ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    តើ​មាន​ផលិត​ផល​អ្វី​ខ្លះ ដែល​គេ​រំពឹង​ថា Apple នឹង​យក​មក​ដាក់​បង្ហាញ​នៅ​ថ្ងៃ 12 នេះ?

តើ​មាន​ផលិត​ផល​អ្វី​ខ្លះ ដែល​គេ​រំពឹង​ថា Apple នឹង​យក​មក​ដាក់​បង្ហាញ​នៅ​ថ្ងៃ 12 នេះ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

គ្រាន់តែរំលឹកពីថ្ងៃទី 12 ខែកញ្ញា ឆ្នាំនេះភ្លាម ប្រិយមិត្តអ្នកអាន ភាគច្រើន ប្រហែលជាបាន ដឹងហើយថា វាគឺជាថ្ងៃពិសេស របស់ក្រុមហ៊ុន Apple ដែលនឹងដាក់ បង្ហាញផលិតផលថ្មីៗ នៅក្នុងព្រឹត្តការណ៍ ដ៏ធំមួយ នាពេល ថ្ងៃខាងមុខនេះ។ ចង់ដឹងទេថា តើមានផលិតផល អ្វីខ្លះ ដែលគេរំពឹងថា ក្រុមហ៊ុន Apple នឹងនាំយក មកបង្ហាញ នៅក្នុងថ្ងៃនោះ?

Cov

Final 1000x150 copy

ទាំងនេះគឺជាផលិតផលជំនាន់ថ្មី ដែលគេរំពឹងថា Apple នឹងដាក់បង្ហាញនៅក្នុង ព្រឹត្តការណ៍មួយនេះ៖

  1. iPhone 7s & 7s Plus: ទូរស័ព្ទទាំង 2 ម៉ូឌែល គឺជាអ្នកស្នង តំណែងបន្តពី iPhone 7 & 7 Plus អញ្ចឹងវាមិនមាន អ្វីដែលត្រូវ ភ្ញាក់ផ្អើលនោះទេ ព្រោះវាជាទម្លាប់ របស់ Apple ទៅហើយ។

Pic 2

  1. iPhone 8 រឺ iPhone X: មានពាក្យចចាម អារ៉ាមជាច្រើន បានរំពឹងថា Apple នឹងនាំយកទូរស័ព្ទ ម៉ូឌែលថ្មីមួយទៀត យកមក បង្ហាញដែរ នោះគឺ iPhone 8 តែខ្លះ បាននិយាយថា វាមិនមែនជា iPhone 8 ទេ តែវាមានឈ្មោះថា iPhone X ដែលតំណាង អោយការគម្រប់ខួប 10 ឆ្នាំរបស់ iPhone។

Pic 1

  1. Apple Watch: នាឡិកាឆ្លាតវៃជំនាន់ថ្មី គឺ Apple Watch ជំនាន់ទី 3 ដែលគេរំពឹងថា វាក៏នឹងមាន វត្តមាន ក្នុងព្រឹត្តការណ៍ នេះផងដែរ។

Pic 3

  1. Apple TV: វាមិនខុសពីជំនាន់ដែលបានចេញពីពេលកន្លងមក នោះទេ តែសារនេះ វាអាចនឹង បន្ថែមភាពប្រសើរ ជាងមុន ហើយ Apple ក៏អាចនាំវា បង្ហាញខ្លួន ជាមួយគេផងដែរ។

Pic 4

  1. Home Pod: វាគឺជាកូន Speaker សម្រាប់ចាក់តន្ត្រីមួយ ដែលមានលក្ខណៈពិសេស អាចបញ្ជា ដោយសម្លេងបានដូច Siri អញ្ចឹង។

Pic 5

  1. iOS 11/ macOS High Sierra/ Watch OS 4: ប្រព័ន្ធប្រតិការណ៍សម្រាប់ទូរស័ព្ទជំនាន់ថ្មី នេះគឺ iOS 11 ចំណែក ប្រព័ន្ធប្រតិការណ៍ថ្មី សម្រាប់កុំព្យូទ័រគឺ macOS High Sierra ហើយប្រព័ន្ធប្រតិការណ៍ លើនាឡិកាវិញ គឺ Watch OS 4 ដែលប្រព័ន្ធ ប្រតិការណ៍ទាំងនេះ នឹងចេញ តំណាលគ្នា នៅក្នុងការបង្ហាញ ជាផ្លូវការខាងមុខ នេះផងដែរ។

Pic 6

សូមបញ្ជាក់ម្តងទៀតថា ទាំងនេះគឺគ្រាន់តែជាអ្វីដែលត្រូវបានគេរំពឹងថា វានឹងមានវត្តមាន នៅក្នុងការ ដាក់បង្ហាញពី Apple នៅថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2017 ខាងមុខនេះ ប៉ុន្តែយើងក៏មិនទាន់ អាចប្រាកដ ក្នុងចិត្ត 100% នោះដែរ ថាវានឹងមាន ដូចអ្វីដែលបាន បង្ហាញពីខាងលើ នោះដែរ។ ហើយភាគរយ នៃការចេញផលិតផល មួយចំនួន ក៏យើងអាច សង្ឃឹមច្រើន ដែរថា Apple នឹងចេញប្រកាស ដូចទៅនឹង ព័ត៌មានដែលធ្លាប់ បានផ្សាយ នាពេលកន្លង មកអញ្ចឹង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 12:19 PM, 09 September
  • ប្រភព: Engadget
  • Tag: ទូរស័ព្ទ