ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លេច​ចេញ​វីដេអូ​ដំបូង ដែល​បង្ហាញ​ឲ្យ​ឃើញ iPhone 8 កំពុង​ដំណើរការ

លេច​ចេញ​វីដេអូ​ដំបូង ដែល​បង្ហាញ​ឲ្យ​ឃើញ iPhone 8 កំពុង​ដំណើរការ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

cover

Final 1000x150 copy

មានវីដេអូ ក៏ដូចជារូបភាព Render ជាច្រើនបានចេញជាបន្តបន្ទាប់ ហើយក៏មានម៉ាស៊ីន Copy ដែលរំពឹងទុកថា iPhone 8 នឹងមានរូបរាង បែបនោះ នៅពេល Apple ប្រកាសបង្ហាញវា ឲ្យពិភពលោកបាន ឃើញជាផ្លូវការ​។ យ៉ាងណាក៏ដោយ ចាប់តាំងពីមាន ព័ត៌មានលេច ឮមកថា Apple នឹងត្រៀមចេញ iPhone 8 នាចុងឆ្នាំ 2017 នេះឃើញថា យើងពុំទាន់បានឃើញ វីដេអូបែកធ្លាយ ជាផ្លូវការ ដែលបង្ហាញឲ្យ ឃើញ iPhone 8 ដំណើរការ នៅឡើយនោះទេ តែថ្ងៃនេះប្រភព ព័ត៌មាន ពីប្រទេសចិនបាន បង្ហាញឲ្យ ឃើញនូវ វីដេអូថ្មី ស្រឡាងមួយ ដែលគេអះអាង ថាជា iPhone 8 ដំណើរការដោយ iOS 11 ជាលើកដំបូង មុនថ្ងៃប្រកាស មកដល់។

ដូចបានឃើញស្រាប់ក្នុងវីដេអូខាងលើ ប្រភពព័ត៌មានបានអះអាងថា វាគឺជា iPhone 8 ដែលយើង អាចមើលឃើញ វាព្រាលៗប៉ុណ្ណោះ មិនច្បាស់ឡើយ ព្រោះខ្ញុំគិតថា វាអាចជាការលេងហ្សឺ ពីអ្នកបង្ហោះថត ឬអាចនិយាយ បានថា ការថតឲ្យព្រាល បែបនេះ គឺដើម្បីទាក់ទាញ ការចាប់អារម្មណ៍ ពីមហាជន ដោយឲ្យឃើញ បន្តិចបន្តួច ជុំវិញអេក្រង់លាត​ ធំ ជាមួយនឹងគែម Bazel តិចបំផុត ដូចរូបភាព ដែលធ្លាប់បានបែកធ្លាយ កាលពីពេល កន្លងមក។ ដូច្នេះ Cambo Report នៅមិនទាន់ អះអាងជាផ្លូវការ នោះទេថា វាគឺពិតជា iPhone 8 ដំណើរការដោយ iOS 11 នោះទេ ព្រោះវាគ្រាន់តែ ជាវីដេអូ បែកធ្លាយប៉ុណ្ណោះ ហើយសម្រាប់ មិត្តអ្នកអាន មានមតិយោបល់ យ៉ាងណានោះ គឺជាគិត ខុសៗគ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:41 PM, 05 September
  • ប្រភព: Reddit
  • Tag: ទូរស័ព្ទ