ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iPhone 8 ដែលនឹង​ចេញ​សប្ដាហ៍​ក្រោយ​នេះ អាច​នឹង​គ្មាន​កន្លែង​ស្គេន​ក្រយ៉ៅ​ដៃ​ឡើយ

iPhone 8 ដែលនឹង​ចេញ​សប្ដាហ៍​ក្រោយ​នេះ អាច​នឹង​គ្មាន​កន្លែង​ស្គេន​ក្រយ៉ៅ​ដៃ​ឡើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការលេចធ្លាយរបស់ iPhone 8​ គឺកាន់តែច្រើន​ទៅ​ហើយ ​ដែលវានឹងជិតចេញជាផ្លូវការនៅ សប្ដាហ៍​ក្រោយ​នេះ​​។ ដោយ​ការ​លេច​ធ្លាយ​ថ្មីៗ​នេះ​គឺ​កាន់​តែ​ច្បាស់ទៅៗហើយ ក៏សមហេតុផលទៀត​ផង​ដែរ ការ​កែ​ប្រែរូបរាងគម្រប់ដប់ឆ្នាំ ថ្មីស្រឡាងនោះគឺច្បាស់ជាមានការផ្លាស់ប្ដូរពិតមែន។

cover

Final 1000x150 copy

ដោយមានការផ្លាស់ប្ដូរនេះ​ធ្វើអោយ ប្រិយមិត្ត និងអ្នកចាំមើលការចេញ iPhone 8 នេះមាន​ការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំងចំពោះប៊ូតុងចុចត្រូវដាក់នៅកន្លែង​ណានោះ​ សម្រាប់​ការលេចធ្លាយ​លើក​នេះ​គឺ​ត្រូវ​បាន​បំបាត់​ចម្ងល់​មួយ​កន្លែង​ហើយ។ ពោលគឺដោយយោងតាមការលេចធ្លាយពីប្រភព The Wall Street Journal បានប្រកាសនោះ Apple អាចនឹងបំបាត់កន្លែងស្គែនក្រយ៉ៅដៃ​​ ដូច្នេះ iPhone 8 អាចនឹងគ្មាន Home ប៉ូតុង​ចុចឡើយដោយការចុចប៉ះ Home នោះគឺនៅលើអេក្រង់របស់ iPhone 8 តែម្ដង។ ចំពោះ​ការ​រក្សា​សុវត្ថិភាព​នៃការដោះសោរនោះ iPhone 8 ​អាចនឹងមានជាសេនស័រ ស្គែនប្រស្រី​ភ្នែកវិញម្ដង​។ ការលេ​ច​ធ្លាយ បែបនេះគឺពិតជាសមហេតុផល ពិតមែនពីព្រោះ ការលេចធ្លាយកន្លងមកដូចដឹងស្រាប់ហើយ ទាំង​រូបភាព​និងដំណឹង រៀបរាប់ផ្សេងៗគឺមិនបានបង្ហាញជារូបភាពនិងនិយាយពី Home ប៉ូតុងដាក់​នៅ​កន្លែង​ណា​ឡើយ​ ណាមួយ Home​ ប៉ូតុងនេះជាកន្លែងសម្រាប់ស្គែនក្រយ៉ៅទៀតផង។ ប៉ុន្តែរូបភាពលេចធ្លាយ​មួយ​ណាក៏មិន​បាន​ឃើញដែរ បើគិតថានៅខាងក្រោយ​នោះ​ក៏អាចមិនមែនដែរ​ពីព្រោះ​បើ​មើល​តាមរូបភាពលេចធ្លាយជាច្រើនភាគច្រើនឃើញតែ កាមេរ៉ាភ្លោះប៉ុណ្ណោះគឺមិនបានបន្ថែមប៉ូតុងអ្វីឡើយ។

pic 1

សរុបសេចក្ដីមកនេះជាពត៌មានលេចធ្លាយ​​ពិតមែន ប៉ុន្តែអាចជាការពិតច្រើន និងអាច​បំបាត់​ភាព​ងឿយ​ឆ្ងល់​ដល់​ប្រិយមិត្ត​​ផងដែរ។ បើចង់កាន់តែជ្រាបច្បាស់នោះមិត្តអ្នកអានអាច​ធ្វើការ​រង់​ចាំ​ការ​ចេញ​នៅ​សប្ដាហ៍​ក្រោយនេះបាន​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:49 PM, 08 September
  • ប្រភព: The Verge
  • Tag: ទូរស័ព្ទ