ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iOS 11 នឹងជំនួយ​ដល់​​កាមេរ៉ា iPhone 7+ ចំនួន 4 ចំណុច​បន្ថែម

iOS 11 នឹងជំនួយ​ដល់​​កាមេរ៉ា iPhone 7+ ចំនួន 4 ចំណុច​បន្ថែម

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងទាំងអស់គ្នា សុទ្ធតែដឹងហើយថាកាមេរ៉ា​ដែល​អាច​ថត​បាន​ស្អាត​គឺ​មិន​ពឹង​ផ្អែកទៅលើ កែវ Lens និង​ទំហំ​មេហ្គា​ភិចស៊ែល តែ​ប៉ុណ្ណោះទេ វាត្រូវបូកផ្សំចូលគ្នា​ជាមួយ​ការច្នៃ​ប្រឌិត​ជា​ច្រើន​របស់​ក្រុមហ៊ុន​នីមួយៗ​ ដូចជា Apple បានបន្ថែមកាមេរ៉ាភ្លោះនៅលើ iPhone 7+ នេះអញ្ចឹង។

បើត្រលប់ទៅកាលពី iPhone 7+ បានប្រកាសចេញដំបូង យើងមិនទាន់អាចថតរូបភាពដាច់ Background បានពេញលេញល្អនៅឡើយទេ នៅពេលនោះ រហូតដល់ទទួលកំណែអាប់ដេតបន្ថែមពី iOS ។ ហើយសម្រាប់ iOS 11 ដែល Apple កំពុងតែអាប់ដេតឥតឈប់ឈរនេះ គឺនឹងទៅ​ជំនួយ​បន្ថែម​នៅ​លើ​កាមេរ៉ា​ភ្លោះរបស់ iPhone 7+ ឱ្យកាន់តែប្រសើរជាមុនបានមួយកម្រិតទៀត។

cover

Final 1000x150 copy

ចំណុចដែល iOS 11 ទៅជំនួយនៅលើ iPhone 7+ មានដូចជា ៖

  1. ការកែកុន Focus ទៅលើ Portrait mode

នេះមុខងារពិសេសមួយសម្រាប់អ្នកដែលចូលចិត្តច្នៃប្រឌិត Focus នៅក្រោយពេលថត ដោយរូបថត​ដែល​បាន​ថតចេញនៅលើ Portrait យើងអាចកែប្រែ Depth Effect នៅក្រោយពេលថតបាន យើង​ចង់​ទុក​ឱ្យវាដាច់ Background ក៏បាន ឬអាចដាក់ Background ឱ្យមកធម្មតាវិញក៏បាន។

1

  1. ប្រើ Flash និង HDR នៅលើ Portrait mode

មុខងារនេះក៏ជាជំនួយដ៏ល្អមួយដែរ សម្រាប់ការថតរូបភាពនៅកាលៈទេសៈខ្សោយពន្លឺ ដោយយើងអាច​ប្រើ Flash ជំនួយក៏បាន ឬបើក HDR ក៏បាននៅក្នុងមុខងារ Portrait Mode។ ដូចនេះយើងក៏នៅតែ​ថត​រូបភាព Portrait បានល្អ មានកម្រិតពន្លឺ និងសាច់ Detail កាន់តែច្បាស់ល្អ បើទោះជានៅស្ថានភាព​មាន​ពន្លឺទាបក៏ដោយ។

2

  1. Filter នៅលើ Portrait Mode

នេះជាមុខងារដែលមានយូរណាស់មកហើយ នៅលើការថតកាមេរ៉ាធម្មតា ប៉ុន្តែ iOS 11 បានបន្ថែម Filter ចំនួន 9 ទៅលើការថតរូប Portrait ផងដែរ។ ដូចនេះយើងអាចកែកុនពណ៌តាមយើងចង់បាន នៅលើរូបភាព Portrait ផងដែរ។

  1. ការទប់រំញ័រ OIS

នេះជាអ្វីដែលអ្នកថតរូបទាំងអស់គ្នាចង់បាន ព្រោះគ្មានអ្នកណាចង់ប្រើស្មាតហ្វូន​ដែលមាន​រំញ័រខ្លាំង​នៅ​ពេល​កាន់ថតឡើយ ហើយនៅលើ iOS 11 កាន់តែទប់រំញ័របានល្អជាមុនទៅទៀត មិនថាការថតវីដេអូ និង​រូបភាពឡើយ ជាពិសេសការថត ពង្រីកចូល 2x ដោយប្រើ Telephoto lens នេះតែម្តង។

អញ្ចឹងទាំងនេះជាអ្វីដែលអ្នកកំពុងកាន់ iPhone 7+ នឹងទទួលបាននៅលើ iOS 11 ។ ហើយពិតជា​អរគុណ​​ដល់ Apple ដែលបានប្រឹងប្រែងអាប់ដេតមុខងារថ្មីៗ នៅលើកាមេរ៉ាភ្លោះរបស់​ខ្លួន​ឱ្យ​កាន់​តែ​មាន​ប្រយោជន៍ជាមុនបន្ថែមទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 12:20 PM, 09 September
  • ប្រភព: Cnet
  • Tag: ទូរស័ព្ទ