ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ដ SUV ម៉ូឌែល Jeep Grand Cherokee ស៊េរី 2018 មាន​ម៉ាស៊ីន​ខ្លាំង​ដល់​កម្លាំង 707 សេះ

រថយន្ដ SUV ម៉ូឌែល Jeep Grand Cherokee ស៊េរី 2018 មាន​ម៉ាស៊ីន​ខ្លាំង​ដល់​កម្លាំង 707 សេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សព្វថ្ងៃនេះទីផ្សាររថយន្ដ SUV កំពុងមានភាពប្រជែងគ្នាខ្លាំង ទើបធ្វើឱ្យក្រុមហ៊ុន រថយន្ដនីមួយៗប្រឹងប្រែង តម្លើងរថយន្ដរបស់ខ្លួន បំពាក់កម្លាំង ម៉ាស៊ីនកាន់តែ ខ្លាំងទៅៗ។ នេះជារឿងដ៏ថ្មី មួយទៀត ដែលរថយន្ដ SUV មួយម៉ូឌែលរបស់ Jeep នេះមានកម្លាំងខ្លាំង ដល់ 707 សេះ បែបនេះ ធ្វើឱ្យវាស៊ីដាច់ រថយន្ដ SUV របស់ក្រុមហ៊ុននានា បានយ៉ាង ផុយតែម្តង។

cover1

Final 1000x150 copy

រថយន្ដមានឈ្មោះថា Jeep Grand Cherokee Trackhawk 2018 បានបំពាក់ជាមួយនឹង ម៉ាស៊ីនដ៏ល្អបំផុត របស់ Jeep ដោយបាន ប្រើប្រាស់ម៉ាស៊ីន Turbocharge V8 ស៊ីសាំង 6.2 លីត្រប៉ុណ្ណោះក្នុង 100 គីឡូម៉ែត្រ។ វាមានកម្លាំង បង្វិល 645 lb-ft និងកម្លាំងម៉ាស៊ីន 707 សេះ ដែលមានសំទុះ ស្ទុះខ្លាំង អាចជាន់ល្បឿន ឡើងដល់ 96.56 គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រើពេលត្រឺមតែ 3.5 វិនាទីប៉ុណ្ណោះ និងអាចបើកដល់ ល្បឿន អតិបរិមា 290 គីឡូម៉ែត្រ ក្នុងមួយម៉ោង។ នេះជាកម្លាំងម៉ាស៊ីន លំដាប់កំពូល ដែលយកឈ្នះរថយន្ដ SUV ដទៃ នានាក្នុង ពេលបច្ចុប្បន្ន។

1

សម្រាប់រចនាបថរបស់វាវិញក៏កាចមិនធម្មតាដែរ ដោយខាងមុខមាន រន្ធបញ្ចេញខ្យល់របស់ម៉ាស៊ីន រាងជ្រុងៗ ព័ទ្ធដោយ សំណាញ់ខ្មៅ និងមានអក្សរ Jeep នៅពីលើបន្តិច ហើយមានចង្កៀង ភ្លើងកង ដែលមើលទៅ ស្រស់ស្អាត ដូចជាមនុស្សយន្ដ អញ្ចឹង។ ចំណែកផ្នែក ខាងក្រោយវិញមាន ភ្លើងស្តុបក្រហម ព័ទ្ធជុំវិញដោយ ភ្លើងពណ៌ទឹកក្រូច និងខាងក្រោម មានបំពង់ស៊ីម៉ាំង ចំនួន 4 ។ វាមានកាំរង្វង់ 20 អ៊ីង ជាលោហៈធាតុប្រភេទ Titanium Alloy ដែលមានភាព រឹងមាំខ្លាំង ធន់នឹងស្ថានភាព ផ្លូវបានល្អ។

2 3

ចំណែកផ្នែកខាងក្នុងរបស់វាវិញ មើលទៅមានផាសុកភាពល្អ និងមានភាព ហាប់ណែនសាកសម ជារថយន្ដ លំដាប់ខ្ពស់។ ពូកអង្គុយស្រោប ដោយស្បែកមាន គុណភាពខ្ពស់ ប៉ូតុងបញ្ជាតន្ត្រី និងមុខងារ ជាច្រើនបានបំពាក់ នៅលើដៃចង្កូត មានអេក្រង់ប៉ះបញ្ជា នៅចំកណ្ដាល និងខាងលើក៏មាន ដំបូលអាច បើកមើលទេសភាព បានផងដែរ។ ម្យ៉ាងទៀតវា ក៏បានបំពាក់មកជាមួយ ប្រព័ន្ធបំពងសម្លេង Harman Kardon គុណភាពខ្ពស់មួយ ឈុតភ្ជាប់មក ជាមួយទៀតផង។  

4 5

អញ្ចឹងនេះជារថយន្ដ SUV របស់ Jeep ស៊េរី 2018 ដែលមានកម្លាំងម៉ាស៊ីន ខ្លាំងបំផុត គុណភាព ផលិតដ៏ល្អមួយ អាចយក ឈ្នះរថយន្ដ SUV របស់ក្រុមហ៊ុន ដទៃបាន យ៉ាងស្រួល។ តែវាក៏មានតម្លៃ រាងខ្ពស់ជាងគេ ផងដែរ ដោយ Jeep ដាក់លក់វាក្នុង តម្លៃចាប់ពី 140,000 ដុល្លារឡើងទៅ ដែលតម្លៃនេះ ខ្ពស់ជាងរថយន្ដ SUV របស់ក្រុមហ៊ុន ផ្សេងដល់ទៅ 4-5 ដងឯណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 3:12 PM, 04 September
  • ប្រភព: Motoring
  • Tag: យានយន្ត