ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ទទួល​បាន​ពត៌មាន​ទាន់​ហេតុ​ការណ៍ ទូ​ទាំង​ពិភព​លោក​ជាមួយ Google News

ទទួល​បាន​ពត៌មាន​ទាន់​ហេតុ​ការណ៍ ទូ​ទាំង​ពិភព​លោក​ជាមួយ Google News

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Google News គឺជាបណ្តាញពត៌មានដ៏ធំ ដែលនាំយកមកនូវ ពត៌មានថ្មីៗ ពីគេហទំព័រល្បីៗ ដែលអាចទុកចិត្តបាន ជុំវិញពិភពលោក។ សម្រាប់ប្រិយមិត្ត ដែលនិយមចូលចិត្ត អានពត៌មាន ជារៀងរាល់ថ្ងៃប្រាកដ ជាពេញចិត្ត ជាមួយនឹង Google News នេះ។ ដូចនេះ យើងនឹងមកស្វែងយល់ ពីរបៀប ប្រើប្រាស់ Google News ទាំងអស់គ្នា។

cover

Final 1000x150 copy

ក្នុងការប្រើប្រាស់ Google News យើងអាចប្រើប្រាស់ នៅលើ Browser ក៏បាន ឬអាចប្រើប្រាស់ App នៅលើ ស្មាតហ្វូនក៏បាន។ ដោយនៅលើ Browser យើងត្រូវវាយ news.google.com នៅក្នុងប្រអប់ URL ចំណែកនៅលើស្មាតហ្វូនវិញ យើងអាចដោនឡូត កម្មវិធី Google News ពី Play store និង App Store។

  1. សម្រាប់នៅលើ Web Browser

នៅលើទំព័រដើមរបស់ Google News យើងទទួលបានពត៌មានដែលចេញថ្មីៗ និងម៊ីនុយ ប្រភេទពត៌មានសម្រាប់ ឱ្យជ្រើសរើស ជាច្រើន ព្រមទាំងអាកាសធាតុ នៅតំបន់ ដែលយើងកំពុង នៅផងដែរ។

1

ហើយបើចុចត្រង់ពាក្យ Local យើងនឹងទទួលបានពត៌មានក្នុងប្រទេសរបស់យើង។

2

ហើយបើយើងចង់បានពត៌មានដែលយើងចាប់អារម្មណ៍ យើងអាចកំណត់បានដោយធ្វើដូចតទៅ៖

  • ចុចលើពាក្យ Manage selections

3

  • បន្ទាប់មកចុចទៅលើ Headlines Selections រួចវាយពត៌មានដែលយើងចូលចិត្ត ទៅក្នុងប្រអប់ Search Items (ឧទាហរណ៍ ដូចជាខ្ញុំចង់ឃើញ ពត៌មានដែល ទាក់ទងជាមួយនឹង ខ្សែភាពយន្ដ) រួចចុចប៊ូតុង Add Selection ជាការស្រេច។ ហើយយើងក៏អាច តម្រៀបពត៌មាន ដែលសំខាន់ ដាក់ខាងលើ ផងដែរ ព្រមទាំង Hide ពត៌មាន ដែលយើងមិនចង់ ឃើញបានដែរ ដោយគ្រាន់តែ ចុចលើពាក្យ Hide របស់ប្រភេទ ពត៌មានណាមួយ ជាការស្រច។

4

  1. សម្រាប់នៅលើស្មាតហ្វូន

សម្រាប់កំណត់មាតិការពត៌មាន និង Location យើងត្រូវចុចទៅលើ Menu រួចចូលទៅកាន់ ៖

  • Local Selection ដើម្បីកំណត់ទីតាំងដែលយើងនៅ ព្រមទាំងទទួលបាន ពត៌មានក្នុងស្រុក និងអាកាសធាតុ ក្នុងស្រុកផងដែរ

5 6

  • Headlines Selections សម្រាប់ជ្រើសរើសយកមាតិការពត៌មាន ដែលមានលក្ខណៈ ដូចអ្វីដែលរៀបរាប់ នៅខាងលើ

7

  • ហើយនៅតាមស្មាតហ្វូន យើងក៏ទទួលបានមុខងារ ផ្លាស់ប្តូរភាសា និង Dark Theme ដែលល្អសម្រាប់ មើលនៅពេល យប់ផងដែរ។

8

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:33 PM, 08 September
  • ប្រភព: Cambo Report
  • Tag: កម្មវិធី & ហ្គេម