ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Xiaomi បញ្ចេញ​កុំព្យូទ័រ​យួរ​ដៃ​ស៊េរី​ថ្មី ប្រើ​ប្រាស់​នូវ CPU Intel Core i7 ជំនាន់​ទី 8

Xiaomi បញ្ចេញ​កុំព្យូទ័រ​យួរ​ដៃ​ស៊េរី​ថ្មី ប្រើ​ប្រាស់​នូវ CPU Intel Core i7 ជំនាន់​ទី 8

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីបំផុតនេះ ជាពេល​បញ្ចប់​​ការ​​លេច​ធ្លាយ នៃកុំព្យូទ័រ​យួរ​ដៃ​របស់ Xiaomi ហើយ។ ក្នុងឱកាសថ្ងៃចេញ Mi Mix 2 នេះផង​ដែរ​ មុននឹងខ្លួនបាន​បង្ហាញ​ចេញ​នូវ កំពូលស្មាតហ្វូនអេក្រង់លាត​នោះ ក្រុមហ៊ុន Xiaomi បាន​ចេញជាកុំព្យូទ័រយួរដៃ ​ជាមុនសិន។

cover

Final 1000x150 copy

​កុំព្យូទ័រយួរដៃនេះ​មានឈ្មោះជាផ្លូវការថា Mi Notebook Pro។ សម្រាប់ Mi Notebook Pro នេះផងដែរ​គឺមាន​ភាព​ប្លែក និងថ្មីច្រើន សម្រាប់ប្រិយមិត្ត Xiaomi ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងតែ​ម្ដង​ ដោយ​វា​មាន​លក្ខណៈសម្បត្តិ​ថ្មីៗ​ល្អៗច្រើន និងតម្លៃសមរម្យទៀតផង។ Mi Notebook Pro ជា​កុំព្យូទ័រយួរដៃ​ដំបូង​គេ​បង្អស់​ដែល​ប្រើប្រាស់​នូវ CPU របស់ Intel ស៊េរីចុង​ក្រោយ​គេ​បង្អស់​ទើបនឹងចេញមិនទាន់មាន​ក្រុមហ៊ុន​កុំព្យូទ័រ​​ណាចេញកុំព្យូទ័រយួរដៃ CPU ជំនាន់ទី 8 របស់ Intel នៅឡើយនោះទេ នេះគឺ​ជាការ​បើក​ឆាក​ដំបូង​នៃ កុំព្យូទ័រយួរដៃដែលប្រើប្រាស់ CPU ជំនាន់ទី 8។

pic 1

 រីឯលក្ខណៈសម្បត្តិរូបរាងវិញនោះ កុំព្យូទ័រយួរដៃមួយនេះមានអេក្រង់ទំហំ 15.6​ អ៊ីញប្រភេទអេក្រង់ Corning Gorilla Glass 3។ វាមានក្ដារចុចធំជាង Macbook Pro 19% ហើយមានការបន្ថែម​ក្ដារ​ចុច​ច្រើន​ជាង Macbook Pro ទៀតផង ម្យ៉ាងវិញទៀតនោះកន្លែង Fingerprint ក៏ធំទូលាយងាយ​ស្រួល​អូស​បញ្ជា​ ហើយ ​អមមកជាមួយ សេនស័រស្កេនក្រយ៉ៅដៃលឿនទៀតផង។ បន្ថែមទៀតនោះវាមាន​រន្ធ​ដោត​ច្រើន​​គ្រប់តម្រូវការអ្នកប្រើប្រាស់តែម្ដង ដោយរន្ធដោតទាំងនោះមានដូចជា រន្ធដោត USB Type C​ ដែល​ជារន្ធដោតស៊េរីថ្មី អាចធ្វើការចំលងឯកសារបានលឿនចំនួន 2 រន្ធដោត HDMI 1 រន្ធដោតកាស 3.5mm 1 និង រន្ធ USB 3.0 ចំនួន 2 ផងដែរ។ លក្ខណៈពិសេសផ្សេងៗទៀតនោះ ក្រុមហ៊ុន Xiaomi​ បានធ្វើ​ការ​បន្ថែម​ច្រើន​ខ្លាំង មែនទែនមានទាំង ការសាកថ្មលឿន​មកជាមួយ​ដូច​ទៅនឹង​កំពូលស្មាតហ្វូនរបស់ខ្លួនទៅ​ហើយ ដោយ Mi Notebook Pro នេះអាចសាកថ្មលឿនខ្លាំងមែនទែន ក្នុងពពួកកុំព្យូទ័រយួរដៃទាំង​អស់​ដោយ​​អាចសាកពី 0 ទៅ 50 ភាគរយត្រឹមតែរយៈពេល 35 នាទីប៉ុណ្ណោះ។

pic 2 pic 3

​បើនិយាយពីសម្លេង Speaker របស់កុំព្យូទ័រយួរដៃនេះវិញគឺក្រុមហ៊ុន Xiaomi នេះមិនភ្លេចឡើយ​ខ្លួន​នៅ​តែសហការជាមួយនឹង ក្រុមហ៊ុន Harman ដែលជាក្រុមហ៊ុនផលិត Speaker ដ៏ល្បីនោះក៏មានភ្ជាប់​មក​នូវ Speaker របស់ Harman នៅក្នុងកុំព្យូទ័រនេះដែរ។ បន្ថែមទៀតនោះវាគ៏បានបំពាក់ជាមួយ​នឹង​បច្ចេក​វិទ្យា Dolby Atmos ទៀតផងដែរ កាន់តែធ្វើ​អោយ Speaker Harman នៅក្នុងកុំព្យូទ័រយួរដៃនេះកាន់​តែ​លឺច្បាស់​ល្អ និងលាន់ច្បាស់ទៀតផង។ ​

pic 4 pic 5

បើនិយាយពីអង្គផ្ទុកទិន្នន័យវិញនោះកុំព្យូទ័រយួរដៃនេះប្រើប្រាស់ជាប្រភេទ SSD មិនធម្មតាទេដែលវាជា PCIe  256GB 4 ដើមជា NVMe ដែលសរុបទាំអស់ទំហំ 1TB តែម្ដង រីឯទំហំ Ram វិញ 16GB សម្រាប់​ក្រាហ្វិចកាត ជាប្រភេទក្រាហ្វិចកាតសម្រាប់អ្នកឌីហ្សាញតែម្ដងហើយក៏ជាស៊េរីថ្មីផងដែរ គឺ NVIDIA GeForce MX150។ សម្រាប់តម្លៃរបស់វាវិញនោះគឺ 1075$ ក្នុងទីផ្សរប្រទេសចិន ប៉ុន្តែមិ​ត្តអ្នក​អាន​ក៏​អាចមានសិទ្ធយកតម្លៃទាបជាងនេះផងដែរដោយវាមាន Spec ជា 3 លក្ខណៈ​អោយ​ជ្រើស​រើស​និង​តម្លៃខុសៗគ្នាទៀតផង ដោយ 2 លក្ខណៈទៀតនោះមាន CPU Core i7 ដដែលគ្រាន់តែ Ram 8GB តម្លៃ 981 ដុល្លារ និងមួយទៀត ប្រើប្រាស់ CPU ជំនាន់ទី 8 ដែរតែជា Core i5 មាន Ram 8GB តម្លៃ 859$។

pic 6 pic 7 pic 8

pic 9

សរុបសេចក្ដីមកនេះជាកុំព្យូទ័រល្អមួយរបស់ Xiaomi ថ្វីត្បិតតែវាមិនខ្លាំងដូចទៅកុំព្យូទ័រ Gaming របស់​ក្រុមហ៊ុន​ដទៃមែន តែវាសាកសមនឹងតម្លៃ។ លក្ខណៈសម្បត្តិល្អច្រើន មានបច្ចេកវិទ្យាទំនើប និង ​ប្រើប្រាស់​សុទ្ធតែ Specs ស៊េរីថ្មី​ផងដែរ ដូច្នេះហើយសម្រាប់អ្នកដែលចង់​បាននូវ​កុំព្យូទ័រ​ប្រើប្រាស់​គ្រប់​កាលៈទេសៈ បានល្មមៗ ស្រាលស្អាតហើយងាយស្រួលដាក់តាម​ខ្លួនទៀត​នោះអាច​ពិចារណា​លើវា​បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:37 PM, 11 September
  • ប្រភព: Xiaomi
  • Tag: កុំព្យូទ័រ