ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Galaxy C8 ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ម៉ូឌែល​ថ្មី​មួយ​ទៀត​របស់ Samsung

Galaxy C8 ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ម៉ូឌែល​ថ្មី​មួយ​ទៀត​របស់ Samsung

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះ Samsung ហាក់ដូចជាសម្រុកខ្លាំងទៅលើទីផ្សារស្មាតហ្វូន ដែលមាន កាមេរ៉ាភ្លោះ ដោយបានបញ្ចេញ ស្មាតហ្វូនមាន កាមេរ៉ាភ្លោះ ជាប់ៗគ្នាតែម្តង ដូចជា Galaxy J7+ និង Galaxy Note 8 ហើយពេលនេះ ក៏បន្ថែមមួយម៉ូឌែល ទៀតគឺ Galaxy C8 ដែលទើបប្រកាសចេញ នៅទីផ្សារប្រទេសចិន ថ្មីៗនេះទេ។ Galaxy C8 មិនមែនជា ស្មាតហ្វូនដែលស្ថិតនៅ លំដាប់កំពូលទេ ប៉ុន្តែ Samsung បានផ្តោតសំខាន់ ទៅលើកាមេរ៉ា របស់វាខ្លាំង មែនទែន ហើយក៏មានចំនុចល្អ ជាច្រើនទៀត ដែលយើងនឹង ធ្វើការរៀបរាប់ ដូចតទៅ។

cover

Final 1000x150 copy

  1. រចនាបថ រូបរាង

រចនាបថរបស់ Galaxy C8 ក៏ស្រស់ស្អាតម្យ៉ាងដែរ ដោយតួខ្លួនរបស់វាស្រោប ដោយលោហៈធាតុ មានភាពរឹងមាំល្អ។ ផ្ទៃខាងមុខមាន អេក្រង់ទំហំ 5.5 អ៊ីង មកខាងលើបន្តិ ចមានរន្ធស្តាប់សម្លេង សម្រាប់និយាយទូរស័ព្ទ អមជាមួយនឹង កាមេរ៉ា 1 គ្រាប់ មានភ្លើងពន្លឺ ព្រមទាំងមាន ស៊ែនស័រ សំគាល់មុខ មនុស្សទៀតផង។ ងាកមកខាងក្រោម យើងឃើញ មានប៊ូតុង Home ដែលបង្កប់មុខងារ សម្គាល់ម្រាមដៃ និងសញ្ញាបញ្ជា ឆ្លាស់ទិសសងខាង។ ចំណែកឯរន្ធ បំពងសម្លេង ស្ថិតនៅខាងជិត ប៊ូតុងចាក់សោរវិញ ដែលមានភាព ងាយស្រួលល្អ សម្រាប់អ្នកចូលចិត្ត លេងហ្គេម និងទស្សនាវីឌីអូ និងខាងក្រោយ យើងទទួលបាន កាមេរ៉ា 2 គ្រាប់ ព្រមទាំង Flash ពន្លឺ 2 គ្រាប់ផងដែរ។

1

  1. អេក្រង់

អេក្រង់របស់ Galaxy C8 ជាបន្ទះបង្ហាញប្រភេទ Super AMOLED មានទំហំ 5.5 អ៊ីង អាចបង្ហាញ រូបភាព ចេញកម្រិត Full HD (1080 x 1920 ភិចស៊ែល) ដែលអេក្រង់នេះ វាច្បាស់ល្អ ទាំងការមើល និងបង្ហាញ ពណ៌បានដិតល្អ ថែមទាំង មានមុខងារ Always on Display ផងដែរ។

2

  1. កាមេរ៉ា

ថ្មីត្បិតតែ Galaxy C8 មិនមែនជាស្មាតហ្វូនលំដាប់កំពូលមែន ប៉ុន្តែ Samsung បានបំពាក់កាមេរ៉ា ដ៏ល្អនៅលើវា ដោយកាមេរ៉ាខាងមុខ មានទំហំធំដល់ 16MP ជាមួយកម្រិត Aperture f1.9 និងមានភ្លើង LED ជំនួយ ផងដែរ ដូចនេះការ ថតរូប Selfie របស់យើង កាន់តែច្បាស់ល្អ មែនទែន។

ចំណែកកាមេរ៉ាភ្លោះខាងក្រោយរបស់វានេះ មួយគ្រាប់មានទំហំ 13MP ប្រើប្រាស់ស៊ែនស័រ RGB មានកម្រិត Aperture f1.7 និងមួយគ្រាប់ទៀត មានទំហំ 5MP ប្រើស៊េនស័រ Monochrome សម្រាប់ចាប់រូបភាព សខ្មៅ មានកម្រិត Aperture f1.9។ កាមេរ៉ាទាំងពីរនេះ បូកបញ្ចូលគ្នាយើង ទទួលបានរូបភាព ថតចេញពិត ជាគួរឱ្យសរសើរ ដោយមាន កម្រិតពន្លឺល្អ និងពណ៌ស្រស់ស្អាត បែបធម្មជាតិទៀត ហើយក៏មានមុខងារ ថតរូប Live Focus ទៀតផង។

3 4

(ខាងឆ្វេងថតដោយប្រើកាមេរ៉ាតែមួយគ្រាប់ និងខាងស្តាំប្រើកាមេរ៉ាពីរគ្រាប់ បញ្ចូលគ្នា)

  1. កម្លាំងម៉ាស៊ីន

កម្លាំងម៉ាស៊ីនរបស់ Galaxy C8 ស្ថិតនៅលំដាប់ល្អបង្គួរមួយ សម្រាប់ឱ្យយើង ប្រើប្រាស់ទូទៅបាន រលូនល្អ មិនថាការ លេងហ្គេម និងបើកកម្មវីធី ចោលច្រើនឡើយ។ វាបានបំពាក់មកនូវ ម៉ាស៊ីនខាងក្នុង ដូចជា ៖

  • បន្ទះឈីប MediaTek Helio P20
  • មានស៊ីភីយូចំនួន 8 គ្រាប់មានល្បឿន 2.4GHz
  • មានរ៉េមទំហំ 3GB ឬ 4GB ជាមួយទំហំផ្ទុក 32GB ឬ 64GB អាចបន្ថែម SD Card ក្រៅបាន
  • ដំណើរការដោយ Android 7.1.1 Nougat
  • ថ្មទំហំ 3,000 mAh និងប្រើប្រាស់រន្ធសាកថ្មលឿនតាម USB-C ផងដែរ

5 6

អញ្ចឹងទាំងអស់នេះជាលក្ខណៈសម្បត្តិត្រួសរបស់ Galaxy C8 យើងឃើញថា វាមានលក្ខណៈសម្បត្តិ ល្អច្រើន ដូចជា កាមេរ៉ាដ៏ល្អ ទាំងខាងមុខ និងខាងក្រោយ, មានកម្លាំងម៉ាស៊ីន ល្អបង្គួរ, មានរចនាបថ ស្រស់ស្អាត, មានមុខងារ ល្អៗច្រើន, ហើយក៏មានតម្លៃ សមរម្យផងដែរ។ សម្រាប់តម្លៃ ពិតប្រាកដរបស់វា នៅមិនទាន់ ប្រកាសជាក់លាក់ទេ ដោយគ្រាន់តែ ដឹងថា វាមានតម្លៃ ប្រហែល 307 ដុល្លារឡើង ទៅនៅទីផ្សារស្រុកចិន ដោយមាន 3 ពណ៌ សម្រាប់ជ្រើសរើស ដូចជា ខ្មៅ Matte Black, ពណ៌មាស,​ និងមាស Rose Gold។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:28 AM, 08 September
  • ប្រភព: Android Headline
  • Tag: ទូរស័ព្ទ