ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Vivo V7+ ស្មាតហ្វូន​មាន​អេក្រង់​លាត 5.99 អ៊ីង និង​មាន​កាមេរ៉ា Selfie ដល់​ទៅ 24MP

Vivo V7+ ស្មាតហ្វូន​មាន​អេក្រង់​លាត 5.99 អ៊ីង និង​មាន​កាមេរ៉ា Selfie ដល់​ទៅ 24MP

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាធម្មតាក្រុមហ៊ុន Vivo មានភាពល្បីល្បាញខ្លាំងទៅលើឯកទេសកាមេរ៉ា និងតន្ត្រី ប៉ុន្តែថ្ងៃនេះ Vivo បានលោតមួយ ជំហ៊ានទៀត ដោយប្រកាសចេញ ស្មាតហ្វូនអេក្រង់លាត លើកដំបូង របស់ខ្លួន 1 ម៉ូឌែលនៅទីក្រុង Mumbai ប្រទេសឥណ្ឌា ដើម្បីវាយ លុកទីផ្សារ មិនឱ្យចាញ់ក្រុមហ៊ុន ដទៃឡើយ។ វាមានឈ្មោះជាផ្លូវការ ថា Vivo V7+ ហើយក្រុមហ៊ុន ផលិតវាឡើងដោយ ផ្តោតសំខាន់ ទៅលើ កាមេរ៉ា Selfie, អេក្រង់, និង មុខងារថ្មីៗ។

1

Final 1000x150 copy

  1. រចនាបថ រូបរាង

រចនាបថជាចំណុចដ៏ទាក់មុនដំបូងបំផុតរបស់ទូរស័ព្ទ ហើយរូបរាងរបស់ Vivo V7+ ពិតជាស្រស់ស្អាតមែនទែន ដោយផ្ទៃខាងក្រោយ ស្រោបដោយ លោហៈធាតុ ជាប្រភេទ Uni-body និងខ្សែអង់តែន ពណ៌ប្រាក់ លើក្រោម ឆ្នូត 2 ជាន់។ មានស៊េនស័រ ស្គេនម្រាមដៃ នៅខាងក្រោយ និងកាមេរ៉ាក្រោយ មួយគ្រាប់ ជាមួយ នឹងភ្លើង Flash។ ផ្ទៃខាងមុន មានអេក្រង់លាតធំ 84.4% នៃផ្ទៃខាងមុខ ដែល Vivo ហៅថា FullView Display មានអេក្រង់ 5.99 អ៊ីង ជាមួយកម្រិត Aspect Ratio 18:9 ដូចយើង ឃើញមានលើ LG G6 និង Galaxy S8 ដែរ អាចបង្ហាញរូបភាព បានកម្រិត HD+ 720×1440 ភិចស៊ែល និងមកលើបន្តិច មានកាមេរ៉ាមុខ ហើយក៏គ្មានប៊ូតុងចុច រញ៉េរញ៉ៃឡើយ។ 

2

  1. កាមេរ៉ា

កាមេរ៉ាជាចំនុចដ៏លេចធ្លោបំផុតពីស្មាតហ្វូននេះ ដោយវាបំពាក់មកនូវ កាមេរ៉ាខាងមុខ ជាប្រភេទ Moonlight Selfie ទំហំ 24MP ដែលមានស៊ែនស័រ ធំដល់ 1/2.78” ជាមួយកម្រិត Aperture f2.0 អាចថត រូបភាព Wide angle បានទូលាយល្អ ដូចជា GoPro អញ្ចឹង ព្រមទាំងអាចថត Portrait ជាមួយកាមេរ៉ា ខាងមុខ ទៀតផង។ រីឯកាមេរ៉ា ក្រោយទំហំ 16MP ជាប្រភេទ PDAF ដែលមានកម្រិត Aperture f2.0 ដូចខាងមុខដែរ Focus រូបភាពបានរហ័ស និងអាចថត រូបភាព Ultra HD ទំហំ 64MP ដែលរក្សាឱ្យរូបភាព ម៉ត់ច្បាស់ល្អ មែនទែន។

3

  1. កម្លាំងម៉ាស៊ីន

កម្លាំងម៉ាស៊ីនរបស់ Vivo V7+ ស្ថិតនៅលំដាប់ល្អបង្គួរមួយ ដោយបានបំពាក់មកនូវ ៖

  • បន្ទះឈីប Qualcomm Snapdragon 450
  • ស៊ីភីយូ Octa-core 64-bit ល្បឿន 1.8 GHz
  • ក្រាហ្វិច Adreno 506
  • រ៉េមទំហំ 4GB
  • អង្គផ្ទុកទិន្នន័យ 64GB អាចបន្ថែម SD ក្រៅបានដល់ 256GB
  • ដំណើរការដោយ Android 7.1 Nougat ស្រោបដោយ Funtouch OS 3.2
  • ថ្មទំហំ 3225 mAh

cover

  1. មុខងារពិសេស

Vivo បានបន្ថែមមុខងារពិសេសៗគួរឱ្យចាប់អារម្មណ៍មួយចំនួននៅលើ ស្មាតហ្វូននេះ ដូចជា ៖

  • Face Acess : ដោះសោរដោយប្រើប្រាស់មុខមនុស្ស
  • ប្រព័ន្ធតន្ត្រី Hi-Fi
  • មុខងារចែកអេក្រង់ជា 2
  • App Clone សម្រាប់ចែកកម្មវិធីជា 2
  • Game Mode អាចកំណត់មុខងារជាច្រើនពេលកំពុងលេងហ្គេម
  • អាចប្រើមុខងារ Beauty នៅលើ Video Call បាន

Vivo បានដាក់ឱ្យកុម្ម៉ង់ទិញ Vivo V7+ នេះចាប់ពីថ្ងៃនេះហើយ ក្នុងតម្លៃ 344 ដុល្លារ នៅទីផ្សារ ប្រទេសឥណ្ឌា ហើយនឹងដាក់លក់ ជាផ្លូវការ នៅថ្ងៃទី 15 កញ្ញា ជាមួយនឹងពណ៌មាស, Rose Gold, និងពណ៌ខ្មៅ Matte Black។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 4:25 PM, 07 September
  • ប្រភព: Vivo
  • Tag: ទូរស័ព្ទ