ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    The Hitman’s Bodyguard នៅតែ​ឈរ​លើ​លេខ​កំពូល​ក្នុង​តារាង Box Office នា​សប្តាហ៍​នេះ!

The Hitman’s Bodyguard នៅតែ​ឈរ​លើ​លេខ​កំពូល​ក្នុង​តារាង Box Office នា​សប្តាហ៍​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើប​ចាក់​បញ្ចាំង​មួយ​ចំនួន​ដែរ​នៅ​សប្តាហ៍​ដំបូង តែ​អាច​ឈរ​តំណែង​កំពូល​នៅ​ក្នុង​តារាង Box Office មាន​តែ 1 រឿង​ប៉ុណ្ណោះ គឺខ្សែ​ភាពយន្ត The Hitman’s Bodyguard ជា​ប្រភេទ​រឿង​បាញ់​ប្រហារ​ រៀបរាប់ពី បុរស 1 នាក់ ដែលជាខ្មាន់កាំភ្លើងមានជំនាញ ក្នុង​ការ​បាញ់​កាំភ្លើង​តែត្រូវ​សត្រូវប៉ុនប៉ងសម្លាប់ច្រើន ទើបជួល ខ្មាន់កាំភ្លើងម្នាក់ទៀត ការពារតែពួកគេបែរជា​ឈ្លោះ​គ្នា​ទៅវិញ​ទៅ​មក រហូតអាចធ្វើឲ្យពួកគេក្លាយជាដៃគូដ៏ល្អ។

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Annabelle: Creation ជាប្រភេទរឿងខ្មោចលង​បន្លាច​បែប​អាថ៌​កំបាំង ហើយនេះជាវគ្គថ្មី ដែលរៀបរាប់ពីប្តីប្រពន្ធ 2 នាក់ ដែលប្រកបរបរផលិតតុក្កតា ដោយ​ពួក​គេ​បានទទួលយាយជី និងក្មេងៗកំព្រា 6 នាក់ឲ្យស្នាក់នៅផ្ទះកសិដ្ឋានរបស់ពួកគេបណ្តោះអាសន្ន ស្រប​ពេល​នោះ កូនស្រីគាត់អាយុ 7 ឆ្នាំ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយអ្វីដែលគួរឲ្យខ្លាចនោះ ក្មេងម្នាក់ក្នុងចំណោមបានទៅកាន់បន្ទប់អាថ៌កំបាំងមួយ ក៏ឃើញកូនក្រមុំតុក្កតាមានជីវិត។  

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត Wind River ជាប្រភេទរឿងអាថ៏កំបាំង ដែលរៀបរាប់ពី ប៉ូលីសម្នាក់ ដែលរស់នៅក្នុងតំបន់ព្រៃ ប្រទះឃើញសាកសព ក្មេងស្រីជំទង់ម្នាក់អាយុ 18 ឆ្នាំ ដែលការធ្វើកោសល្យវិច័យ បានដឹងថានាងត្រូវបានគេរំលោភមុន​ពេល​ស្លាប់ ដូចនេះភ្នាក់ងារ FBI ម្នាក់ ក៏បានមកសហការជាមួយប៉ូលីសម្នាក់នោះ ធ្វើការស៊ើបលើករណីនេះ ដើម្បីចាប់ជនបង្ក តែពួកគេទាំង 2 ជួបគ្រោះថ្នាក់ផ្ទួនៗ ពេលដែលកំពុងស៊ើបពីករណីនេះ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់​ចំណូល​បានច្រើនគេ នាសប្តាហ៍នេះ ៖

  1. The Hitman’s Bodyguard

1

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 10 លានដុល្លារ និងសរុប 55 លានដុល្លារ សម្រាប់សប្តាហ៍​នេះ​។

  1. Annabelle: Creation

2

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 7,5 លានដុល្លារ និងសរុប 89 លានដុល្លារ សម្រាប់សប្តាហ៍​នេះ​។

  1. Wind River

3

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 6,2លានដុល្លារ និងសរុប 18 លានដុល្លារ សម្រាប់សប្តាហ៍​នេះ​។

  1. Leap!

4

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 4,8 លានដុល្លារ និងសរុប 11 លានដុល្លារ សម្រាប់សប្តាហ៍​នេះ​។

  1. Logan Lucky

5

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 4,4 លានដុល្លារ និងសរុប 21 លានដុល្លារ សម្រាប់សប្តាហ៍​នេះ​។

  1. Dunkirk

6

ចាក់បញ្ចាំងនាសប្តាហ៍ទី 7 បានប្រាក់ចំនូល 4,3 លានដុល្លារ និងសរុប 178 លានដុល្លារ សម្រាប់សប្តាហ៍​នេះ​។

  1. Spider-Man: Homecoming

7

ចាក់បញ្ចាំងនាសប្តាហ៍ទី 9 បានប្រាក់ចំនូល 3,6 លានដុល្លារ និងសរុប 324 លានដុល្លារ សម្រាប់សប្តាហ៍​នេះ​។

  1. Despicable Me 3

8

ចាក់បញ្ចាំងនាសប្តាហ៍ទី 10 បានប្រាក់ចំនូល 2,4 លានដុល្លារ និងសរុប 257 លានដុល្លារ សម្រាប់​សប្តាហ៍​​នេះ។

  1. The Emoji Movie

9

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 2,4 លានដុល្លារ និងសរុប 80 លានដុល្លារ សម្រាប់សប្តាហ៍​នេះ​។

  1. Girls Trip

10

ចាក់បញ្ចាំងនាសប្តាហ៍ទី 7 បានប្រាក់ចំនូល 2,3 លានដុល្លារ និងសរុប 111 លានដុល្លារ សម្រាប់សប្តាហ៍​នេះ​។

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ The Hitman’s Bodyguard ប៉ុន្តែខ្សែភាពយន្តនេះ ត្រូវបាន​ឈប់​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​យើង​ហើយ ដូចនេះ​អ្នក​អាច​​​រកទស្សនា​រឿង​​ផ្សេងៗ​ទៀត​​បាន​នៅ​តាម​រោងភាព​យន្ត​ដែល​នៅ​ជិត​ផ្ទះ​អ្នកបំផុត​បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:00 AM, 06 September
  • ប្រភព: Box Office Mojo
  • Tag: ភាពយន្ត