ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Oppo ទើប​បញ្ចេញ​ស្មាតហ្វូន Oppo A71 មាន​លក្ខណៈ​សម្បត្តិ​ល្អ​គួរ​សម ជាមួយ​តម្លៃ​សមរម្យ

Oppo ទើប​បញ្ចេញ​ស្មាតហ្វូន Oppo A71 មាន​លក្ខណៈ​សម្បត្តិ​ល្អ​គួរ​សម ជាមួយ​តម្លៃ​សមរម្យ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីថ្មីៗនេះ Oppo បានបញ្ចេញស្មាតហ្វូន A71 ដែលមិនបានប្រកាស អញ្ជើញទៅក្នុង ព្រឹត្តិការណ៍អ្វីទេ ដោយបានដាក់ បង្ហាញនៅក្នុង វ៉េបសាយដោយ ផ្ទាល់តែម្តង គឺវ៉េបសាយ Oppo របស់ប៉ាគីស្ថាន និងម៉ាឡេស៊ី។ សម្រាប់ស្មាតហ្វូន មួយនេះមាន លក្ខណៈសម្បត្តិល្អ គួរឱ្យចាប់អារម្មណ៍ មួយចំនួន សម្រាប់ឱ្យយើង អាចពិចារណា ទៅលើវាបាន។

cover

Final 1000x150 copy

  1. រចនាបថ

រចនាបថរបស់ Oppo A71 មានរូបរាងស្រស់ស្អាតដោយមានតួខ្លួនខាងក្រោយ ស្រោបដោយ លោហៈធាតុ ជាប្រភេទ Uni-body មានភាពស្រលះ ល្អដោយមានតែ Logo Oppo និងកាមេរ៉ាស្ថិត នៅចំកន្លែងមានរបៀប រៀបរយល្អ។ ហើយវាថែមទាំងមាន កម្រាស់ស្តើងល្អត្រឹម 7.6 មីលីម៉ែត្រ និងទំងន់ត្រឹមតែ 137 ក្រាមប៉ុណ្ណោះ។ រីឯផ្នែកខាងមុខ របស់វាវិញ មានអេក្រង់ IPS LCD ទំហំ 5.2 អ៊ីង ដែលបង្ហាញរូបភាពចេញ HD (1080 x 720 ភិចស៊ែល) និងមានដង់ស៊ីតេ អេក្រង់ 282 ppi។ អេក្រង់របស់វា ប៉ុណ្ណេះ អាចនិយាយបាន ថារៀងស្ទើរបន្តិច តែក៏ល្មមសម្រាប់អ្នក ប្រើប្រាស់ទូទៅដែរ ព្រោះអេក្រង់ វាតូច និងខាងក្រោម មានប៊ូតុងបញ្ជា ឆ្លាស់ទិសចំនួន 3 ដូចយើងបានប្រើ ទូទៅអញ្ចឹង។

1

  1. កម្លាំងម៉ាស៊ីន

កម្លាំងម៉ាស៊ីនរបស់ Oppo A71 ស្ថិតនៅលំដាប់មធ្យមមួយ ដែលយើងអាចប្រើប្រាស់ សម្រាប់បំពេញកិច្ចការ ប្រចាំថ្ងៃបានល្អ ហើយក៏អាចលេង ហ្គេមទូទៅបាន រលូនផងដែរ បើយើងទំលាក់ក្រាហ្វិច មករាងទាបបន្តិច។ Oppo A71 បានភ្ជាប់មក ជាមួយគ្រឿងម៉ាស៊ីន ខាងក្នុងដូចជា ៖

  • បន្ទះឈីប MediaTek MP6750
  • ស៊ីភីយូ 8 គ្រាប់ប្រភេទ Cortex-A53 មានល្បឿន 1.5GHz
  • អង្គក្រាហ្វិច Mali-T860MP2
  • រ៉េមទំហំ 3GB
  • អង្គផ្ទុកទិន្នន័យ 16GB អាចថែម SD Card ខាងក្រៅដល់ 256GB
  • និងថ្មទំហំ 3,000mAh ជាមួយរន្ធសាកថ្ម microUSB

វាអាចប្រើប្រាស់ស៊ីមកាតបាន 2 ជាមួយប្រព័ន្ធ 4G និងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 7.1 Nougat និងស្រោបដោយ Color OS ជំនាន់ 3.1 ដែលមាន ភាពសាមញ្ញ ស្រលះល្អ និងងាយស្រួល ប្រើប្រាស់។

2

  1. កាមេរ៉ា

ក្រុមហ៊ុន Oppo តែងតែបំពាក់កាមេរ៉ាល្អគួរសមមួយ នៅលើស្មាតហ្វូន របស់ខ្លួន។ ដូចនេះ Oppo A71 យើង ក៏ទទួលបានកាមេរ៉ា ល្អសមរម្យផងដែរ ដោយកាមេរ៉ាខាងក្រោយ មានទំហំ 13MP ប្រភេទ PDAF ដែលមាន ស៊ែនស័រទំហំ 1/3.06 ភិចស៊ែល មានកម្រិត Aperture f2.2 និងមានភ្លើង Flash ជំនួយក្នុងការថត ផងដែរ។ ចំណែកកាមេរ៉ាខាងមុខវិញ មានទំហំ 5MP ដែលមានកម្រិត Aperture f2.4 ដែលល្មមក្នុងការ ថតរូបភាព Selfie។

3

  1. តម្លៃ

សម្រាប់ស្មាតហ្វូន Oppo A71 នេះមានតម្លៃទាបសមរម្យ ប្រហាក់ប្រហែល 205 ដុល្លារតែប៉ុណ្ណោះ ដែលមាន ពណ៌ខ្មៅ និងពណ៌មាស សម្រាប់ឱ្យយើង ជ្រើសរើស។

សរុបសេចក្តីមកយើងអាចនិយាយបានថា នេះជាកញ្ចប់ម៉ាស៊ីនល្អមួយ សម្រាប់ឱ្យពិចារណា ទៅលើវាបាន ដែលទឹកប្រាក់ខ្ទង់ 200 ដុល្លារ យើងនឹងទទួលបាន ស្មាតហ្វូនដែលមាន រូបរាងស្អាត, កម្លាំងម៉ាស៊ីនមធ្យម, កាមេរ៉ាសមរម្យ, និងប្រព័ន្ធដំណើរការ ស្រលះល្អ។ អញ្ចឹងតើប្រិយមិត្ត យល់យ៉ាង ណាដែរ សម្រាប់ ស្មាតហ្វូនមួយគ្រឿង ដែលចេញ នៅចុងឆ្នាំ 2017 របស់ Oppo មួយម៉ូឌែលនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 10:40 AM, 06 September
  • ប្រភព: Gadgets
  • Tag: ទូរស័ព្ទ