ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    បើ​មាន​លុយ​ត្រឹម 500$ តើ​គួរ​ទិញ​ស្មាតហ្វូន​មួយ​ណា​យក​ទៅ​ប្រើ​អោយ​សាកសម?

បើ​មាន​លុយ​ត្រឹម 500$ តើ​គួរ​ទិញ​ស្មាតហ្វូន​មួយ​ណា​យក​ទៅ​ប្រើ​អោយ​សាកសម?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានទាំងអស់គ្នា ប្រហែលជាបានដឹងហើយថា ស្មាតហ្វូនមួយចំនួន ដែលបានចេញលក់ នាពេលសព្វថ្ងៃនេះ គឺសុទ្ធតែមានតម្លៃថ្លៃ ក៏ព្រោះតែទូរស័ព្ទ ទាំងនោះ មានសមត្ថភាពល្អ ទាំងកម្លាំងម៉ាស៊ីន, កាមេរ៉ាថត បានច្បាស់ រួមជាមួយនឹង បច្ចេកវិទ្យាថ្មីទៀត ផងដែរ។ ចុះប្រសិនបើ អ្នកមានលុយ 500$ នៅក្នុងដៃ តើអ្នកនឹងជ្រើសរើស យកទូរស័ព្ទ របស់ក្រុមហ៊ុន ណាមួយ យកមកប្រើប្រាស់។  ថ្ងៃនេះដែរ ខ្ញុំសូមណែនាំ មិត្តអ្នកអាន មួយចំនួន នូវស្មាតហ្វូនថ្មី ក្នុងប្រអប់ ដែលមាន តម្លៃក្រោម 500$ រួមជាមួយនឹង សមត្ថភាពល្អៗ ក្នុងការ ប្រើផងដែរ។

cover

Final 1000x150 copy

ទាំងអស់នេះគឺសុទ្ធតែជាទូរស័ព្ទដែលមានតម្លៃក្រោម 500$

  1. iPhone 6S+ របស់ក្រុមហ៊ុន Apple (តម្លៃ 470$): ទូរស័ព្ទនេះ មានអេក្រង់ 5inches កម្រឹតបង្ហាញ Full HD, មានទ្រនាប់ ស្គេនម្រាមដៃ, ដាក់ស៊ីមបានតែ 1, Ram ទំហំ 2G, កាមេរ៉ា ខាងក្រោយ ទំហំ 12MP និង ខាងមុខ 5MP ជាមួយនឹងកម្លាំងថ្ម ទំហំ 2750mAh។

Pic 1

  1. Galaxy C9 Pro របស់ក្រុមហ៊ុន Samsung (តម្លៃ 475$): ទូរស័ព្ទនេះ មានអេក្រង់ 6.0inches កម្រឹតបង្ហាញ Full HD, មានទ្រនាប់ ស្គេនម្រាមដៃ, អាចដាក់ស៊ីមបាន 2, Ram ទំហំ 6G, កាមេរ៉ាខាងក្រោយ ទំហំ 16MP និង ខាងមុខ 16MP ជាមួយនឹងកម្លាំងថ្ម ទំហំ 4000mAh។

Pic 2

  1. OnePlus 5 របស់ក្រុមហ៊ុន OnePlus (តម្លៃ 489$): ទូរស័ព្ទនេះ មានអេក្រង់ 5.5inches កម្រឹតបង្ហាញ Full HD, កាមេរ៉ាភ្លោះ, មានទ្រនាប់ស្គេន ម្រាមដៃ, អាចដាក់ស៊ីមបាន 2, Ram ទំហំ 6G, កាមេរ៉ា ខាងក្រោយ ទំហំ 16MP និង ខាងមុខ 16MP ជាមួយនឹងកម្លាំងថ្ម ទំហំ 3300mAh។  

Pic 3

  1. Xperia XZ របស់ក្រុមហ៊ុន Sony (តម្លៃ 499$): ទូរស័ព្ទនេះ មានអេក្រង់ 5.2inches កម្រឹតបង្ហាញ Full HD, មានទ្រនាប់ ស្គេនម្រាមដៃ, អាចដាក់ស៊ីមបាន 2, Ram ទំហំ 3G, កាមេរ៉ាខាងក្រោយ ទំហំ 23MP និង ខាងមុខ 13MP ជាមួយនឹងកម្លាំងថ្ម ទំហំ 2900mAh។

Pic 4

  1. LG G5 របស់ក្រុមហ៊ុន LG (តម្លៃ 459$): ទូរស័ព្ទនេះ មានអេក្រង់ 5.3inches កម្រឹតបង្ហាញ បានដល់ 2K, កាមេរ៉ាភ្លោះ, មានទ្រនាប់ស្គេន ម្រាមដៃ, អាចដាក់ស៊ីមបាន 2, Ram ទំហំ 6G, កាមេរ៉ាខាងក្រោយ ទំហំ 16MP និង ខាងមុខ 8MP ជាមួយនឹងកម្លាំងថ្ម ទំហំ 2800mAh។

Pic 5

អញ្ចឹងហើយសម្រាប់អ្នកដែលមានចង់ប្រើស្មាតហ្វូន តម្លៃក្រោម 500$ អាចគិតពិចារណា លើម៉ូឌែល ដែលខ្ញុំបានបង្ហាញ ត្រួសៗ ពីខាងលើស្រាប់ តែបើអ្នកមិន ពេញចិត្តម៉ូឌែល ទូរស័ព្ទទាំងនេះទេ អ្នកក៏អាចស្វែងរក ម៉ូឌែលនៃម៉ាក ក្រុមហ៊ុនទូរស័ព្ទ ក្រៅពីនេះបាន។ ហើយចំពោះអ្នក ដែលមាន លុយច្រើន គាត់អាចនឹងសម្លឹង មើលទៅកំពូលស្មាតហ្វូន ដែលទើបនឹង ចេញថ្មីៗ រឺអាចនិយាយ បានថា ម៉ូឌែលទាំងអស់ ខាងលើ គឺមិនមែន ជាជម្រើស របស់ពួកគាត់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 5:09 PM, 08 September
  • ប្រភព: Cambo Report
  • Tag: ទូរស័ព្ទ