ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    CPU ជំនាន់ទី 7 របស់ Intel បញ្ឈប់ការ​ផលិត​ហើយ ចូល​ជំនាន់​ទី 8 ម្ដង

CPU ជំនាន់ទី 7 របស់ Intel បញ្ឈប់ការ​ផលិត​ហើយ ចូល​ជំនាន់​ទី 8 ម្ដង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកដែលចូលចិត្ដដេញស៊េរីនូវ CPU Intel ក៏ដូចជា Gamer ជាដើម ត្រៀម​តែ​លុយ​ទៅ​ដោយ​ក្រុមហ៊ុន Intel បាន​ចាប់​ផ្ដើម​ផលិត នូវជំនាន់ទី 8 វិញម្ដងហើយ។ មិត្ត​អ្នក​អាន​មួយចំនួនដែលចូលការលេងហ្គេម រឺដេញស៊េរីកុំព្យូទ័រនោះប្រហែលជាជ្រាបហើយថា CPU ជំនាន់ទី 6 នេះពិតក៏ជាខ្លាំងដែរ​ហើយ​វា​ក៏​ចេញ​រាងយូរមកហើយ ដោយហេតុនេះហើយធ្វើអោយក្រុមហ៊ុន ផ្សេងៗនោះក៏មានពេលចេញ CPU ស៊េរីថ្មី​ហើយ​​ខ្លាំងជាងជំនាន់ទី 6 និង 7 ធ្វើអោយអ្នកប្រើប្រាស់គិតថាវាជា CPU អន់​។

cover

Final 1000x150 copy
ដូច្នេះក្រុមហ៊ុន Intel ក៏ពុំបានឈអោបដៃមើលដែរដោយខ្លួនក៏ទើបតែចេញនូវ CPU ជំនាន់ទី 8 របស់ខ្លួន​កាន់​តែ​ខ្លាំងជាង CPU​ ជំនាន់ទី 7។​ Intel ក៏បានសម្រេចចិត្តបញ្ឈប់ ការផលិត CPU ជំនាន់ទី 6 ដែល​ចេញ​យូរ​ហួស​សម័យ​ហើយ​នោះ​តែម្ដង ដោយក្រុមហ៊ុន Intel ទើបតែប្រកាសជាផ្លូវការថ្មីៗ​នេះក្នុង​ការ​បញ្ឈប់​​ផលិត​នេះ។ ក៏ប៉ុន្តែការ​បញ្ឈប់​នៃការលក់ CPU ជំនាន់ទី 6 នេះគឺមិនមែនឈប់ផលិតគ្រប់ស៊េរី​នោះ​ឡើយ ខ្លួនគ្រាន់តែ​បញ្ឈប់​នូវ​ស៊េរី​ណាដែលអន់ខ្លាំងនិង CPU ដែលគ្មានប្រជាប្រិយភាពប៉ុណ្ណោះ។ ដែល CPU Skylake ត្រូវបាន Intel បញ្ឈប់ការចេញនោះគឺមានដូចជា Core i7 6700k, i5-6600K, Core i5-6402P និង Core i3-6098P ដោយម៉ូឌែលនៃ CPU ទាំងនេះគឺជា CPU បន្ទាប់បន្សំនៃ ជំនាន់ទី 6 ដូច្នេះ​គឺពុំសូវមានអ្នកប្រើប្រាស់ និងពុំសូវមានប្រជាប្រិយភាពឡើយ។

1 pic 2

សរុបសេចក្ដីមក នេះ​ជាដំណឹងធម្មតាទៅហើយ ដែលក្រុមហ៊ុនផ្សេងៗធ្លាប់ធ្វើនោះ ដោយ បញ្ឈប់​ចេញ​ស៊េរីចាស់ លក់តែផលិតផលស៊េរីថ្មី​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:01 PM, 07 September
  • ប្រភព: Techpowerup
  • Tag: Accessories