ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Google Maps បាន​បំពាក់​កាមេរ៉ា​ថ្មី សម្រាប់​ថត Street View ឱ្យ​កាន់​តែច្បាស់

Google Maps បាន​បំពាក់​កាមេរ៉ា​ថ្មី សម្រាប់​ថត Street View ឱ្យ​កាន់​តែច្បាស់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អស់រយៈពេលជិត ១០ ឆ្នាំមកហើយដែល Google maps បានចាប់ផ្តើមដំណើរការ ដាក់កាមេរ៉ាថត Street View ចាប់យកទិដ្ឋភាព ទាំងអស់នៅតាម ដងផ្លូវគ្រប់កន្លែង ទូទាំង ពិភពលោក។ វាជាសកត្ដានុពល ដ៏ធំរបស់ Google សម្រាប់បម្រើ សេចក្តីត្រូវការ របស់យើង ឱ្យបានកាន់តែ ងាយស្រួយក្នុងការ ធ្វើដំណើរ ឬចង់ឃើញ ទីតាំងតំបន់ណាមួយ កាន់តែច្បាស់។

cover

Final 1000x150 copy

កាលពីពេលថ្មីនេះក្រុមហ៊ុន Google បានបង្ហាញអំពីប្រព័ន្ធ ដំណើរការថ្មីមួយទៀត ដែលគេនឹង ប្រើប្រាស់កាមេរ៉ាថ្មី បំពាក់នៅលើ រថយន្ដសម្រាប់ ចាប់យករូបភាព 360o ក្នុងកម្រិត HD ដូចពីមុន ដដែល តែមានស៊េនស័រ ធំជាងមុន ដែលចាប់យក រូបភាពបានល្អ ជាងមុន និងមានសាច់ Detail ច្បាស់ សូម្បីតែនៅតាម ចិញ្ចើមផ្លូវ ក៏អាចមើលឃើញ ច្បាស់ដែរ។ គេបានលើក ឧទាហរណ៍ថា ប្រសិនបើមាន ហាង ឬ ភោជនីយដ្ឋាន នៅតាមដងផ្លូវ យើងនឹងអាច មើលឃើញ ពីពត៌មាន ដែលគេបានដាក់បង្ហាញ នៅពីមុខហាង ទាំងនោះបាន។ ពួកគេ កំពុងតែត្រៀមនឹង ដើរថត ជុំវិញពិភពលោក ឡើងវិញម្តងទៀត ដើម្បីអាប់ដេត ពត៌មានចាស់ ដែលមាន អាយុកាល ជិតដប់ឆ្នាំ ហើយក៏នឹងត្រៀម មានបច្ចេកវិទ្យាថ្មី នៅលើនោះ ផងដែរដូចជា Artificial Intelligent និង Machine Learning។

1

បច្ចេកវិទ្យាថ្មីនេះនឹងអាចឱ្យយើងប្រើប្រាស់សម្លេងដើម្បីសួរទៅ Google Maps ឱ្យស្វែងរកទីតាំង ឱ្យយើង និងសួរ Google ពីពត៌មានលំអិត ទាំងអស់ ដែលពាក់ព័ន្ធ របស់ទីតាំងនោះ ជាមួយនឹងរូបភាព និង Information ខាងក្នុង របស់ទីតាំងនោះ ផងដែរ ដូចដែលយើង ធ្លាប់បានឃើញ នៅក្នុងខ្សែភាពយន្ត អញ្ចឹង។ ប៉ុន្តែបច្ចេកវិទ្យានេះ នៅមិនទាន់មាន នៅឡើយទេ ហើយ Google ក៏បានសន្យាថា វានឹងមាន នៅថ្ងៃអនាគត ដ៏ខ្លី។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 11:01 AM, 07 September
  • ប្រភព: Tech Insider
  • Tag: កម្មវិធី & ហ្គេម