ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លេច​ចេញ​វីដេអូ​ខ្លី​មួយ បង្ហាញ​ពី​ការ​ស្គេន​មុខ​នៅ​លើ iPhone 8/iPhone X

លេច​ចេញ​វីដេអូ​ខ្លី​មួយ បង្ហាញ​ពី​ការ​ស្គេន​មុខ​នៅ​លើ iPhone 8/iPhone X

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តដែលជាអ្នកតាមដាន លើទូរស័ព្ទ iPhone ពិតជាបានដឹង ហើយថា iPhone 8 រឺ iPhone X ជំនាន់ថ្មី របស់ក្រុមហ៊ុន Apple គឺមានអេក្រង់ លាតសន្ធឹង ពេញផ្ទៃខាងមុខ រួមជាមួយនឹងការ លុបបំបាត់ប៊ូតុង Home ដែលជាកន្លែងមួយ ស្គេនម្រាមដៃ (Touch ID)។ មានបណ្តា ព័ត៌មានជាច្រើន បានចុះផ្សាយថា Apple បានដកចេញ នូវប៊ូតុង Home ក៏ពិតមែន ប៉ុន្តែនឹងជំនួស មកវិញ នូវកាមេរ៉ាស្គេន មុខមនុស្ស ដែលវាមាន ឈ្មោះថា Face ID។

Cover

Final 1000x150 copy

ហើយថ្មីៗនេះ ក៏ស្រាប់តែមានវីដេអូខ្លីមួយ ដែលបានបង្ហាញអំពី លក្ខណៈពិសេសនៃ Face ID របស់ទូរស័ព្ទ iPhone 8 រឺ iPhone X ជំនាន់ថ្មីនេះ។ ចង់ដឹងថា វីដេអូខ្លីនោះ បានបង្ហាញពីអ្វីខ្លះ សូមទស្សនា ទាំងអស់គ្នា៖

សូមបញ្ជាក់ផងដែរថា ការពិតយ៉ាងណានោះ ក៏យើងមិនទាន់អាច សន្និដ្ឋានបាន នៅឡើយទេ ព្រោះនេះវាគ្រាន់តែ ជាវីដេអូ ដែលបែកធ្លាយ តែប៉ុណ្ណោះ អញ្ចឹងមានតែរង់ចាំ មើលការបង្ហាញពី Apple នៅថ្ងៃយប់ស្អែក ទាំងអស់គ្នា តែម្តងទៅ។ ម្យ៉ាងវិញទៀត ប្រសិន បើរឿងហ្នឹងក្លាយ ជាការពិត ហើយកើតមាន នៅលើ iPhone 8 រឺ iPhone X ជំនាន់ថ្មីមែន ខ្ញុំពិតជាសូម សរសើរដល់ Apple តែម្តង ចំពោះបច្ចេកវិទ្យា មួយនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 11:08 AM, 11 September
  • ប្រភព: 9to5mac
  • Tag: ទូរស័ព្ទ