ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទាំង​នេះ​ជា​ស្មាតហ្វូន​ក្នុង​ឆ្នាំ 2017 ប្រើ Stock ដើម Android និង​ខ្លះ​ប្រើ​ស្ទើរ​ទាំងស្រុង!

ទាំង​នេះ​ជា​ស្មាតហ្វូន​ក្នុង​ឆ្នាំ 2017 ប្រើ Stock ដើម Android និង​ខ្លះ​ប្រើ​ស្ទើរ​ទាំងស្រុង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្មាតហ្វូនដែលងាកមកប្រើប្រាស់ Stock ដើមរបស់ Android គឺមានចំនួន កើនឡើងក្នុងឆ្នាំនេះ បន្ទាប់ពីឃើញ សមិទ្ធផលលើ Google Pixel ដែលជា ស្មាតហ្វូនរបស់ Google នោះ ប្រើប្រាស់ Stock ដើម ដូចនេះទម្រង់ រចនាបថ ខាងក្នុងមើល ទៅទាក់ទាញ បែបសាមញ្ញ ធ្វើឲ្យមហាជន ភាគច្រើនពេញចិត្ត ជាពិសេស ​វាដំនើរការ រលូនផងដែរ ជាមួយមុខងារ សម្បូរបែប។

cover

Final 1000x150 copy

នាពេលថ្មីៗនេះ សូម្បីតែ Xiaomi ក៏បានសហការជាមួយ Google ដោយប្រើប្រាស់ UI ជា Stock ដើម Android លើស្មាតហ្វូន Xiaomi Mi A1 របស់ខ្លួន និងចូលជាក្រុមជាមួយ Android One ។ ជាពិសេស ការសហការនេះ នឹងជួយឲ្យស្មាតហ្វូន នេះ វាយលុកយក ចំណាត់ថ្នាក់ ទីផ្សារទី 2 នៅឥណ្ឌា ផងដែរ។

បន្ថែមថា មកដល់ឆ្នាំ 2017 នេះ មានស្មាតហ្វូន មួយចំនួន ដែលយើងចង់ ណែនាំដល់អ្នក ទាំងអស់គ្នា ដែលស្មាតហ្វូន ទាំងនោះ ខ្លះប្រើប្រាស់ Stock ដើមរបស់ Android តែម្តង និងខ្លះទៀត ប្រើប្រាស់ ស្ទើរតែទាំងស្រុង ក៏មានន័យថា ស្មាតហ្វូនខ្លះ ប្រើប្រាស់កម្មវិធី របស់ខ្លួនខ្លះ មិនចាំកម្មវិធី របស់ Google ទាំងអស់ នោះទេ។

ខាងក្រោមជាស្មាតហ្វូនទាំងនោះ៖

Essential Phone

1

Motorola Moto Z2 Force Edition

2

Motorola Moto Z2 Play

3

Motorola Moto G5S & G5

null

Motorola Moto G5S Plus & G5 Plus

null

Motorola Moto X4

6

Motorola Moto E4

7

Motorola Moto E4 Plus

8

Nokia 3

9

Nokia 5

10

Nokia 6

11

Nokia 8

12

OnePlus 5

13

Xiaomi Mi A1

14

ដូចអ្វីដែលយើងបានរៀបរាប់ខាងលើ និងអ្វីដែលអ្នក បានឃើញថាទម្រង់ រចនាបថ Stock ដើម Android ពិតជាមើល ទៅសាមញ្ញ តែមានភាព ទាក់ទាញ ពេលប្រើប្រាស់ មិនជិនណាយ ជាពិសេស វាស្រាលអាចដំនើរការ ជាមួយប្រព័ន្ធ ប្រតិបត្តិការ Android ជំនាន់ក្រោយ បានរលូន មិនទាស់ចិត្ត ទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:35 AM, 08 September
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ