ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កម្មវិធី AR Ruler អាច​វាស់​កម្ពស់​របស់​មនុស្ស​បាន និង​វត្ថុ​ជា​ច្រើនទៀត!

កម្មវិធី AR Ruler អាច​វាស់​កម្ពស់​របស់​មនុស្ស​បាន និង​វត្ថុ​ជា​ច្រើនទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មានក្រុមហ៊ុនជាច្រើន កំពុងតែ ប្រណាំងប្រជែងគ្នា ក្នុងការផលិតនូវកម្មវិធី ជាប្រភេទ AR ដែលមាន ពាក្យពេញ Augmented Reality ដែលជាការវិវត្តន៍មួយ កម្រិតទៀត បន្ទាប់ ពី VR (Virtual Reality) ។ ដោយ AR មានភាពងាយស្រួល ប្រើប្រាស់ជាង VR ដូចពេលដែលយើង ប្រើប្រាស់ យើងពុំចាំបាច់ត្រូវការ ឧបករណ៍ VR មកពាក់ដើម្បី មើលទេ យើងអាចមើលឃើញ លើផ្ទៃ អេក្រង់តែម្តង។

cover

Final 1000x150 copy

ងាកមកនិយាយពី Apple វិញ កំពុងតែសិក្សា អភិវឌ្ឍន៍កម្មវិធី ARKit របស់ពួកគេ កាន់តែ ប្រសើរឡើងៗ នឹងបានបង្ហាញពី កម្មវិធីថ្មីមួយទៀត ហៅថា AR ruler សម្រាប់ប្រើលើ iOS11 ដែលវាអាចឲ្យ អ្នកប្រើប្រាស់វាស់ កម្ពស់របស់ មនុស្សយើងបាន និងវត្ថុផ្សេងៗ បានច្រើន ដោយជំនួសឲ្យការ ប្រើម៉ែត្រវាស់ និងមានភាព ងាយស្រួល រហ័សផងដែរ ដែលអ្នកអាច មើលវីដេអូ ខាងក្រោម ដើម្បីយល់ដឹងពី កម្មវិធីនេះ ឲ្យកាន់តែច្បាស់៖

MeasureKit-app-teaser-001-745x412

ការវាស់នេះ ពិតជាចេញលទ្ធផលត្រឹមត្រូវ ដែលធ្វើឲ្យមហាជន ភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ជាពិសេសការ វាស់កម្ពស់ របស់មនុស្ស ក៏ត្រឹមត្រូវដែរ ដូចនេះ ពេលដែលកម្មវិធីនេះចេញ ឲ្យប្រើប្រាស់ ជាទូទៅ អាចនឹងមានការ គាំទ្រខ្លាំង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:56 AM, 09 September
  • ប្រភព: iDownload Blog
  • Tag: កម្មវិធី & ហ្គេម