ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Mi A1 ស្មាត​ហ្វូន​ដំណើរ​ការ​ដោយ Android One មាន​កាមេរ៉ា​ភ្លោះ តម្លៃ​ក្រោម 250 ដុល្លារ​ប៉ុណ្ណោះ!

Mi A1 ស្មាត​ហ្វូន​ដំណើរ​ការ​ដោយ Android One មាន​កាមេរ៉ា​ភ្លោះ តម្លៃ​ក្រោម 250 ដុល្លារ​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ភាពជោគជ័យរបស់ Xiaomi ទទួលបានភាគ​ច្រើន​មក​ពី​ប្រទេស​ចិន និង​ឥណ្ឌា ដោយ​រយៈ​ពេល ៣ ឆ្នាំ​កន្លង​មក​នេះ Xiaomi លក់​ស្មាត​ហ្វូន​បានដល់ 25 លានគ្រឿងឯណោះ នៅក្នុងតែ​ប្រទេស​ឥណ្ឌា​មួយ​ប៉ុណ្ណោះ​។ ហើយថ្មីនេះក៏បានមកដល់ទីផ្សារប្រទេសជិតខាងយើងដែរ ដូចជាថៃ និងវៀតណាម។ ពេល​នេះ​ដល់ពេលដែល Xiaomi បញ្ចេញស្មាតហ្វូនមួយម៉ូឌែលទៀត ប្រកាសក្នុងប្រទេសឥណ្ឌា ដែលប្លែកពី​គេ ដោយដំណើរការដោយ Android One, មានកម្លាំងម៉ាស៊ីនសមរម្យ, បំពាក់កាមេរ៉ាភ្លោះ, និងលក្ខណៈ​ពិសេស​មួយចំនួនទៀតដែលយើងនឹងធ្វើការរៀបរាប់ដូចតទៅ។

cover

Final 1000x150 copy

  1. រូបរាងនិងរចនាបថ

1

រូបរាងរបស់ Mi A1 យកការរចនាបថទាំងស្រុងពី Mi 5X ដែលមានតួរខ្លួនស្រោបដោយអាលុយមីញ៉ូម មានភាពកោង ហើយក៏បានបន្ថែមស្រទាប់ការពារ 1 ជាន់ទៀតផងដែរដើម្បីកាត់បន្ថយកម្ដៅដល់ 2oC ខុសពីស្មាតហ្វូនមុនៗ។ សម្រាប់ផ្ទៃខាងមុខរបស់វាបំពាក់អេក្រង់ប្រភេទ LTPS IPS LCD ទំហំ 5.5 អ៊ីញ Full HD (1920 x 1080) ដែលក្រាលដោយកញ្ចក់ការពារ Gorilla Glass ផុស 2.5D ផងដែរ។

  1. កាមេរ៉ា

Xiaomi ហៅស្មាតហ្វូននេះថា Flagship Dual Camera ឬ កំពូលកាមេរ៉ាភ្លោះ ដោយវាបានបំពាក់មកនូវកាមេរ៉ាខាងក្រោយ 2 គ្រាប់ដោយមួយគ្រាប់មានទំហំ 12MP ប្រភេទ Telephoto មានកម្រិត Aperture f2.6 អាច Zoom ចូលបាន 2 ដង និងមួយគ្រាប់ទៀតជាប្រភេទ Wide Angle ទំហំ 12MP ដូចគ្នាមានកម្រិត Aperture f2.2 ជាមួយនិងទំហំភិចសែល 1.25µm ដូច iPhone 7+ ដែរ។ កាមេរ៉ា 2 គ្រាប់នេះបូកបញ្ចូលគ្នា យើងទទួលបានរូបភាពដែលថតបានល្អមែនទែន អាចថត​វីដេអូ​ដល់កម្រិត 4K ។ វាក៏មានមុខងារ Portrait និង Landscape ព្រមទាំងប្រើប្រាស់ Digital Zoom បានដល់ 10x ផងដែរ និងមានកាមេរ៉ាខាងមុខទំហំ 5MP។

2 3

  1. កម្លាំងម៉ាស៊ីន

សម្រាប់កម្លាំងម៉ាស៊ីនរបស់ Mi A1 មិនមានអ្វីប្លែកច្រើនទេ ដោយវាស្ថិតនៅលំដាប់​ល្អ​បង្គួរ​មួយ​ដែល​អាច​អោយ​យើង​ដំណើរ​ទូទៅ, បើក​កម្មវិធី​ចោល​ច្រើន និងលេងហ្គមបានរលូនល្អ។ ហើយបើនិយាយ​ឱ្យ​ងាយ​យល់​គឹ​កម្លាំង​ម៉ាស៊ីន​ដូច​ទៅ​នឹង Mi 5X ដែរដោយបានបំពាក់នូវ ៖

  • បន្ទះឈីប Snapdragon 625
  • មានស៊ីភីយូ Octa-Core ល្បឿន 2.0 GHz
  • អង្គក្រាហ្វិច Adreno 506
  • រ៉េមទំហំ 4GB
  • អង្គផ្ទុកទិន្នន័យ 64GB និងអាចដាក់ SD ក្រៅបានដល់ 256GB
  • និងមានទំហំថ្ម 3080 mAh និងសាកថ្មបានលឿន 2.0 តាមរន្ធ USB-C ទៀតផង

4

  1. លក្ខណៈពិសេស

សម្រាប់ស្មាតហ្វូនដែលស្ថិតក្នុងតម្លៃប៉ុណ្ណេះយើងមិនសូវទទួលបានចំណុចពិសេសច្រើនទេ ប៉ុន្តែ Xiaomi ក៏បានព្យាយាមសហការជាមួយ Google ផ្តល់ជូនលក្ខណៈពិសេសមួយចំនួនផងដែរដូចជា

  • ដំណើរការដោយ Android One ដែលគាំទ្រដោយ Stock Android Nougat បែបសាមញ្ញ​ស្រលះ​ល្អ និងអាចដំឡើងទៅ Android O នៅចុងឆ្នាំ 2017
  • អាច upload រូបភាពចូល Google Photo ដោយមិនកំណត់ (ដោយយើងឃើញមានតែនៅលើ Google Pixel ប៉ុណ្ណោះ)
  • Google Play Protect
  • មានប្រព័ន្ធសម្លេងល្អ ដោយប្រើប្រាស់ 10V smart amplifier
  • IR Blaster ក៏នៅតែមានដែរ

5

សរុបសេចក្តីមកយើងអាចនិយាយបានថា នេះជាស្មាតហ្វូនដ៏ល្អមួយសំរាប់អ្នកដែលមានថវិកាល្មមៗ ដែល​រូបរាងរបស់វា​ក៏​ស្អាតសមរម្យ, ទាំងកម្លាំងម៉ាស៊ីនក៏ស្ថិតនៅលំដាប់ល្អមួយដែរ, ហើយវាមានកាមេរ៉ា​ក្រោយល្អ អាច​ថត​រូបភាព​និងវីដេអូបានស្អាត និងមុខងារ Portrait, Landscape, និងមុខងារ Optical Zoom ផងដែរ ហើយ​យើង​ក៏អាច Upload រូបភាពដោយគ្មានដែនកំណត់ ទៀតផង។ សម្រាប់តម្លៃរបស់​វា​វិញ ពិសេសមែនទែន ដោយ Xiaomi ដាក់លក់វានៅក្នុងទីផ្សារប្រទេសឥណ្ឌាត្រឹមតែ 234 ដុល្លារតែ​ប៉ុណ្ណោះ ដែលមាន 3 ពណ៌សម្រាប់ជ្រើសរើសដូចជា ខ្មៅ, មាស, និងផ្កាឈូក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 4:18 PM, 05 September
  • ប្រភព: Mi
  • Tag: ទូរស័ព្ទ