ទំព័រដើម    >    ទូរទស្សន៍    >    ព័ត៌មាន    >    ក្រុមហ៊ុន Sharp បាន​ចេញ​ទូរទស្សន៍​ច្បាស់​កប់​ថ្មី​មួយ​ទៀត មាន​កម្រិត​បង្ហាញ​រូបភាព 8K

ក្រុមហ៊ុន Sharp បាន​ចេញ​ទូរទស្សន៍​ច្បាស់​កប់​ថ្មី​មួយ​ទៀត មាន​កម្រិត​បង្ហាញ​រូបភាព 8K

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Sharp គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៅប្រទេសជប៉ុន ដូចមិត្តអ្នកអាន​ដឹងស្រាប់អញ្ចឹង ក្រុមហ៊ុននេះមាន ផលិតផលជាច្រើន រីកដុះដាល ខ្លាំងណាស់ ដោយចេញផលិតផល ស្ទើរតែគ្រប់មុខ ដល់អ្នកប្រើប្រាស់។ មិនថាផ្នែក ផ្ទះបាយ មានទាំងផ្នែក បន្ទប់គេង ទទួលភ្ញៀវឡើង Sharp បានចេញផលិតផល ជាច្រើនដើម្បីសម្រួលការ រស់នៅដល់អ្នក ប្រើប្រាស់ សឹងតែគ្រប់ផ្នែក ទៅហើយដោយមាន ដូចជាម៉ាស៊ីន ដាំបាយ ម៉ាស៊ីនដាំទឹក ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ និងម៉ាស៊ីនត្រជាក់ ជាដើម។

cover

Final 1000x150 copy

ក្រុមហ៊ុននេះក៏មិនបានបញ្ឈប់ក្នុងការចេញអ្វី ថ្មីសម្រួលដល់អ្នក ប្រើប្រាស់ចង់បានឡើយ ដោយឆ្នាំមុននេះ ខ្លួនក៏បានចេញ ទូរទស្សន៍ទំហំ 85 អ៊ីញ និងមានកម្រិត បង្ហាញរូបភាព 8K មែនពិត ប៉ុន្តែវាហាក់ ដូជាមានតម្លៃ ថ្លៃខ្លាំងពេក។ ដូច្នេះហើយ Sharp ថ្មីៗនេះបាន ធ្វើការចេញ ទូរទស្សន៍ស៊េរីថ្មីទៀត ហើយ ដើម្បីសម្រួលនូវ តម្លៃកាន់តែទាប ផងដែរ ដោយខ្លួន បានចេញស៊េរី Aquos 8K ម្តង ដែលវាមាន ការកែប្រែថ្មី ប៉ុន្តែកម្រិបង្ហាញរូបភាព នៅដដែល គឺ 7680 x 4320 ភិចសែល ស្មើនឹងកម្រិត បង្ហាញរូបភាព 8K នេះឯង។

Pic 1

គ្រាន់តែ Sharp បានធ្វើការកាត់បន្ថយទំហំអេក្រង់មកនៅ 70 អ៊ីញ។ មិនត្រឹមតែប៉ុណ្ណោះ វាមានរូបភាព ច្បាស់ខ្លាំង សម្រាប់ទូរទស្សន៍ មួយនេះ និងបំពាក់ទៅដោយ បច្ចេកវិទ្យាបន្ថែមពណ៌ ពន្លឺល្អៗមកជាមួយ ទៀតផង។ វាបានអមមក ជាមួយនឹង បច្ចេកវិទ្យា Dolby Vision HDR និង BDA-HDR ដែលអាចជួយ ក្នុងការមើល ខ្សែភាពយន្ត ឬវីដេអូ ដែលមានមុខងារ ទាំងនេះកាន់តែ ល្អប្រសើរ និង ច្បាស់ត្រជាក់ភ្នែក ផងដែរ។ ក្រុមហ៊ុន Sharp គ្រោងនឹងចេញលក់ ហើយក្នុងតម្លៃ 9000 ដុល្លារ ក្នុងឆ្នាំនេះ តែម្ដង ដែលនឹងធ្វើការ ចែកចាយលក់ ក្នុងទីផ្សារ ប្រទេស ចិន និង ជប៉ុន មុនគេ រីឯទីផ្សារ អឺរ៉ុបវិញនោះ ទាល់តែខែបី ឆ្នាំ 2018​ ទើបនឹងមានការ ដាក់លក់ដែរ។

SHARP AQUOS 8K

សរុបសេចក្ដីមកនេះ ជាទូរទស្សន៍ដែលល្អ និងអាចបង្ហាញរូបភាពច្បាស់ធំ មួយផងដែរ គ្រាន់តែ តម្លៃវាថ្លៃកប់ ខ្លាំងណាស់ ហើយវាបានតែ កម្រិតបង្ហាញ ខ្ពស់ប៉ុណ្ណោះ។ ចំពោះមុខងារ ដែលមានវិញ យើងក៏អាច រកឃើញនៅលើ ទូរទស្សន៍ដែលមាន តម្លៃទាបជាងនេះ ក៏បាន ដូច្នេះទូរទស្សន៍នេះ មិនសាកសម សម្រាប់ អ្នកប្រើប្រាស់ ទូទៅឡើយ ដោយវាផលិតឡើង សម្រាប់អ្នកមាន លុយចាយ លែងអស់ ចង់សាកល្បងនូវ បទពិសោធន៍ថ្មី នៃកម្រិត 8K​ ប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:52 PM, 06 September
  • ប្រភព: Tech 4 Gamers
  • Tag: TV