ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ផ្លូវ​ការ​ហើយ! Mi Note 3 នឹង​ប្រកាស​ចេញ​ជាមួយ Mi Mix 2 ដែរ​នៅ​ថ្ងៃ 11 កញ្ញា

ផ្លូវ​ការ​ហើយ! Mi Note 3 នឹង​ប្រកាស​ចេញ​ជាមួយ Mi Mix 2 ដែរ​នៅ​ថ្ងៃ 11 កញ្ញា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះ Xiaomi ទើបតែបង្ហោះពត៌មានជាសាធារណៈ នៅលើបណ្ដាញសង្គម Weibo អំពីស្មាតហ្វូន ដែលត្រៀមចេញ នៅថ្ងៃទី 11 កញ្ញានេះ ដែលកាលពីមុន Xiaomi បានបង្ហើបប្រាប់តែ ពត៌មានបង្ហាញវត្តមាន របស់ Mi Mix 2 ប៉ុណ្ណោះ តែពេលនេះបាន ប្រាប់ថាយ៉ាងច្បាស់ ថា Mi Note 3 ក៏ប្រកាសចេញនៅ ថ្ងៃនោះដែរ។

cover1

Final 1000x150 copy

Mi Note 3 នៅឆ្នាំនេះត្រូវបាន Xiaomi ហៅថាជាសិស្ស ច្បងរបស់ Mi 6 ដែលមិនបន្ត រូបរាងដូចជា Mi Note 2 ជំនាន់មុន ទៀតឡើយ បែរជាមានរូបរាង និងរចនាបថ តាម Mi 6 ទៅវិញ។ រូបរាងរបស់វា មានស៊ុមព័ន្ធ ជុំវិញដោយលោហៈ និងមានខ្នង ខាងក្រោយ និងខាងមុខ ជាកញ្ចក់រឹងមាំ ព្រមទាំងកាមេរ៉ា ភ្លោះនៅខាងលើ ដូចយើងឃើញ នៅលើ Mi 6 ទៀតផង។

សម្រាប់កម្លាំងម៉ាស៊ីន និងលក្ខណៈសម្បត្តិទូទៅរបស់ Mi Note 3 មិនទាន់មានប្រភព ពត៌មានណា បង្ហើបប្រាប់ នៅឡើយទេ ប៉ុន្តែសម្រាប់ការ រំពឹងទុក វានឹងបំពាក់បន្ទះឈីប ជំនាន់ចុងក្រោយ Qualcomm Snapdragon 835, ក្រាហ្វិច Adreno 540, រ៉េម 6GB ឬ 8GB, និងទំហំផ្ទុកចាប់ពី 64GB ឡើងទៅ។ ចំណែកអេក្រង់ របស់វាយើងអាច និយាយបានថា វាមានទំហំ 5.7 អ៊ីញដដែល ឬ អាចធំជាងនេះ ក៏ថាបានដែរ (ព្រោះវាជា ត្រកូល Note) ជាមួយកម្រិត បង្ហាញរូបភាព Quad HD ចំណែកកម្រិត Aspect Ratio មិនទាន់ដឹង នៅឡើងទេ អាចនៅ 16:9 ដដែល ឬឡើងទៅ អេក្រង់លាត 18:9 ដូចគេដែរឬអត់ទេ។

1

អញ្ចឹង ថ្វីត្បិតតែពត៌មានលំអិតរបស់វា យើងមិនទាន់ដឹង ច្បាស់មែន ប៉ុន្តែយើងក៏បានដឹង ច្បាស់ហើយថា Xiaomi Note 3 មានកាមេរ៉ាភ្លោះ និងរូបរាងខាងក្រោយ ដូចទៅនឹង Mi 6 ប៉េះបិតតែម្តង ព្រមទាំងដឹងពីថ្ងៃ ប្រកាសចេញ ជាក់លាក់ របស់វាទៀតផង។ ហើយប្រសិនបើ ចង់ដឹង កាន់តែច្បាស់ សូមមិត្ត អ្នកអានទាំងអស់គ្នា រង់ចាំ តាមដាន នៅថ្ងៃទី 11 កញ្ញា ទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 4:51 PM, 08 September
  • ប្រភព: Android Headline
  • Tag: ទូរស័ព្ទ