ដែរ។ 

4

        4. កាមេរ៉ា

កាមេរ៉ារបស់ Mi Mix 2 បានឡើងទៅមួយកម្រិតទៀត ដែលមានគុណភាពល្អជាង Mi Mix ឆ្នាំមុន​ច្រើន​ដោយ​បានបំពាក់កាមេរ៉ាទំហំ 12MP PDAF មានកម្រិត Aperture f2.0 ប្រើប្រាស់ស៊ែនស័រ Sony IMX 386 មានស៊ែនស័រទំហំ 1.25um ព្រមទាំងមុខងារទប់រំញ័រ 4-axis OIS ផងដែរ។ បើនិយាយឱ្យងាយ​យល់​គឺប្រើប្រាស់ Main កាមេរ៉ារបស់ Mi 6 ព្រមទាំងមុខងារទប់រំញ័រដូចគ្នាផងដែរ ជាមួយនឹងកាមេរ៉ា​ខាង​មុខ 5MP ។ យើងអាចនិយាយថាវាជាកាមេរ៉ាល្អជាងមុន ប៉ុន្តែក៏មិនស៊ីដាច់ ក្រុមហ៊ុនផ្សេង​បាន​​ឡើយ នៅឆ្នាំនេះ។

5 6 7 8

Mi Mix 2 មិនមែនជាការ Upgrade ដ៏អស្ចារ្យទេនៅក្នុងឆ្នាំនេះ ប៉ុន្តែ Xiaomi ក៏បានព្យាយាម​កែ​ប្រែ​ចំណុច​មិន​ល្អបានច្រើនជាមុនផងដែរដូចជារូបរាង មានភាពស៊ីវិល័យ និងតូចជាងមុន​ជាមួយ​នឹង​អេក្រង់​ក៏តូចជាងមុនផងដែរ។ មានរន្ធស្តាប់សម្លេងនិយាយទូរស័ព្ទល្អ ងាយស្រួលស្ដាប់ជាងមុន និងកម្លាំង​ម៉ាស៊ីន​ខ្លាំងលំដាប់កំពូល និងមានកាមេរ៉ាល្អជាមុនច្រើនផងដែរ។ ប៉ុន្តែវានៅខ្វះខាតចំណុច​មួយ​ចំនួន​ដែល​នៅ​ក្រោយក្រុមហ៊ុនដទៃ ដូចជាកម្រិតបង្ហាញរូបភាពរាងស្ទើរសម្រាប់អ្នកប្រើមួយចំនួន, មិនមានអាវក្រោះការពារទឹក, មិនមានមុខងារថ្មីបន្ថែម, ថែមទាំងបំបាត់ រន្ធដោតកាស និងប្រព័ន្ធប្រតិបត្តិការក្រោយគេបន្តិច។ យ៉ាងណា​មិញ Xiaomi ក៏បានទំលាក់តម្លៃឱ្យវាទាបជាងមុនផងដែរ ដោយ Mi Mix 2 ដែលមានទំហំផ្ទុក 64GB តម្លៃខ្ទង់ 507 ដុល្លារ, ទំហំផ្ទុក 128GB តម្លៃខ្ទង់ 553 ដុល្លារ, និងទំហំផ្ទុក 256GB តម្លៃខ្ទង់ 614 ដុល្លារ មាន​ជំរើស​តែពណ៌ខ្មៅប៉ុណ្ណោះ។ ចំណែក Mi Mix 2 Special Edition វិញមានរ៉េម 8GB និងអង្គផ្ទុក​ក្នុង​ម៉ាស៊ីន 128GB មានតម្លៃ 842 ដុល្លារជាមួយជំរើស ពណ៌ស និងពណ៌ខ្មៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

 

 

  • ដោយ: Phearum
  • 4:16 PM, 11 September
  • ប្រភព: Xiaomi
  • Tag: ទូរស័ព្ទ