ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Panasonic បញ្ចេញ​ស្មាត​ហ្វូន P9 តម្លៃ​ត្រឹម​តែ 98$ ប៉ុណ្ណោះ!

Panasonic បញ្ចេញ​ស្មាត​ហ្វូន P9 តម្លៃ​ត្រឹម​តែ 98$ ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Panasonic បានធ្វើ​ការ​ប្រកាស និង​ដាក់​បង្ហាញ​នូវ​ស្មាត​ហ្វូន របស់​ខ្លួន​មួយ​ម៉ូឌែល ស្របពេល​ប្រកាស​ជាមួយ​នឹង សមិទ្ធផល​ថ្មីៗ ជា​ច្រើន​ទៀត ហើយដែលស្មាតហ្វូន ទើបនឹង​ដុះពន្លក​នេះ​ដែរ ត្រូវបានអោយឈ្មោះថា P9។

Cover

Final 1000x150 copy

ឮតម្លៃប៉ុណ្ណេះ អ្នកទាំងអស់គ្នា ប្រាកដជាទាយដឹងហើយ អំពីលក្ខណៈសម្បត្តិ របស់វា ថាស្ថិតនៅក្នុង​លំដាប់​អ្វី ហើយខាងក្រោមនេះ គឺជា Spec ដែលប្រិយមិត្ត អាចស្វែងយល់ ពីវាបាន។

Panasonic P9 ត្រូវបានបំពាក់មកជាមួយនឹង៖

  • អេក្រង់ទំហំ 5 អ៊ីញ អាចបង្ហាញរូបភាព ក្នុងកម្រិត 854 x 480 pixels
  • ប្រើប្រាស់បន្ទះឈីប MediaTek 6737M
  • មានរ៉េម 1GB, មេម៉ូរីក្នុង 16GB
  • កាមេរ៉ាក្រោយទំហំ 8MP និងខាងមុខទំហំ 5MP
  • ដំណើរការដោយ Android 7.0 Nougat
  • មានថាមពលថ្មទំហំ 2210mAh
  • មាន 2 ពណ៌សម្រាប់ជ្រើសរើស គឺខ្មៅ និងទឹកមាស។

1

Panasonic P9 នេះមានដាក់លក់ តែនៅបរទេសតែប៉ុណ្ណោះ ជាមួយនឹងតម្លៃ 98$។ សម្រាប់មតិរបស់​អ្នក​ទាំងអស់គ្នា តើយល់យ៉ាងណាដែរ ចំពោះស្មាតហ្វូនមួយនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

 

  • ដោយ: Mai
  • 1:42 PM, 07 September
  • ប្រភព: GSMArena
  • Tag: ទូរស័ព្ទ