ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Motorola ត្រៀម​បញ្ចេញ Moto X4 ដែល​ដំណើរ​ការ​ដោយ Android One

Motorola ត្រៀម​បញ្ចេញ Moto X4 ដែល​ដំណើរ​ការ​ដោយ Android One

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Motorola មានភាពពេញនិយមណាស់នៅក្នុងសហរដ្ឋអាមេរិច ប៉ុន្តែទើបតែត្រលប់មក ទីផ្សារប្រទេសកម្ពុជា យើងវិញនាពេល ថ្មីៗនេះទេ។ ហើយស្មាតហ្វូន របស់ Motorola ត្រូវបានសហការ ដ៏ល្អជាមួយ Google ដោយ កាលពីមុន ផលិតតែ ស្មាតហ្វូនត្រកូល Nexus ជាមួយ Google។ ដោយ Google ជាអ្នកផ្គត់ផ្គង់ ទាំងស្រុងទៅលើប្រព័ន្ធ ប្រតិបត្តិការ ហើយ Motorola ជាអ្នកផ្តត់ផ្គង់ ផ្នែករឹង របស់ទូរស័ព្ទ។ បន្តិចទៀតនេះ ស្មាតហ្វូន Motorola ម៉ូឌែល Moto X4 និងបញ្ចេញ មួយស៊េរីទៀត ដែលដំណើរការដោយ Stock ដើមរបស់ Android One ដែលមានភាព កាន់តែសាមញ្ញ ក្នុងការប្រើប្រាស់ ហើយក៏ជាស្មាតហ្វូន ដំបូងគេរបស់ Motorola ដែលប្រើប្រាស់ ប្រតិបត្តិការនេះ។

cover

Final 1000x150 copy

Moto X4 បានប្រកាសចេញកាលពីខែសីហាកន្លងទៅ វាមានកាមេរ៉ាភ្លោះ, កម្លាំងម៉ាស៊ីនល្អបង្គួរ, និងដំណើរការដោយ Android Nougat ។ ហើយចំណែកឯ Moto X4 ដែលត្រៀមបញ្ចេញនេះវិញ ក៏មានលក្ខណៈ សម្បត្តិទូទៅ ដូចគ្នាទៅនឹង ម៉ូឌែលចាស់ដែរ គ្រាន់តែវាដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ ស្រាលជាង មុនប៉ុណ្ណោះ។ វាហាក់ដូចជា ស្មាតហ្វូន Xiaomi 5X និងស្មាតហ្វូន Xiaomi A1 អញ្ចឹង ដោយស្មាតហ្វូន Mi 5X ដំណើរការដោយ Android Nougat ហើយស្រោប ដោយ MIUI 9 ដោយឡែក Mi A1 ដំណើរការដោយ Android One តែម្តង គ្មានស្បែក ស្រោបខ្លួន MIUI ទេ។  

1

សម្រាប់លក្ខណៈសម្បត្តិទូទៅរបស់ Motorola X4 មានដូចជា៖

  • តួខ្លួនស្រោបដោយកញ្ចក់ Gorilla Glass 3
  • អេក្រង់ AMOLED ទំហំ 5.2 អ៊ីញ ដែលបង្ហាញរូបភាពកម្រិត 1920 x 1080 Full HD
  • ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 630
  • ស៊ីភីយូ Octa-core ដែលមានល្បឿន 2.2 GHz
  • រ៉េម 3GB ឬ 4GB
  • អង្គក្រាហ្វិច Adreno 508
  • មានទំហំផ្ទុកក្នុងម៉ាស៊ីន 32GB ឬ 64GB អាចដាក់ SD Card បន្ថែមដល់ 256GB
  • មានកាមេរ៉ាភ្លោះ មួយគ្រាប់មានទំហំ 12MP និងមួយទៀតទំហំ 8MP
  • មានអាវក្រោះការពារទឹក IP68
  • មានថ្មទំហំ 3,000mAh និងប្រើប្រាស់ USB Type-C ផងដែរ។

វាក៏មានលក្ខណៈសម្បត្តិពិសេសជាច្រើនទៀត គួរឱ្យចាប់អារម្មណ៍ផងដែរ រីឯតម្លៃវិញ នៅមិនទាន់ដឹង នៅឡើយទេ ប៉ុន្តែវានឹងមិន ខុសគ្នាពី Moto X4 ដែលចេញកាលពី ខែមុនច្រើនឡើយ ដោយយើងអាចនិយាយ បានថាខ្ទង់ 470 ដុល្លារ ក្នុងទីផ្សារ សហរដ្ឋអាមេរិច។ ហើយក៏សង្ឃឹមថា ក្រុមហ៊ុន Motorola នាំវាយក មកលក់នៅក្នុង ប្រទេសកម្ពុជា យើងដែរទៅចុះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:41 AM, 11 September
  • ប្រភព: First Post
  • Tag: ទូរស័ព្ទ