ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    កំណែ Update ថ្មី iOS 11 Beta 10 របស់ Apple សម្រាប់ Developer លើក​នេះ ប្រហែល​ជា​​កំណែចុង​ក្រោយ​ហើយ

កំណែ Update ថ្មី iOS 11 Beta 10 របស់ Apple សម្រាប់ Developer លើក​នេះ ប្រហែល​ជា​​កំណែចុង​ក្រោយ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅសល់តែ 5 ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដែលក្រុមហ៊ុន Apple នឹងបង្ហាញ​នូវរូបរាង​ទូរស័ព្ទ​ជំនាន់​ថ្មីរបស់​ខ្លួន ជាមួយ​នឹងប្រតិបត្តិការណ៍ iOS 11  ពេលចេញជាផ្លូវការ។ បើគិតមកដល់ពេលនេះ Apple បាន​ប​ញ្ចេញ នូវកំណែ Update សាក​ល្បង​លើ iOS 11 បានចំនួន  9ដងហើយ ដែលកំណែ​ Update iOS Beta 9 គឺ​ទើប​តែ​ដាក់ចេញអោយប្រើប្រាស់ កាលពីប៉ុន្មានថ្ងៃមុននេះ។ ហើយការកែប្រែកំណែ​ច្រើនបែបនេះ ប្រហែល​ជា Apple ចង់អោយកម្មវិធីនៅលើ iOS 11 ជាផ្លូវការ មានដំណើរការបានរលូនល្អ មុននឹងដាក់​អោយ​ប្រើប្រាស់​ជាផ្លូវការ និង ថែមទាំងបានផ្លាស់ប្តូរផ្ទៃ Icon ក៏ដូចជាជួសជុលនូវបញ្ហាខ្លះ តាម Beta នីមួយៗ​ផងដែរ។ ហើយនៅថ្ងៃនេះ Apple ក៏បាន​បញ្ចេញ​នូវ​កំណែថ្មី មួយទៀតហើយ គឺ iOS 11 Beta 10 ។ ចង់ដឹងទេ ថាតើកំណែ Update iOS 11 Beta 10 បានផ្លាស់ប្តូរអ្វីខ្លះ?

Cover

Final 1000x150 copy

តោះ ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីចំណុចថ្មីៗ របស់ iOS 11 Beta 10 នៅខាងក្រោមនេះ៖

  1. មុខងារថ្មីៗ ដែលកំពុងដំណើរការនៅលើ iOS 11 Beta 10 គឺមានភាព​រលូន និង ស្រួល​ប្រើប្រាស់​​ជាង​​កំណែ​មុនៗទៀត មិនថានៅលើ Control Center និងលើ Home Screen។
  2. ការចាប់យករូបភាព នៅក្នុងកម្មវិធី Camera គឺមានលក្ខណៈរហ័សជាងមុន។

Pic 2កំណែ Update iOS 11 Beta 10 លើកនេះ​ពិតជាបានកែប្រែទៅរកភាពល្អប្រសើរមែនទែន បើ​ប្រៀប​ធៀប ការតេស្តសាកល្បង ពីមួយកំណែ​ ទៅមួយកំណែ​។ ហើយ iOS 11 Beta 10 ក៏អាចជា​កំណែ​ចុង​ក្រោយ​ផងដែរ អញ្ចឹងយើងសង្ឃឹមថា ពេល iOS 11  ចេញជាផ្លូវការ វានឹងធ្វើអោយអ្នកដែលរង់ចាំតម្លើង បានពេញចិត្តក្នុងការប្រើប្រាស់ ជាមួយនឹងមុខងារថ្មីដែលបាន កែប្រែកន្លងមកនេះ។ កំណែ​ Update iOS 11 Beta10 ត្រូវបានបើកអោយប្រើប្រាស់សម្រាប់តែអ្នក Developer ប៉ុណ្ណោះ ប៉ុន្តែអ្នកទាំងអស់គ្នា ក៏​អាច​តម្លើង​វាប្រើ បណ្តោះអាសន្នសិនក៏បាន ប្រសិនបើអ្នក​ចង់សាកល្បង តែបើយកល្អ អ្នកគូរតែរង់ចាំ Full Version តែម្តងទៅ ព្រោះ​នៅ​តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុន Apple នឹងបញ្ចេញ iOS 11 ផ្លូវការ​ហើយ​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 2:31 PM, 07 September
  • ប្រភព: BGR
  • Tag: ទូរស័ព្ទ