ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    បញ្ជាក់​ម្តង​ទៀត​ពី​ឈ្មោះ iDevice ដែល​អាច​តម្លើង​ទៅ​កាន់ iOS 11 បាន

បញ្ជាក់​ម្តង​ទៀត​ពី​ឈ្មោះ iDevice ដែល​អាច​តម្លើង​ទៅ​កាន់ iOS 11 បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅសល់តែ 5 ថ្ងៃទៀតតែប៉ុណ្ណោះ សម្រាប់ព្រឹត្តការណ៍ដ៏ធំមួយ របស់ក្រុមហ៊ុន Apple ដែលនឹងធ្វើការ បើកឆាក បញ្ចេញនូវ ទូរស័ព្ទជំនាន់ថ្មី របស់ខ្លួន ជាផ្លូវការ រួមជាមួយ នឹងកំណែប្រព័ន្ធ ប្រតិបត្តិការណ៍ ថ្មីគឺ iOS 11 ពេញលេញ ដើម្បីបង្ហាញ អោយ ពិភពលោក បានឃើញ និង អតិថិជនបាន ប្រើប្រាស់។ កាលពីប៉ុន្មាន ខែមុន ខេមបូ រីផត ធ្លាប់បាន ធ្វើការបង្ហាញ មិត្តអ្នកអានទាំង អស់គ្នា ម្តងរួចមកហើយ ចំពោះឧបករណ៍ របស់ Apple ដែលអាច តម្លើង iOS 11 បាន ហើយថ្ងៃនេះ ផងដែរ ខ្ញុំសូមរំលឹក ជាថ្មី ម្តងទៀត ថាតើ iPhone, iPad និង iPod ណាខ្លះ ដែលត្រូវបាន អនុញ្ញាត អោយតម្លើង iOS 11 ជំនាន់ថ្មីនេះ។

Cover

Final 1000x150 copy

ខាងក្រោមនេះគឺជាម៉ូឌែល iPhone, iPad និង iPod ដែលអាចតម្លើង iOS 11 បាន៖

  1. សម្រាប់ iPhone
  • iPhone 7Plus
  • iPhone 7
  • iPhone 6s Plus
  • iPhone 6s
  • iPhone 6 Plus
  • iPhone 6
  • iPhone SE
  • iPhone 5s
  1. សម្រាប់ iPad
  • iPad Pro 12.9 អ៊ីង (ជំនាន់ទី 1)
  • iPad Pro 12.9 អ៊ីង (ជំនាន់ទី 2)
  • iPad Pro 9.7 អ៊ីង
  • iPad Pro 10.5 អ៊ីង
  • iPad (ជំនាន់ទី 5)
  • iPad Air 2
  • iPad Air
  • iPad Mini 4
  • iPad Mini 3
  • iPad Mini 2
  1. សម្រាប់ iPod
  • iPod Touch (ជំនាន់ទី6)

ជាចុងក្រោយ តើក្នុងចំណោម ឈ្មោះឧបករណ៍ ខាងលើនេះ តើអ្នកកំពុងតែ ប្រើប្រាស់មួយ ណាដែរ? ហើយសម្រាប់ ម៉ូឌែល iPhone, iPad និង iPod ណា ដែលមិនមាន រៀបរាប់នៅខាងលើ នេះទេ គឺមានន័យថា ឧបករណ៍នោះ មិនអាច ធ្វើការតម្លើង ទៅកាន់ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 11 បានទេ។ សម្រាប់អ្នក ដែលកំពុងរង់ចាំ តម្លើង iOS 11 ពេលលេញ ជាផ្លូវការ គឺជិតបាន ប្រើមែនទែន ហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 10:27 AM, 07 September
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ