ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Samsung បញ្ចេញ​ថេប្លេត​ជំនាន់​ថ្មី​មួយ​ទៀត ដែល​អាប់ដេត​ថ្ម​ដល់​ទៅ 5000mAh!

Samsung បញ្ចេញ​ថេប្លេត​ជំនាន់​ថ្មី​មួយ​ទៀត ដែល​អាប់ដេត​ថ្ម​ដល់​ទៅ 5000mAh!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់រយៈពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ហាក់ដូចជាសម្រុក ខ្លាំងមែនទែន ជាមួយនឹង ការបញ្ចេញនូវ ផលិតផលថ្មីៗ របស់ខ្លួន ដែលក្នុងនោះ មិនថាតែគ្រឿង អេឡិចត្រូនិច សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ទូរស័ព្ទ និងថេប្លេតផ្សេងៗ នោះទេ គឺចេញថ្មី ច្រើនមែនទែន។ ហើយកាលពី ពេលថ្មីៗ នេះដែរ Samsung ក៏ទើបនឹង ដាក់បង្ហាញ ថេប្លេតជំនាន់ថ្មី មួយជំនាន់ទៀត ផងដែរ ដែលវាមាន ឈ្មោះថា Galaxy Tab A 8.0 ស៊េរីឆ្នាំ 2017។

Cover

Final 1000x150 copy

ជាមួយនឹងថេប្លេតត្រកូល A នេះដែរ Samsung បានអាប់ដេត ច្រើនកន្លែងមែនទែន ដែលក្នុងនោះ រួមមាន ដូចខាងក្រោមនេះ៖

  • រូបរាងប្រណិតជាងមុន និងមានអេក្រង់បង្ហាញរូបភាព ធំជាងមុន 8.0 អ៊ីញ
  • អេក្រង់ជាប្រភេទ IPS LCD អាចបង្ហាញរូបភាព​បានក្នុងកម្រិត 800 x 1280 px
  • បំពាក់មកជាមួយនឹង ឈីប Qualcomm Snapdragon 425 មានស៊ីភីយូចំនួន 4 គ្រាប់
  • ជីភីយូជាប្រភេទ Adreno 308 មានរ៉េមទំហំ 2GB និងមេម៉ូរីម៉ាស៊ីនទំហំ 16GB
  • ដំណើរការដោយ Android Nougat 7.1
  • កាមេរ៉ាក្រោយមានទំហំ 8MP និងមាន Aperture ទំហំ f/1.9 អាចថតវីដេអូ បានក្នុងកម្រិត 1080 ល្បឿន 30fps រីឯកាមេរ៉ាខាងមុខ មានទំហំ 5MP
  • ថាមពលថ្ម មានទំហំ 5000mAh ខណៈដែលជំនាន់ចាស់ មានទំហំត្រឹមតែ 4000mAh

11

សរុបមកវិញ ចំពោះលក្ខណៈសម្បត្តិ ខាងលើនេះ ហាក់ដូចជា មិនទាន់ជាអ្វី ដែលប្រិយមិត្តភាគច្រើន ត្រូវ ការឡើយ បើទោះបីជាវា ជាស៊េរីថ្មីក៏ដោយ ព្រោះបើគិត ទៅលើកម្លាំង របស់វា គឺស្ថិតនៅក្នុង លំដាប់ មធ្យមប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក៏ដោយ ជាមួយនឹងតម្លៃ 200$ ជាង គឺវាសាកសម ណាស់ទៅហើយ សម្រាប់លក្ខណៈសម្បត្តិ ប៉ុណ្ណេះ។

Galaxy Tab A 8.0 ស៊េរី 2017 នេះមានដាក់លក់ ជាផ្លូវការហើយ ក្នុងតម្លៃ $285 សម្រាប់ទីផ្សារអន្តរជាតិ តែនៅពេលនេះ យើងអាចស្វែងរកបាន តែនៅប្រទេស វៀតណាម តែប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 9:45 AM, 11 September
  • ប្រភព: Samsung
  • Tag: ថេបប្លេត