ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Beats Studio 3 ចេញ​ថ្មី​ហើយ មាន​រូប​រាង​កប់ ជាមួយ​ប្រព័ន្ធ​សម្លេង​កាន់​តែពិរោះ

Beats Studio 3 ចេញ​ថ្មី​ហើយ មាន​រូប​រាង​កប់ ជាមួយ​ប្រព័ន្ធ​សម្លេង​កាន់​តែពិរោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាស Beats ដ៏ល្បីល្បាញ ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន Apple ក៏ដេញស៊េរី ទៅតាមជំនាន់ ផងដែរ ហើយបើអ្នកចូលចិត្ត កាសស្ដាប់តន្ត្រីនោះ ប្រាកដជាបាន ដឹងថា Beats តែងតែចេញកាសជំនាន់ថ្មី ដែលមានសមត្ថភាព កាន់តែប្រសើរ ជាងជំនាន់ចាស់។ ក្នុងនោះ Beats Studio 3 ត្រូវបានប្រកាស ចេញជាផ្លូវការហើយ ដែលវាគឺជាស៊េរីថ្មី នៅក្នុង ខ្សែស្រឡាយ Studio របស់ Beats ជាមួយនឹងរូបរាង កាន់តែទាក់ទាញ លាយឡំជាមួយនឹង ពណ៌ទឹកមាស ទៀតនោះ ធ្វើឲ្យកាសនេះ កាន់តែមាន ភាពស៊ិចស៊ី និងមានតម្លៃ មិនធម្មតានោះទេ។

1

Final 1000x150 copy

Beats Studio 3 ត្រូវបានបំពាក់មកជាមួយនឹងឈីបថ្មីគឺ W1 ជាបន្ទះឈីប ចុងក្រោយគេ ធ្វើឲ្យវាមានភាពវៃឆ្លាត ជុំវិញការតភ្ជាប់ ទៅកាន់ឧបករណ៍ជាច្រើន ពិសេសគឺផលិតផល របស់ Apple ផ្ទាល់តែម្ដង ដែលមាន ដូចជា iPhone, iPad, iPod Touch, iMac, MacBook Pro, MacBook Air និង Apple Watch ជាដើម ហើយថែមទាំងអាច ប្រើជាមួយនឹង ឧបករណ៍ដំណើរការដោយ Android និង Windows ផងដែរ។ ជាងនេះ ទៅទៀត Beats Studio 3 ត្រូវបានរចនាឡើង យ៉ាងពិសេស ជុំវិញគុណភាព នៃការផលិត គឺថាវាធន់ នឹងការធ្លាក់ ហើយទ្រនាប់ ត្រចៀក គឺងាយស្រួលជាងមុន គឺស៊ីនឹង ត្រចៀកច្រើន ថែមទាំងទាំង មានមុខងារកាត់បន្ថយ សម្លេងរំខានពី ខាងក្រៅផងដែរ (Noise Cancelation) ធ្វើឲ្យការស្ដាប់តន្រ្តី តាម Beats Studio 3 កាន់តែមានន័យ និងស្លុងអារម្មណ៍ ទៅតាមប្រភេទ តន្ត្រីតែម្ដង។

2

មិនតែប៉ុណ្ណោះកាសថ្មីនេះ អនុញ្ញាតឲ្យយើងប្រើប្រាស់វាបាន តាមរយៈប្រព័ន្ធតភ្ជាប់ គ្មានខ្សែ Bluetooth ឬប្រើតាមរយៈ ឌុយដោត 3.5mm ក៏បានតាមការ ចង់បាន ដោយអាចប្រើបាន ដល់ទៅ 40 ម៉ោងឯណោះនៅពេល ថ្មពេញ 100% (បិទមុខងារការពារ សម្លេងរំខានពីខាងក្រៅ) ហើយបើប្រើមុខងារនេះ ក៏អាចប្រើបាន 22 ម៉ោង ផងដែរពិតជាឡូយ មែនទែន។ មិនតែប៉ុណ្ណោះ បើសាកថ្ម ត្រឹមតែ 10 នាទីវិញ គឺអាចប្រើដល់ ទៅ 3 ម៉ោងតាម រយៈរន្ធ Micro USB អរគុណ ទៅដល់ឈីប W1 ថ្មី ដែលធ្វើឲ្យកាសនេះ កាន់តែមាន សមត្ថភាពខ្លាំង។ សម្រាប់អ្នក ត្រៀមទិញ Beats Studio 3 នេះ យកទៅប្រើប្រាស់នោះ អាចជ្រើសរើស វាបានចំនួន 6 ពណ៌ ដូចខាងក្រោម ដោយវាចេញលក់ ជាផ្លូវការហើយ គឺថាមានស្តុក គ្រប់គ្រាន់សម្រាប់ទិញវា យកទៅប្រើប្រាស់ តាមរយៈ គេហទំព័ររបស់ Apple ផ្ទាល់តែម្ដង ជាមួយតម្លៃ 350$។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:22 AM, 05 September
  • ប្រភព: Apple
  • Tag: Accessories