ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ទាំង​នេះ​ជា​កុំព្យូទ័រយួរដៃ​មាន​តម្លៃ​ខ្ទង់ 500$ ដែល​អាច​ធ្វើ​ការងារ​ទូទៅ​បាន!

ទាំង​នេះ​ជា​កុំព្យូទ័រយួរដៃ​មាន​តម្លៃ​ខ្ទង់ 500$ ដែល​អាច​ធ្វើ​ការងារ​ទូទៅ​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការប្រើប្រាស់កុំព្យូទ័រយួរដៃ​​​ នា​ពេល​បច្ចុប្បន្ននេះ​គឺ​កាន់​តែ​រីកដុះ​ដាល​ទៅហើយ មិនថា សិស្សនិស្សិត អ្នក​ធ្វើ​ការ​រឺ អ្នករកស៊ីឡើយសុទ្ធចាំបាច់ត្រូវតែមានវាដើម្បីសម្រួល​កិច្ចការប្រចាំថ្ងៃ។ ពីព្រោះតែវាមាន​ភាព​ងាយ​​ស្រួលយកតាមខ្លួន អាចសម្រួលកិច្ចការសាលា និង ការងារបានផងនោះ​ ដូច្នេះហើយការ ចេញ​កុំព្យទ័រ​យួរ​ដៃស៊េរីថ្មីៗក៏កាន់តែច្រើន មានខ្លះលើសពីតម្រូវការអ្នកប្រើប្រាស់ផងដែរនិងខ្លះថ្លៃទៀតផង។

cover

Final 1000x150 copy

ដូច្នេះសម្រាប់អ្នកដែលមិនទាន់មាននូវកុំព្យូទ័រយួរដៃរប្រើប្រាស់រឺអ្នក ខ្វះថវិកា​ មិនដឹងត្រូវទិញ​ជាប្រភេទ​កុំព្យូទ័រ​បែបណា ដែលសាកសមនិង ចង់បាននូវតម្លៃសមរម្យ ក៏ដូចជាសម្រាប់សិស្ស និស្សិត និង​អ្នក​ធ្វើការ​​ទាំង​ឡាយកំពុង ស្វែងរក ដែល​អាចធ្វើការសម្រួលការងាទូទៅ​បាននោះ​យើងខ្ញុំនឹង​ធ្វើការ​ណែនាំ​នូវ​ម៉ូឌែល ប្រភេទបែបណាត្រូវតម្រូវការអ្នកប្រើប្រាស់មិត្តអ្នកអានតែម្ដង។ ​កុំព្យូទ័រយួរដៃដែល​យើង​នឹង​ណែនាំ​នោះ​គឺតម្លៃខ្ទង់ 500 ដុលារប៉ុណ្ណោះ ដែលជាតម្លៃសមរម្យមួយដល់មិត្តអ្នកអានទាំងអស់គ្នា។

ទាំងនេះជាកុំព្យូទ័រយួរដៃដែលមានតម្លៃ ខ្ទង់​ 500 ដុល្លារ៖

  1. Lenovo Ideapad 310 តម្លៃ​ 540 ដុល្លារ

pic 1

– Intel i5-7200U
– Ram : 4GB DDR4
– HDD : 1TB
– 14 អ៊ីញ
– Optical Drive: NO 
– VGA 1 : Intel HD Graphics 620 
– VGA 2 : NVIDIA 920MX

សម្រាប់កុំព្យូទ័រនេះផងដែរសម្រាប់អ្នកឌីហ្សាញចូលចិត្តធ្វើការកាត់ត រូបភាពនោះ​គឺត្រូវ​ហើយ​ ពីព្រោះវា​មាន​មាន​ក្រាហ្វិចដាច់ NVIDIA 920MX មកជាមួយទៀតផង ហើយអាចអូសហ្គេមល្មមក៏បានផងដែរ។ វា​មាន​រូបរាងតូចងាយស្រួលដាក់តាមខ្លួនធ្វើកិច្ចការសាលាក៏បាន និងធ្វើការត្រឹមវាយអត្ថបទ ក៏បាន​ផង​ដែរ​។

  1. Asus VivoBook Max X4441UV តម្លៃ 510 ដុល្លារ

pic 2

– Intel i5-6200U
– RAM : 4GB DDR4
– HDD : 1TB 
– 14 អ៊ីញ 
– Optical Drive: Super-Multi DVD 
– VGA 1: Intel HD Graphics 520
– VGA 2: NVIDIA 920MX
– USB-C Gen 1 – USB3.1 (up to 5 Gbps)

ម៉ូឌែល Asus នេះវិញក៏គ្រាន់បើដូចកុំព្យូទ័រខាង​លើ​នេះ​ដែរ​មាន​ទាំង​ក្រាហ្វិចកាត​ដូចគ្នា​ហើយ​តម្លៃ​ថោក​ជាង​ និងជាស៊េរីក្រោយទៀតផង មិនត្រឹមតែប៉ុណ្ណោះ វាមាន USB Type C ដែលអាច​សម្រួល​ក្នុង​ការ​ចម្លង​ឯកសាបានលឿនផងដែរ។

  1. Dell Inspiron 5567 តម្លៃ 595 ដុល្លារ

pic 3

– Intel i5-7200U
– RAM : 4GB DDR4
– HDD : 1,000GB
– 15.6 អ៊ីញ
– Optical Drive: DVD-RW
– VGA 1 : Intel HD Graphics 620 
– VGA 2 : AMD R7 M445 2GB GDDR5

ថ្វីត្បិតតែកុំព្យូទ័រនេះរាងថ្លៃបន្តិច ប៉ុន្តែ វាបានភ្ជាប់មកនូវ CPU ស៊េរីខ្ពស់ និងទើបតែចេញក្នុងឆ្នាំ 2017 នេះ​ហើយ។ វាអាចសម្រួលដល់កាឌីហ្សាញ និងការងារទូទៅបានយ៉ាងល្អទៀតផង។

  1. Acer Aspire E5 តម្លៃ 500 ដុល្លារ

pic 4

– Intel Core i3-7100U
– Ram : 8GB DDR4
– HDD : 1TB  
– 14 អ៊ីញ
– Optical Drive: 8X DVD Super Multi 
– VGA 1 : Intel HD Graphics 620 
– VGA 2 : NVIDIA 940MX Upto 6GB
– MU-MIMO Technology,BT 4.1, HDMI, VGA
– USB-C Gen 1 – USB3.1 (up to 5 Gbps) 

នេះគឺជាកុំព្យូទ័រដែលមានតម្លៃសមរម្យរបស់ Acer វាមានលក្ខណៈសម្បត្តិច្រើន ហើយស៊េរីថ្មីទៀតផង​ដោយ​វា​អមមកជាក្រាហ្វិចកាតដាច់ មាន USB Type C  Ram 8GB អាចធ្វើការដំណើរការ​កម្មវិធី​ល្មម​បាន​ច្រើន និងថាមពលថ្មអាចធ្វើការបានយូរដល់ទៅ 7 ម៉ោងឯណោះ។

  1. ThinkPad X1 Carbon តម្លៃ 490 ដុល្លារ

pic 5

 Intel i7 3rd Generation Processor 
– RAM : 8GB DDR3L 
– HDD : 128GB (M.2-SSD)
– 14 អ៊ីញ
– Optical Drive: NO
– VGA : Intel HD Graphics 4000 

នេះគឺកុំព្យូទ័រយួរដៃដែលមានភាពរឹងមាំ ដោយវាស្រោបដោយសារធាតុ កាបោន ធ្វើអោយធុនទៀតផង។ មាន Ram ធំទំហំ 8GB  និងបំពាក់ទៅដោយ SSD ប្រភេទ M.2 ផងដែរដែលងាយស្រួលក្នុងការ ប្រើ​ប្រាស់ ដំណើរការអ្វីលើ Windows លឿននិង បិទបើកក៏លឿនដែរ។

ទាំងនេះហើយគឺជាកុំព្យូទ័រយួដៃដែលមានតម្លៃ សមរម្យថ្វីត្បិតតែវា មិនខ្លាំងណាស់ណា​មែន​ប៉ុន្តែ​វា​អាច​សម្រួល​ការងារទូទៅបាន សម្រាប់អ្នកឌីហ្សាញល្មមៗ និងត្រឹមវាយអត្ថបទនោះ​អាច​ពិចារណា​រកទិញ​នៅ​ប្រទេស​កម្ពុជា​បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 4:19 PM, 06 September
  • ប្រភព: Cambo Report
  • Tag: កុំព្យូទ័រ