ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    YouTube បានអនុញ្ញាត​អោយ​អ្នក​ធ្វើការ Live Stream បានយ៉ាង​ងាយ​ស្រួល​ចេញ​ពី iPhone និង iPad

YouTube បានអនុញ្ញាត​អោយ​អ្នក​ធ្វើការ Live Stream បានយ៉ាង​ងាយ​ស្រួល​ចេញ​ពី iPhone និង iPad

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នាពេលសព្វថ្ងៃនេះ មុខងារ Live Stream គឺទទួលបានការពេញ​និយម​ជាខ្លាំង​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​​ទាំង​នៅ​ក្នុង Twitch, YouTube, Facebook និង​កម្មវិធី​ផ្សេង​ជា​ច្រើនទៀត។ ហើយថ្មីៗនេះ ក្រុមហ៊ុន Google បានប្រកាសថាសេវាកម្ម ផ្សាយបន្តផ្ទាល់របស់ខ្លួន នៅក្នុង YouTube នឹងមាន ភាពទាន់សម័យ​ជាង​មុន ជាមួយនឹងលក្ខណៈពិសេសថ្មី ដល់អ្នកប្រើប្រាស់។ មិនតែប៉ុណ្ណោះ YouTube ក៏បានអនុញ្ញាត​អោ​យ​អ្នកធ្វើការ Live Stream បានយ៉ាងងាយស្រួលចេញពី iPhone និង iPad ទៀតផង។

Cover

Final 1000x150 copy

ដោយសារតែពីមុន គឺវាទាន់ដំណើរការបានរលូននោះទេ សម្រាប់ការ Live Stream ចេញពីទូរស័ព្ទ រឺ​ថេប្លេត តែ​ឥឡូវនេះ ការផ្សាយ​បន្តផ្ទាល់ តាមរយៈកម្មវិធី YouTube លែងជាបញ្ហាទៀតហើយ។ ម្យ៉ាង​វិញ​ទៀត  លក្ខណៈពិសេសថ្មីនេះ ក៏នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ទាំងអស់ អាចប្រើកាមេរ៉ាមុខ​ចេញ​ពី​ទូរស័ព្ទ រឺថេបប្លេត  ដើម្បីបន្ថែមនូវសំឡេងអត្ថាធិប្បាយ ផ្ទាល់ខ្លួនរបស់ពួកគេ ទៅក្នុងការ Live Stream មិនថាជាព័ត៌មាន, ហ្គេម រឺ កម្មវិធីផ្សាយផ្សេងៗថែមទៀតផងដែរ។  

Pic 2

បច្ចុប្បន្ននេះ សេវាកម្ម Live Stream នៅក្នុងកម្មវិធី YouTube របស់ Google គឺបានផ្តល់នូវ​ភាព​ទំលំ​ទូលាយ​ច្រើន ដល់អ្នកប្រើប្រាស់ មិនថាប្រើនៅលើទូរស័ព្ទ, ថេបប្លែត រឺកុំព្យូទ័រនោះទេ ហើយវាក៏មាន​សមត្ថភាព​គ្រប់​គ្រាន់ ដើម្បីបំពេញតាមតម្រូវការ របស់អ្នកដែលតែងតែធ្វើការ Live Stream ញឹក​ញាប់​បាន​ផង​ដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 1:44 PM, 06 September
  • ប្រភព: Google
  • Tag: កម្មវិធី & ហ្គេម